កេរ្ដិ៍ឈ្មោះរបស់ Kia Morning សម្រាប់ស្រុកខ្មែរគឺថាល្បីនឹងពេញនិយមខ្លាំងគួរសម ម្យ៉ាងឲ្យតែនិយាយដល់ពពួកឡានទាប់តូចខ្លីល្មម គេតែងតែនឹកដល់ពពួក Kia Morning នេះតែម្ដង។
Morning គឺជាឈ្មោះសម្រាប់ Specs ប្រើនៅប្រភេទកូរ៉េផ្ទាស់ ហើយក៏មានបងប្អូនអ្នកលក់រថយន្ដមួយទឹកនាំចូលមកទីផ្សារស្រុកខ្មែរផងដែរ មានស្ទើគ្រប់ស៊េរីឆ្នាំតែម្ដង។
សម្រាប់តម្លៃវិញបើនិយាយពីរូបរាងភាពទំនើបដូចគ្នាគឺស៊េរីឆ្នាំ ២០២១ ដល់ ២០២៣ ជាមួយតម្លៃទីផ្សារស្រុកខ្មែរខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅក្បែរ ២ម៉ឺនដុល្លារ អាស្រ័យលើប្រភេទស្លាកលេខ ឬក្រដាស់ពន្ធ ឆ្នាំផលិត ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។
ចំពោះម៉ាស៊ីនវិញ Kia Morning ឆ្នាំ២០២១ ដល់២០២៣ មានច្រើនប្រភេទ តែសម្រាប់ស្រុកខ្មែរឃើញនាំចូលមកភាគច្រើនបំពាក់ម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំងដដែលតែប្រើម៉ាស៊ីនជំនាន់ថ្មី MPI-I3 ចំណុះ ១.០លីត្រ ផលិតកម្លាំងបាន ៨០សេះ រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ ជាមួយកម្រិតស៊ីសាំងជាធម្យម ៤លីត្រ ទៅ ៥លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ឃើញតូចមែនប៉ុន្ដែមិនចង្អៀតពេកឡើយ បំពាក់កៅអីស្បែក ២ជួរអាចជិះបាន ៥នាក់នឹងសល់ឃ្លុបក្រោយដាក់អីវ៉ាន់បានមួយចំនួនផងដែរ។
បើជាប្រភេទ Option ខ្ពស់ៗដូចជា GT-Line វិញឃើញ បន្ថែមនៅ កៅអីក្ដៅប្រជាក់សម្រាប់អ្នកបើកបរ ដំបូលបើក កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ពោងសុវត្ថិភាព ៧គ្រាប់ជុំវិញ កន្លែងសាក់ថ្មឥតខ្សែ អេក្រង់ ៨អ៉ីងថ្មីភ្ជាប់មុខងារ Apple CarPlay & Android Auto កាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត ជាមួយនឹងកាបីនតាមឡូវថ្មីប្លែក ជាមួយផ្នែកជាច្រើនស្រោមដោយស្បែករំលិចដោយថ្នេរផងដែរ។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរវិញឃើញភ្ជាប់មកជាមួយដូចជា៖
១/ ប្រព័ន្ធផ្ដល់សញ្ញាពេលវ៉ាជែង Blind Spot Monitor ។
២/ ប្រព័ន្ធចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គនៅខាងមុខ Adaptive Cruise Control ។
៣/ ប្រព័ន្ធគ្រប់គ្រងការបើកបរត្រូវតាមកន្លងផ្លូវ Lane Keeping Assist ។
៤/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross Traffics Alert និងមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណដែរចំពោះ Kia Morning ២០២១ ដល់ ២០២៣ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ