សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្ដអគ្គិសនី និងធ្វើដំណើរតាមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ អាចចូលទៅបញ្ចូលថាមពលឡានអគ្គិសនី បានដោយឥតគិតថ្លៃពីស្ថានីយ៍សាកឡានអគ្គិសនី TotalEnergies នៅចំណុចកំពង់សិលា។
យោងតាមការបង្ហោះក្នុងគេហទំព័របណ្ដាញសង្គមផ្លូវការរបស់ TotalEnergies កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីជាការសម្រួលដល់បងប្អួនប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្ដអគ្គិសនី និងត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ បងប្អូនអាចចូលសាកថាមពលឡានអគ្គិសនីបានដោយខ្លួនឯង ក្នុងស្ថានីយ៍សាក TotalEnergies កំពង់សិលា B ជាមួយនឹងថាមពលសាក 120kW (DC) ដោយឥតគិតថ្លៃ ដែលបើកជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ ចន្ទ ដល់ អាទិត្យ និង ២៤ ម៉ោង។
សូមបញ្ជាក់ជូនដែរថា ការបញ្ចូលថាមពលអគ្គិសនីនេះ គឺផ្ដល់ជូនដោយឥតគិតថ្លៃ រហូតដល់ការជូនដំណឹងបន្ដពេលក្រោយទៀត ហើយបើសិនជាពិបាកក្នុងការរកទីតាំង ឬចង់ដឹងមុនថា ឧបករណ៍សាកជាប់រវល់ដែលឬអត់ អ្នកប្រើប្រាស់អាចទាញយកកម្មវិធី TotalEnergies Charge Cambodia បាននៅក្នុង Play store ឬតាមតំណភ្ជាប់នេះ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទប្រភេទ andriod។
សូមជម្រាបជូនដែរថា បច្ចុប្បន្ននេះ កំណើនអ្នកប្រើប្រាស់រថយន្ដអគ្គិសនីនៅកម្ពុជា កំពុងតែមានការកើនឡើងជាលំដាប់ ហើយរាជរដ្ឋាភិបាលក៏បានធ្វើការអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជា ឲ្យងាកមកប្រើប្រាស់យានយន្ដអគ្គិសនីនេះ ឲ្យបានច្រើន ដោយក្រសួងក៏កំពុងព្យាយាមស្វែងរកការសហការ ជាមួយក្រុមហ៊ុនស្ថានីយ៍ប្រេងឥន្ទៈធំៗ លើការសាងសង់ស្ថានីយ៍សាកឡានអគ្គិសនីបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់ និងយុទ្ធសាស្រ្ដនៃការពង្រីកវិសាលភាពការប្រើប្រាស់រថយន្ដអគ្គិសនីទូទាំងប្រទេសទៅថ្ងៃមុខផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ TotalEnergies
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី