The All-New Hyundai Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីបង្ហាញវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាហើយ
ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ – ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានសេចក្តីរំភើបជាខ្លាំង ក្នុងការបង្ហាញនូវវត្តមានរថយន្ត The All-New Santa Fe ឆ្នាំ២០២៤ រចនាប័ទ្មថ្មីទាំងស្រុង ជាផ្លូវការលើកដំបូងក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រព្រឹត្តនៅអគារដាក់តាំងបង្ហាញរថយន្តHyundai City Store សាខាច្បារអំពៅ ស្ថិតក្នុង The Park Community Mall។
The All-New Santa Fe ឆ្នាំ២០២៤ ត្រូវបានរចនាឡើងវិញដោយផ្តោតលើសុវត្ថិភាព ផាសុកភាព និងបច្ចេកវិទ្យា ព្រមទាំងមានលក្ខណៈពិសេសៗជាច្រើន។ ម៉ូដែល SUV នេះបង្កប់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ចំពោះការច្នៃប្រឌិត គុណភាព និងរចនាប័ទ្ម។
លោក Brian KO នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនខេមកូ ម៉ូធ័រ ខមភេនី បានមានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការបង្ហាញវត្តមានរថយន្ត Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីទាំងស្រុង មកកាន់ទីផ្សារកម្ពុជា។ ម៉ូដែលនេះតំណាងឱ្យការបោះជំហានទៅមុខដ៏ធំសម្រាប់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ទាក់ទងនឹងការរចនា សមត្ថភាព និងបច្ចេកវិទ្យា ហើយវាក៏បង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើតយានយន្តដែលបំពេញតម្រូវការ និងការរំពឹងទុករបស់អតិថិជនរបស់យើងផងដែរ"។
The All-New Santa Fe ឆ្នាំ២០២៤ ត្រូវបានរំពឹងទុកថានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សាររថយន្តក្នុងកម្ពុជា ជាមួយនឹងការ រចនាថ្មីទាំងស្រុងឡើងវិញតាំងពីរូបរាងផ្នែកខាងក្រៅ ដល់ផ្នែកខាងក្នុងដ៏ប្រណិត ជាពិសេសSUVមួយនេះនឹងផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងជីវិតរវល់ប្រចាំថ្ងៃក្នុងទីក្រុង និងដំណើរកម្សាន្តគ្រួសារ បោះជំរុំលំហែកាយចុងសប្តាហ៍ រឺដំណើរផ្សេងព្រេងផ្លូវឆ្ងាយ។
លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់បានមានប្រសាសន៍ថា "រថយន្តSUVមួយនេះមានភាពល្បីល្បាញ ពេញនិយមមែនទែននៅក្រៅស្រុក ហើយអថិតិជនហ៊ីយ៉ាន់ដាយតែងតែសាកសួរ និងចាប់អារម្មណ៍ជាខ្លាំង ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ក៏ដូចជាទីផ្សាររថយន្តកម្ពុជា ឥឡូវនេះ The All-New Santa Fe ឆ្នាំ២០២៤ មានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាហើយ មិនត្រឹមតែរចនារូបរាងខាងក្រៅ និងផ្នែកខាងក្នុងថ្មីឡើងវិញនោះទេ ព្រមទាំងមានកំលាំងម៉ាស៊ីនសាំងធំជាងមុនរហូតដល់ 2.5លីត្រ ជំនួយដោយTurboថែមទៀតផង។
កក់ The All-New Santa Fe ឆ្នាំ២០២៤ឥឡូវនេះ ចំណេញ៣,០០០ដុល្លារ ប្រញាប់ឡើង ការផ្តល់ជូននេះសម្រាប់តែក្នុងខែឧសភានេះប៉ុណ្ណោះ
ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត
តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133
ឬតាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales
សាខាព្រះមុនីវង្ស៖ https://goo.gl/maps/ZGCcvYvkoNayGzNn8
សាខាCity Store៖ https://goo.gl/maps/1efL4VwHqhzVZr479
សាខាសៀមរាប៖ https://goo.gl/maps/homjsR1AZ7AZS4e77
សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អត្ថបទពាណិជកម្ម (Sponsored)
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ