Land Rover Discovery Sport 2024 មកដល់ជាមួយរាង sleek ជាងមុន និងអេក្រង់ touch screen កោង ទំនើប

អ្នកទស្សនា
117
0/ AKlasseAuto Promotion
et.jpg

Land Rover Discovery Sport ត្រឡប់មកវិញហើយ សម្រាប់ឆ្នាំសេរីថ្មីឆ្នាំ ២០២៤ ជាមួយនឹងការរៀបចំកែលម្អរូបរាង ទាំងក្រៅ និងក្នុងកាន់តែ sleek សង្ហារ ជាងមុន ជាពិសេសបរិក្ខារទំនើបៗដូចជា មានបំពាក់ អេក្រង់កម្សាន្ដកោង ទាន់សម័យ និងតម្លៃចាប់ផ្ដើមពី ៥ មុឺនដុល្លារទៅ។  

ds-24my-static-dynamic-hse-140623-02-6489cb87d0cbc.jpg

តាមការឲ្យដឹងពី Car and Driver ថា Disco (Discovery) Sport ២០២៤ នេះ បំពាក់ម៉ាស៊ីន turbocharged ២.០ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំង ២៤៦ សេះ រត់ដោយប៉ុងពីរ (All Wheel Drive) ប្រើប្រអប់លេខ ៩ វគ្គអូតូ  អាចចុះទឹកបានជម្រៅដល់ ៦០ សម និងអូសទម្ងន់បាន ២ តោន ជាន់ល្បឿនពី ០ ទៅ ១០០ គម/ម៉ ប្រើពេល​ ៧.៥ វិនាទី។ 

the-2024-land-rover-discovery-sport-costs-48900-but-of-course-you-have-to-pay-more-216545_1.jpg

ការផ្លាស់ប្ដូរពិសេសជាងគេ គឺផ្នែកខាងក្នុងដែលមានអេក្រង់កម្សាន្ដ Touchscreen កោងទំហំ ១១.៤ អិង ភ្ជាប់ជាមួយនឹង ប្រព័ន្ធ software Pivi Pro ជំនាន់ថ្មីរបស់ Land Rover ដែលក្នុងនោះអាចប្រើប្រាស់កម្មវិធី Alexa, ភ្ជាប់ Apple Car Play និង Andriod Auto ឥតខ្សែ ព្រមជាមួយមុខងារប្រើប្រាស់ថ្មីជាច្រើនទៀត, មានប្រើប្រាស់អេក្រង់កុងទ័រឌីជីថល និងកែសម្រួល console កណ្ដាលដូចជាចង្កឹះលេខ ប៉ូតុងបញ្ជាមុខងារផ្សេងៗ ឲ្យមានលក្ខណៈស្រឡះជាងមុន មានបន្ថែមកន្លែងសាកឥតខ្សែ និង USB-C ស្ដង់ដារថ្មីផងដែរ។ 

ds-24my-interior-luxtec-suedecloth-140623-11-6489cc12cac25.jpg
2024-land-rover-discovery-sport-103-648a06be85a8f.jpg

Land Rover Discovery Sport 2024 នេះ គឺកំពុងតែដាក់លក់ក្នុងទីផ្សារសហរដ្ឋអាមេរិកជាមួយតម្លៃចាប់ផ្ដើមពី ៥០ ០៧៥ ដុល្លារ ឡើងទៅសម្រាប់ trim S (ដែលឡើងថ្លៃប្រហែល ៥៦០០ ដុល្លារពីសេរី ២០២៣), trim Dynamic SE ចាប់ពី ៥៤ ២៧៥ ដុល្លារទៅ។ 

ds-24my-dynamic-hse-studio-140623-03-6489dbb57a700.jpg

ប្រភព៖ Car and Driver 

អត្ថបទ៖ Andra 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More