ក្នុងការតាំងពិព័រណ៍រថយន្ដនាទីក្រុងប៉ារីសឆ្នាំ ២០២២ ថ្មីៗនេះ ក្រុមហ៊ុនកូនកាត់បារាំង-ម៉ូរុកូ ឈ្មោះថា NamX បានបើកបង្ហាញរថយន្ដម៉ូដែលដំបូងរបស់ខ្លួនដែលជាប្រភេទ SUV ដំណើរការដោយចំហេះអ៊ីដ្រូសែន ឬ HUV ជាមួយនឹងលក្ខណៈពិសេស អាចដោះដូរ ធុងអ៊ីដ្រូសែន ចេញចូលបានពេលប្រើអស់ម្ដងៗ ក្នុងពេល ៣០វិនាទី ព្រមទាំងផ្ដល់កម្លាំងអតិបរិមាដល់ទៅ ៥៥០ សេះ។
តាមការចុះផ្សាយពីសារព័ត័មាន Hydrogen Central បានឲ្យដឹងថា រថយន្ដ NamX HUV នេះ ត្រូវចែកចេញជា ពីរ ម៉ូដែល ដោយ RWD version មានសមត្ថភាពផ្ដល់កម្លាំងបាន ៣០០ សេះ និងជាន់ស្ទុះពី ០ ទៅ ១០០ គម/ម៉ ប្រើពេល ៦.៥ វិនាទី ជាមួយល្បឿនអតិបរមា ២០០គម/ម៉ រីឯ GTH version មានអាចបង្កើតកម្លាំងបានដល់ ៥៥០ សេះ ជាន់ស្ទុះពី ០ ទៅ ១០០ គម/ម៉ ប្រើពេល ៤.៥ វិនាទី ជាមួយល្បឿនអតិបរមា ២៥០គម/ម ។
ងាកមកធុងអ៊ីដ្រូសែន ឯណេះវិញត្រូវបាន ក្រុមហ៊ុនឲ្យឈ្មោះវាថា CapX ដែលមាន ៦ ធុង ដោយក្នុងមួយធុង មានផ្ទុកអ៊ីដ្រូសែនទម្ងន់ ៨គីឡូក្រាម ជាមួយនឹងសមត្ថភាពអាចរត់បានចម្ងាយ ៨០០ គីឡូម៉ែត្រ និងប្រើពេលត្រឹម ៣០ វិនាទី ប៉ុណ្ណោះសម្រាប់ការ ផ្លាស់ប្ដូរ។ ក្រុមហ៊ុនបន្ថែមទៀតថា ម្ចាស់រថយន្ដអាចរកជាវធុងអីដ្រូសែននេះបាននៅតាមស្ថានីយ៍អ៊ីដ្រូសែន ឬតាមផ្សារអេឡិចត្រូនិចរបស់ក្រុមហ៊ុនផ្ទាល់ដែលមានឈ្មោះថា CapXtore ផងដែរ។
លក្ខណៈពិសេសមួយទៀត គឺ រូបរាងរបស់វាត្រូវបានរចនាដោយ ក្រុមហ៊ុនរចនាល្បីឈ្មោះរបស់អ៊ីតាលី PININFARINA ដោយយកស្ដាយតាមវិទ្យាសាស្រ្ដប្រឌិត បូកនឹង ម៉ូដឡានអាមេរិកក្នុងជំនាន់ទសវត្សទី ៥០ និង ៦០ ដែលធ្វើឲ្យវាកាន់តែប្រណិតមួយកម្រិតទៀត។
ក្នុងនោះដែរ តាមវេបសាយ Morocco World News ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនគ្រោងនឹងចេញ NamX លក់ជាផ្លូវការ នៅរង្វង់ឆ្នាំ ២០២៥ ខាងមុខ ជាមួយតម្លៃពី ៦៣ ៨៤០ ដុល្លារ ទៅ ៩៣ ៣០៣ ដុល្លារ ប៉ុន្ដែមិនបានបញ្ជាក់ឲ្យច្បាស់ថា នឹងចេញក្នុងទីផ្សារមួយណានៅឡើយទេ ដោយគេសន្និដ្ឋានថា វាអាចនឹងវាយលុកទីផ្សារប្រទេសក្នុងតំបន់អ៊ឺរ៉ុប ដំបូងគេ ដោយសារតែតម្រូវការនៃប្រើប្រាស់ រថយន្ដប្រភេទ ZEV (Zero Emission Vehicle) នៅទីនោះពេញនិយមជាង ក្នុងតំបន់អាស៊ី និងអាហ្រ្វិក។
អត្ថបទ៖ Andra
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព