ចូលដល់ខែកក្កដា ឆ្នាំ២០២៣ នេះតម្លៃទីផ្សារឡានថ្មីក្រោម ២ម៉ឺនដុល្លារកំពុងតែជាប្រធានបទក្ដៅ ឬអាចនិយាយបានថាកម្រមានណាស់នៅស្រុកខ្មែរដែលឡានថ្មីខ្លាញ់គោ ប្រេនល្បីៗ នាំចូលមកក្នុងតម្លៃធូរល្មមមិនធ្លាប់មានបែបនេះ។ ចំពោះឡានថ្មីមានតម្លៃក្រោម ២ម៉ឺននៅស្រុកខ្មែរ មិនមែន១ ហើយក៏មិនមែនមានតែ ២ម៉ូឌែលដែរ។
ថ្ងៃនេះ Advan Auto និងលើកយកឡានជប៉ុន កូរ៉េ ប្រភេទ Compact SUV ល្បីៗ ដែលមានម៉ាក់យីហោចាស់វស្សានៅនៅកម្ពុជា មកចែកជូនបងប្អូនឲ្យបានដឹងពីលក្ខណៈទូទៅមួយចំនួនខ្លះៗ ដើម្បីងាយស្រួលពិចារណាថ្លឹងថ្លែង ក្នុងការសម្រេចចិត្តជម្រើសរើស។
១/ Kia Picanto ២០២៣
Picanto ប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ អាចផលិតកម្លាំងបាន ៦៨សេះ កម្លាំងរមួល ៨០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៤លីត្រ ទៅ ៥លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ ចំពោះតម្លៃក្រុមហ៊ុនដាក់លក់ ១៩០០០ដុល្លារ។
វាមានប្រវែង ៣៥៩៥ម.ម ទទឹង ១៥៩៥ម.ម កម្ពស់ ១៤៨៥ម.ម ជាមួយទម្ងន់ជិត ១តោន។
Picanto បំពាក់សំណាញ់បាណាថ្មីគួបផ្សំជាមួយចង្កៀងធម្មតា អមជាមួយពិលកាងគុជ LED និងស្ដុបក្រោយបំពាក់ជា LED ជាមួយយាន់កង់បែបស្ព័រទំហំ ១៥អ៉ីងបំពាក់ហ្វ្រាំងឌីសគៀបខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគជំនួយដោយ ABS ជាដើម។
ចូលដល់ខាងក្នុងបំពាក់កៅអីស្បែក ២ជួរទូលាយល្មមអាចជិះគ្នា ៥នាក់ និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានគួរសម។
ខាងក្នុងស្អាតដោយបំពាក់ជាមួយចង្កូតថ្មីអេឡិចត្រនិច មុខងារបញ្ជាលើដៃចង្កូត, Smart Key បូតុង Power, អេក្រង់ LCD បែបថ្មីទំហំ ៨អ៉ីង អាចភ្ជាប់ជាមួយ Apple Carplay & Android Auto មានកាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត, ជាមួយនឹងម៉ាស៊ីនត្រជាក់អាចបញ្ជាបាន ២តំបន់ជាដើម។
២/ Toyota Wigo ២០២៤
Wigo ជាន់ដីខ្មែរជាលើកទី១ ក្នុងនាមជាឡាន Toyota មានតម្លៃក្រោម ២ម៉ឺនដំបូងគេផងដែរ ដែលប្រើម៉ាស៊ីនទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ ផលិតកម្លាំងបាន ៦៦សេះ រត់ដោយប្រអបលេខ (CVT) ៧វគ្គអូតូ ជាមួយកម្រិតស៊ីសាំង ៤លីត្រ ទៅ ៥លីត្រជាងប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។
Wigo ប្រើចង្កៀង 𝐋𝐄𝐃 និង អមដោយភ្លើង Daytim ក៏ជា LED ផងដែរ ជាមួយប្រវែងសរុបរបស់ ៣៧៦០ មម ទទឹង ១៦៦៥ ម.ម កំពស់ ១៥០៥ ម.ម ជាមួយទម្ងន់ជិត ១តោន។
ផ្នែកខាងក្នុងបំពាក់កៅអីធម្មតា ២ជួរ អាចជិះគ្នាបាន ៥នាក់គួរសម និងសល់ឃ្លុបក្រោយជាចដាក់អីវ៉ាន់បានគួរសមទៀតផង។
ក្រៅពីនឹងក៏បានបំពាក់នូវអេក្រង់កំសាន្ត 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ ៨អ៉ីង មានភ្ជាប់មុខងារ Apple Carplay & Android Auto មានការម៉េរាក្រោយ ជំនួយដោយសេនស័រសម្រាប់ចូលចត, ជាមួយពោងសុវត្តិភាព ៦គ្រាប់ ហើយអ្វីដែលប្លែកភ្នែកនោះគឺមានមុខងារ 𝐁𝐥𝐢𝐧𝐝 𝐒𝐩𝐨𝐭 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀង និងមានមុខងារសំខាន់ៗមួយចំនួនទៀតជាមួយតម្លៃខាងក្រុមហ៊ុនដាក់លក់ ១៩៩០០ដុល្លារ។
៣/ Suzuki Celerio ២០២៤
Celerio ប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ (Dualjet) ផលិតកម្លាំងបាន ៦៧សេះ កម្លាំងរមួល ៩០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៥វគ្គអូតូប្រភេទ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៤លីត្រ ទៅ ៥លីត្រក្នុង១០០គីឡូម៉ត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
Celerio ប្រើចង្គៀងមុខ និងស្ដុបក្រោមជាមួយនិងពិលកាងជាប្រភេទធម្មតា ជាប្រភេទឡានតូចល្មមមានទ្វា៥ ដែលតួរខ្លួនទាំងមូលមានប្រវែង ៣៦៩៥ម.ម ទទឹង ១៦៥៥ម.ម កម្ពស់ ១៥៥៥ម.ម ទម្ងន់ជិត ១តោន។
ខាងក្នុងសម្រាប់ Celerio បានបំពាក់កៅអីកាំម្ញីធម្មតា២ជួរ ល្មមអាចជិះគ្នា៥នាក់ និងសល់ឃ្លុបក្រោយតិចតួចមិនជាចង្អៀតពេកទេ អាចដាក់អីវ៉ានបានគួរសម។
សម្រាប់ឆ្នាំ២០២៤ Celerio អត់មានបំពាក់ Smart Key និងបូតុង Power Star ទេក្រៅពីនឹងក៏ឃើញមានអេក្រង់កម្សាន្ដនៅកណ្ដាលទំហំ ៧អីញ ភ្ជាប់នៅមុខងារ Apple Carplay Android Auto, មាន Sensor ជំនួយពេលចូលចត, ជាមួយនឹងមុខងារបញ្ជាលើដៃចង្កូតផងដែរ។
ចំពោះតម្លៃអាចថាធូជាងគេគឺ ១៧៩០០ដុល្លារ សម្រាប់តម្លៃប្រែប្រួលបែបណាទៀតនោះ អាចទាក់ទងទៅក្រុមហ៊ុនបន្ថែមបាន។
សរុបមកទាំង ៣ម៉ូឌែលនេះសុទ្ធតែស្ថិតក្នុងពពួកឡានដែលសន្សំសំចៃតម្លៃធូរ ក្នុងចំណោមប្រភេទឡាន Compact SUV ប្រើជាលក្ខណៈគ្រួសារ ក្នុងឆ្នាំ២០២៣នេះ។ សម្រាប់ភិនភាគ និងភាពទំនើបខុសគ្នា បងប្អូនអាចពិចារណាបាន។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះឡានទាំង ៣ម៉ូឌែលនេះ? ហើយម៉ូឌែលមួយណាដែលស័ក្កសមសម្រាប់បងប្អូន? សម្រាប់មតិយោបល់ បទពិសោធន៍ និងព័ត៍មានបន្ថែម បងប្អូនអាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
Suzuki ផលិត Jimny Mata ត្រឹម 150គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអ៉ីតាលី ជាមួយលក្ខណៈពិសេសប្លែកពី Jimny ធម្មតា
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
Subaru Impreza 2025 តម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង Subaru ឆ្លៀតប្រាប់ថា មិនមែនឲ្យតែឡានថ្មីហើយស្អាត សុទ្ធតែថ្លៃទាំងអស់នោះទេ