Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម

អ្នកទស្សនា
98
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered777.jpg

Toyota បានបញ្ចេញម៉ូឌែល Compact SUV ដំបូងរបស់ខ្លួនចូលទីផ្សារអាមេរិក នៅឆ្នាំ ១៩៩៦ ជាជំនាន់ទី១ ហើយក៏ទទួលបានកាគាំទ្រខ្លាំងផងដែរ។ Rav4 ជំនាន់ទី១នេះ ផលិតពីឆ្នាំ ១៩៩៦ ដល់ ២០០០ ខណៈបច្ចុប្បន្នពពួកជំនាន់ទី១ នៅស្រុកខ្មែរមានប្រើច្រើនគួរសម បើទោះបីជាតម្លៃទាប់ក៏ពិតមែន ប៉ុន្ដែមានទីផ្សារល្អគួរសម ឲ្យតែមានឡានស្អាតៗគឺថា ងាយស្រួលលក់ចេញទិញចូលតែម្ដង។

s-kCqMhRBWKg.jpg

ចំពោះតម្លៃវិញបច្ចុប្បន្នស៊េរីឆ្នាំ ១៩៩៦ ដល់ ២០០០ ឃើញទីផ្សារដាក់លក់ខ្ទង់ ៣,០០០ដុល្លារជាង ទៅ ៤,០០០ដុល្លារជាង អាស្រ័យលើពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។

s-vNw5Mv68oa.Bx-CsyLVnR.jpg

Rav4 ជាប្រភេទឡាន ខ្ពស់ល្មមផុតពីដី បំពាក់កៅអី ២ជួរ ទ្វា៥ ដែរប្រើម៉ាស៊ីន  ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១២០ សេះ (ឆ្នាំ៩៩ដល់២០០០មានកម្លាំង ១៣០សេះ) កម្លាំងរមួល ១២៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយជម្រើសប៉ុងមួយ និងប៉ុងពីរ ជាមួយកម្រិតស៊ីសាំងបច្ចុប្បន្នខ្ទង់ ៧លីត្រ ទៅ ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច អាស្រ័យលើស្ថានភាពជាក់ស្ដែង។

s-jMa5Y3CWn4.jpg

សម្រាប់ផ្ទៃខាងក្នុងវិញ មិនមានអ្វីប្លែកឡើយ ព្រោះអាយុកាលក៏ច្រើនហើយដែរ បំពាក់កៅអីធម្មតា ២ជួរ អាចជិះបានគ្នា ៥នាក់ និងសល់ឃ្លុបក្រោយអាចដាក់ ឥវ៉ានបានច្រើនគួរសម។

image.png

ជាស្ដង់ដារ Toyota បំពាក់មកនៅ ពោងសុវត្ថិភាព ២គ្រាប់ Speaker ៤គ្រាប់ ឧបករណ៍ចាក់ស៊ីឌី និងវិទ្យុគ្រាន់ស្ដាប់កម្សានជាដើម។ ចំពោះ Option ខ្លះក៏ឃើញមានភ្ជាប់មកជាមួយនៅ ពិលកាង និងដំបូលបើកផងដែរ។ 

image.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Rav4 ជំនាន់ទី១ ស៊េរីឆ្នាំ ១៩៩៦​ ដល់ ២០០០ មួយនេះ? បងប្អូនដែលមានចំណាប់អារម្មណ៌ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

s-165zI_zCRv.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!  

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More