យោងតាមការឲ្យដឹងពី រដ្ឋបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗ បានឲ្យដឹងថា ដើម្បីជាការសម្រួលដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្លងទន្លេសាប ចាប់ពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៣ តទៅ។
សូមជម្រាបថា ស្ពានបេតុងឫស្សីកែវនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែ តុលា ឆ្នាំ ២០១៧ ទទួលបន្ទុកដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នសម្រេចបានស្ទើរទាំងស្រុងហើយ នៅសល់តែការងារ រៀបចំកែលម្អរមួយចំនួន ល្មមបើកឲ្យប្រើប្រាស់បណ្ដោះអាសន្ន (មុនសម្ភោធជាផ្លូវការ) បាន។
ស្របពេលជាមួយគ្នានេះផងដែរ ដើម្បី សម្រួលលំហូរចរាចរណ៍ ធានាសណ្ដាប់ធ្នាប់ និងបង្ការការកកស្ទះ ពីស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប កាត់ផ្លូវមុខស្ពានដែកបេឡេនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទចរាចរឆ្លងកាត់ស្ពានដែកបេឡេឫស្សីកែវផងដែរ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ជ្រាបជាដំណឹង ហើយ ចូលរួមគោរពច្បាប់ចរាចរណ៍ និង បើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី