ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការចំណាយដល់បងប្អូនប្រជាពលរដ្ឋ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹង រៀបចំរថយន្ដក្រុងចំនួន ៤៣០ គ្រឿង ត្រៀមដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវចុះទៅស្រុកកំណើតដើម្បីចូលរួម បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដ និតិកាលទី ៧ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
តាមសេចក្ដីប្រកាសបានឲ្យដឹងថា សេវាដឹកជញ្ជុននឹងចាប់ផ្ដើមពីថ្ងៃទី ២២ ខែ កក្កដា រហូត ដល់ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៣ នឹងខ្សែចេញដំណើរគិតពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្ត និងត្រឡប់មកវិញ តាមទីតាំងកំណត់ ដោយក្នុងរថយន្ដ ៤៣០ គ្រឿង ៨០ គ្រឿង នឹងទុកប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និង ៣៥០ គ្រឿងសម្រាប់ចុះតាមខេត្ត ចេញដំណើរជាធម្មតានៅម៉ោង ៥ៈ៣០ នាទីព្រឹក និងមានខេត្តមួយចំនួនមានចេញដំណើរ ២ ជើង និង ៣ ជើង ដូចជា ខេត្ត ព្រៃវែង តាកែវ កំពង់ឆ្នាំង កំពង់ចាម ចេញ ២ជើង ជើងទី ១ ម៉ោងធម្មតា ៥ៈ៣០ ព្រឹក និងទី២ ម៉ោង ២ៈ០០ រសៀល និងខេត្តកំពង់ស្ពី ចេញ ៣ ជើង ជើងទី ១ ម៉ោងធម្មតា ៥ៈ៣០ នាទីពព្រឹក ជើងទី ២ ម៉ោង ១០ៈ០០ ព្រឹក និងជើងទី ៣ ម៉ោង ២ៈ០០ រសៀល។
សម្រាប់ទីតាំងចេញដំណើរមាន ១០ ទីតាំងនៅរាជធានីភ្នំពេញ ដូចតារាងខាងក្រោម៖
និងទីតាំងសម្រាប់ចេញដំណើរពីបណ្ដាខេត្ត មករាជធានីភ្នំពេញវិញមាន ២៣ ទីតាំង ខាងក្រោម៖
ស្របពេលជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឲ្យរក្សាតម្លៃដឹកជញ្ជូនដដែល ដោយពុំដំឡើងថ្លៃ ដើម្បីរួមចំណែកសម្រួលដល់ការធ្វើដំណើរ និងការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី