កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្ដរការណ៍ ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ដែលបានដាក់ដំណើរការសាកល្បងកាលពីដើមខែ កញ្ញា កន្លងទៅ ពេលនេះ ក្រសួងសាធារណការ បានសម្រេចដាក់ឲ្យដំណើរការជាផ្លូវការហើយ គិតចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៣ នេះ តទៅ ។
យោងតាមសេចក្ដីប្រកាសពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការដាក់ឲ្យដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរ នេះ គឺដើម្បី រឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ឲ្យប្រជាពលរដ្ឋអ្នកបើកបរគ្រប់រូបមានស្មារតីយកចិត្តទុកដាក់ពេលចេញដំណើរលើដងផ្លូវម្ដងៗ ព្រោះថា ក្នុងរយៈពេល ៤ ខែ ដែលកម្មវិធីបានដាក់ដំណើរការសាកល្បងមានបណ្ណបើកបរដល់ទៅ ២៣ ០១៥ បណ្ណឯណោះ ត្រូវបានដកពិន្ទុ ។
អ្នកបើកបរយានយន្ដគ្រប់រូបត្រូវភ្ជាប់តាមខ្លួននូវឯកសារសំខាន់ៗដូចជា បណ្ណបើកបរយានយន្ដច្បាប់ដើម, បណ្ណសម្គាល់យានយន្ដ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬ ឆៀក ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលត្រួតពិនិត្យ ហើយចំពោះការបង់ប្រាក់ពីន័យ អាចបង់ នៅទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ឬតាមបញ្ជរ True Money ឬ ស្វ័យប្រវត្តិកម្មរបស់ True Money (TrueMoney Mobile App) ក៏បាន។
បណ្ណបើកបរមួយត្រូវកំណត់ ១២ ពិន្ទុ ដែលនឹងកំណត់ដក តាមរយៈការចាប់យករូបភាព យានយន្ដដែលបើកបរល្មើសច្បាប់ និងស្កេនលើប័ណ្ណបើកបររបស់អ្នកបើករ ហើយកាត់ពិន្ទុទៅតាមស្ថាននៃបទល្មើស ចាប់ពី ១ ទៅ ៦ ពិន្ទុម្ដង ដែលមានដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព, បើកបរលើសល្បឿនកំណត់, បើកបរក្នុងស្ថានភាពស្រវឹង, ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម។
ក្នុងនោះដែរ ករណីដែលអស់ពិន្ទុ ប័ណ្ណបើកបរ នឹងត្រូវជាទុកមោឃៈ ហើយអ្នកបើកបរត្រូវរៀន និងប្រឡងយកប័ណ្ណបើកប រឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ខែ ដើម្បីទទួលបានប័ណ្ណបើកបរថ្មី ផងដែរ។
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី