បងប្អូនប្រហែលជាស្គាល់ហើយ Pick Up របស់ Nissan ដែលមានវត្តមានលើទឹកដីអាមេរិកគឺ Frontier ដែលអង្រួនទីផ្សារខ្លាំងមិនចាញ់ Tacoma ឡើយ។ ចាប់តាំងពីជំនាន់ទី១មក Frontier ត្រូវដើរតួនាទីក្នុងទីផ្សារអាមេរិកព្រោះជាប្រភេទឡានសាំង ចំណែកពពួក Navara មានភារកិច្ចត្រឹមបែកអ៉ឺរ៉ុប និងអាស៊ីប៉ុណ្ណោះព្រោះវាដំណើរការប្រភេទម៉ាស៊ូត។ សម្រាប់ជំនាន់ទី៣ ស៊េរីឆ្នាំ២០២៣នេះ Frontier ត្រូវបានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ទាំងប្លុកម៉ាស៊ីន ប្រព័ន្ធគ្រឿងក្រោម នឹងផ្ទៃខាងក្នុងទាំងមូលក៏កែប្រែថ្មីដែរ។
ក្នុងឆ្នាំ២០២៣នេះ Frontier បញ្ចេញជម្រើស Trim / Option ដល់ទៅ ៤ឯណោះដូចជា៖ Base S, SV ជាប្រភេទបំពាក់កៅអី១បាំង ចំណែក Pro-X និង Pro-x4 ទ្វា៤ពីរបាំង និងមានជម្រើសប៉ុង១ RWD និងប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ និង Lock ប៉ុង ដែលភ្ជាប់មកជាមួយមុខងារ Off-Road មួយចំនួនយទៀតផងដែរ។
សម្រាប់ប្រព័ន្ធមុខងារសុវត្ថិភាពទំនើបៗត្រូវបាន Nissan បំពាក់មកជាស្ដង់ដារតែម្ដងដូចជា៖
បើនិយាយពីប្លុកម៉ាស៊ីនវិញហាក់រាងប្លែកព្រោះ Frontier ឆ្នាំនេះបំពាក់ម៉ាស៊ីនតែ១ជម្រើសប៉ុណ្ណោះគឺ ម៉ាស៊ីនសាំងទំហំ ៦ស៊ីឡាំង មុខកាត់ ៣.៨លីត្រ ផលិតកម្លាំងបាន ៣១០សេះ កម្លាំងរមួល ២៨១ផោនហ្វីត រត់ដោយប្រអប់លេខ ៩វគ្គអូតូ ដែលអាចជាន់ពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ៧.៨វិនាទី ជាមួយកម្រិតស៊ីសាំង ១៣លីត្រជាងក្នុងក្រុង និង ១១លីត្រសម្រាប់ផ្លូវលាត។
សម្រាប់ប្រព័ន្ធជើងក្រោម ទាំងមុខក្រោយប្រើជាប្រភេទ ជើងក្រោមឯករាជ Independent Suspension ភ្ជាប់កង់ទាំងមួនតែម្ដង ដែលអមដោយ Stabilizer bar តែក៏នៅមិនទាន់ដោះជន្ទាស់ Leaf Spring ចោលនៅឡើយទេ។ គួមផ្សំយាន់កង់បែបស្ព័រទំហំ ១៧អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយ ABS និងប្រព័ន្ធជំនួយហ្វ្រាំង និងទប់លំនឹងជាច្រើនមួយចំនួនទៀត។
សម្រាប់ការឌីស្សាញរូបរាង ថ្មីប្លែកសម្រាប់ The All-New Frontier មើលទៅអំណាច់ និងមាំជាងមុន ជាមួយបាណាសំណាញ់ អមដោយចង្កៀង LED ថ្មីរំលិចភ្លើង Daytime LED បែបឌិតល្អលើក្រោមព័ទ្ធជុំវិញ និងមានបង្កប់ភ្លើងស៊េញូ LED មើលទៅអំណាច់ទាក់ទាញ។ ចំណែកស្ដុបក្រោយវិញក៏ជា LED និងមានដាប់តែមឡូហ្គូ Frontier នៅចំទ្វាក្រោយតែម្ដង។
វាមានប្រវែង ៥៣៤០ម.ម ទទឹង ១៨៩៧ម.ម កម្ពស់ ១៨៥១ម.ម ទម្ងន់ ២តោន ជាមួយសម្ថភាពអូសណ្ដោងបាន ៣តោនបន្ថែមទៀត។
សម្រាប់ផ្ទៃខាងក្នុងធំទូទៅមិនចាញ់ឡានដឹកខ្នាត់ធំឡើយ មានកៅអី ២ជួរអាចជិះបាន ៥នាក់ តែមិនមានរន្ធម៉ាស៊ីនត្រជាក់ក្រោយនោះទេ។
បើនិយាយជារួមសម្រាប់ Trim Option Pro-x និង Pro-x4 ទទួលបានការតុបតែផ្ទៃខាងក្នុងបំពាក់ស្បែករំលិចដោយថ្នេរដេរ ដាប់តែប Pro-x/x4 ជាមួយដំបូលបើក, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត់, Speaker ១០គ្រាប់ Surround Sound, Wireless Charging, អេក្រង់ថាច់ក្រេន ៩អ៉ីងភ្ចាប់មុខងារ Apple Carply & Android Auto, កាមេរ៉ា ៣៦០ឌឺក្រេជុំវិញ, កៅអីក្ដៅត្រជាក់ និងមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
សម្រាប់តម្លៃវិញចេញពីរោងចក្រចាប់ពី ៣១,៨២៥ដុល្លារ ដល់ ៤០០៥៥ដុល្លារ ដែលអាស្រ័យលើ Trim/ Option ជាដើម។
សរុបមក The All-New Frontier បើនិយាយពីរូបរាងខាងក្រៅ និងក្នុងមានការផ្លាស់ប្ដូរថ្មីច្រើន ចំណែកជើងក្រោមក៏កែប្រែបានល្អជាមុនផងដែរ។ តែប្លុកម៉ាស៊ីនមិនត្រូវបានតម្រូវតាមអតិថិជនឡើយ គឺមានតែមួយជម្រើសប៉ុណ្ណោះ ចំពោះកម្លាំងសេះខ្លាំងគួរសម ចំណែកកម្លាំងរមួលហាក់នៅស្ទើបន្ដិច ព្រោះបើធៀបជាមួយ The All New Pick Up របស់ក្រុមហ៊ុនផ្សេង។
ចុះបងប្អួនយល់យ៉ាងណាដែរចំពោះ Frontier ២០២៣នេះ? សម្រាប់មតិយោបល់ និងព័ត៍មានបន្ថែមអាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?