កាលពីពេលថ្មីៗ នេះ មេធំរបស់ក្រុមហ៊ុនផលិតឡានអគ្គិសនីល្បីឈ្មោះ Tesla លោក Elon Musk បានបង្ហោះសារមួយក្នុង គណនីបណ្ដាញសង្គម Twitter របស់លោកថា Tesla ត្រៀមនឹងបញ្ចេញរថយន្ដអគ្គិសនីប្រភេទ Semi Truck ឬហៅថា Electric Semi នៅចុងឆ្នាំ ២០២២ នេះហើយ ។
បើតាមការឲ្យដឹងពីសារព័ត៌មាន Ruetre បានចុះផ្សាយថា Tesla electric Semi នេះ ត្រូវបាន Tesla នាំយកមកធ្វើ បទបង្ហាញកាលពីឆ្នាំ ២០១៦ នឹងត្រូវបានក្រុមហ៊ុនផលិតភេសជ្ជៈល្បីឈ្មោះ Pepsi កក់ទិញចំនួន ១០០ គ្រឿងក្នុងឆ្នាំ ២០១៧ តែត្រូវបានពន្យារពេលផលិតដោយសារតែបញ្ហាផ្សេងៗ និងទើបតែសម្រេចថាចេញមុខក្នុងទីផ្សារមែនទែន ហើយបញ្ជូនឲ្យដល់ដៃ Pepsi នៅថ្ងៃទី ១ ខែធ្នូ ខាងមុខនេះ។
យោងតាមកាឲ្យដឹងពីលោក Musk បានបន្ថែមទៀតថា Tesla Electric Semi នេះ ប្រើប្រាស់ម៉ូទ័រអគ្កិសនី ៣ អាចជាន់ស្ទុះបានល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ២០ វិនាទី និងអាចរក្សាល្បឿនឲ្យនៅថេរទោះបើកក្នុងស្ថានភាពឡើងទួល ក្នុងនោះវាមានសមត្ថភាពបើកបរបានចម្ងាយ ៨០០ គីឡូម៉ែត្រ ជាមួយនឹងថាមពលមួយពេញ លោក Musk ក៏បានអះអាងដែរថា វាចំណាយពេលតែកន្លះម៉ោងប៉ុណ្ណោះសម្រាប់ការសាកថាមពលឲ្យឡើងដល់ ៧០% ដោយប្រើប្រាស់ឆ្នាំងសាក Supercharged របស់ Tesla រីឯតម្លៃវិញ គេបានបង្ហើបថាគឺខ្ទង់ ១៨០ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគ្រឿង។ នេះបើតាមការឲ្យដឹងពី News.com ។
លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានអះអាងដែរថា រថយន្ដអគ្គិសនីថ្មីនេះ ត្រូវបានរចនាឲ្យងាយស្រួលសម្រាប់អ្នកបើកបរ ដោយតម្រូវទីតាំងអង្គុយមានផាសុខភាព និងស្រួលមើលផ្លូវ ជាពិសេសវាសន្សំសំចៃជាងឡានប្រើឥន្ធនៈធម្មតា ជាមធ្យម ២០០ ០០០ដុល្លារក្នុងមួយឆ្នាំផងដែរ។
យ៉ាងណាមិញ ស្របពេលដែល Tesla បញ្ចេញរថយន្ដថ្មីនេះ នៅមានអតិថិជនជាច្រើន កំពុងរង់ចាំថ្ងៃដែល Tesla ប្រកាសចេញលក់រថយន្ដ pickup Telsa Cybertruck ដែលល្បីថាមានសមត្ថភាពខ្លាំងរបស់ខ្លួន មកលើទីផ្សារ ព្រមជាមួយនឹង រថយន្ដអគ្គិសនីប្រភេទ Roadster មួយទៀតដែល Tesla ប្រាប់ថាគ្រោងនឹងធ្វើដែរ ដោយ Elon Musk បង្ហើបថា នឹងធ្វើវាជាបែប Supercar អគ្គិសនី ដែលជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលតែ ២.១វិនាទី និង ១.៩ វិនាទីជាមួយមុខងារ “rocket thruster option” ផងដែរ តែការពិតយ៉ាងណានោះមានតែចាំមើលបន្ដទៅទៀត។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី