Honda City ជំនាន់ថ្មីស៊ីសាំងប្រហែលអាព្រូស ជាមួយតម្លៃក្បែរ ៣ម៉ឺនដុល្លារ

អ្នកទស្សនា
681
0/ AKlasseAuto Promotion
Untitled-1.jpg

ប្រេន Honda ស្រុកខ្មែរពេញនិយមទាំងម៉ូតូ ទាំងរថយន្ត ដែលអតិថិជនអ្នកប្រើតែងដាក់ទន់លើភាពធន់ សន្សំសំចៃ របស់ក្រុមហ៊ុនជប៉ុនមួយនេះ។ ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ត នឹងលើកយកនៅ City ឆ្នាំ២០២២ មកធ្វើជាប្រធានបទ ដើម្បីចែកជូនបងប្អូនឲ្យបានដឹងខ្លះៗពីលក្ខណៈទូទៅមួយចំនួន ដើម្បីជាព័ត៍មានចំណេះដឹង ក្នុងការងារស្រួលសម្រេចចិត្ត។

Untitled-0.jpg

បើតាមប្រភពពី Honda KH ដែលជា Specs សម្រាប់ទីផ្សារស្រុកខ្មែរយើងបានបង្ហាញថា៖ City ប្រើម៉ាស៊ីនសាំងជំនាន់ថ្មី I-VET ទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ អាចផលិតកម្លាំងបាន ១១៩សេះ កម្លាំងរមួល ១៤៥ញូតុនម៉ែត្រ រត់ដោយអប់លេខ ៦វគ្គ CVT និង ៧វគ្គលេខដៃបញ្ជាដោយ Paddle Shift បង្វិលកង់ដោយប៉ុងមុខ FWD ជំនួយដោយ Drive Mode៖ Econ, Normal និង Sport Mode ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។

Untitled-2.jpg

សម្រាប់ជើងក្រោម City ប្រើប្រភេទរឺស័រ MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយជា Torsion Beam ។ គួមផ្សំជាមួយយាន់កង់ទំហំ ១៦អ៉ីងអាល្យូម បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS អមជាមួយប្រព័ន្ធបែងចែកសម្ពាធហ្វ្រាំង EBD, ប្រព័ន្ធទប់លំនឹង VSA, ប្រព័ន្ធជំនួយពេលឡើងចំណោតជាដើម ដែលធ្វើឲ្យការជាន់ហ្វ្រាំង ក្នុងពេលបើកបរកាន់តែមានប្រសិទ្ធភាពខ្ពស់។ 

R (2).jpg

ការរចនារូបរាងថ្មីប្លែកមើលទៅបែបស្ព័រ ជាមួយសំណាញ់ផ្ទៃខាងមុខបែបសំបុកឃ្មុំ រំលិចដោយភ្លើងបំភ្លឺ  Full LED ទាំង Daytime ពិលកាង ចំណែកស្ដុបក្រោយក៏បំពាក់ជា LED ដែរមើលទៅស្លីមទាក់ទាញ។
ជាមួយប្រវែងភិនភាគ ៤៥៥៣ម.ម ទទឹង ១៧៤៨ម.ម កម្ពស់ ១៤៦៧ម.ម ពីដីមកបាត ១៣៤ម.ម ទម្ងន់ ១,១តោន ដឹងអាចដឹងបន្ថែមបាន ៥០០គីឡូជាងឯណោះ។

2020-Honda-City-Malaysia-1-1200x633.jpg

មុននឹងចូលទៅខាងក្នុង City ក្រៅតែពីបំពាក់ប្រព័ន្ធ Smart Key គឺមានមុខងារមួយទៀតអាចបញ្ជាឆេះពីចម្ងាយបាន។

hondacity2020-13-1603352053.jpg

ក្រៅពីនឹងក៏ឃើញមានភ្ជាប់មកជាមួយ កុងទ័រឌីជីថល ៧អ៉ីង អេក្រង់ LCD ទំហំ ៨អ៉ីងមានមុខងារ Apple Carplay & Andriod Auto, កាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត, Speaker ៨គ្រាប់ បំពាក់កអៅស្បែក២ជួរធំទូលាយល្មម អាចជិះគ្នា ៥នាក់ ហើយផ្ទៃខាងក្នុងមួយចំនួនស្រោមដោយស្បែករំលិចដោយថ្នេរ, មានរន្ធម៉ាស៊ីនត្រជាក់ក្រោយ និងសល់ឃ្លុបក្រោយដាច់ដោយឡែកដាក់អីវ៉ានបានច្រើនគួរសមដែរ។ 

honda-city-hatch-2022-13.jpg

សម្រាប់តម្លៃវិញបើតាមក្រុមហ៊ុន Honda ដាក់លក់ City ឆ្នាំ២០២២ តម្លៃ ២៩,៩០០ដុល្លារ និង ឆ្នាំ២០២៣ តម្លៃ ៣,៤៥០០ដុល្លារ ខុសតែឆ្នាំផលិត នឹងក្រដាស់ពន្ធប៉ុណ្ណោះ។

R (1).jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ The All-New Honda City ស៊េរីថ្មីនេះ? ល្មមអាចពិចារណាកើតអត់? សម្រាប់មតិយោបល់អាចចូលរួមចែករំលែកបាន។

ដោយ៖ Bunsak

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More