ថ្មីៗនេះ SUV Off-Road របស់ Toyota បានចេញជាផ្លូវការហើយគឺម៉ូឌែល 4Runner 2025 ជំនាន់ទី៦ ជាមួយការផ្លាស់ប្ដូរថ្មីប្លែកជាងស៊េរីឆ្នាំ២០២៤ ច្រើគួរសមទាំងរូបរាងខាងក្រៅ នឹងផ្ទៃខាងក្នុងជាមួយផ្នែកប្លុកម៉ាស៊ីនជាដើម។
4Runner 2025 ជាប្រភេទ SUV កៅអី ៣ជួរ ប្រើជាមួយម៉ាស៊ីនកូនកាត់ជំនាន់ថ្មី ២ប្រភេទដូចជា៖
ម៉ាស៊ីន ៤ស៊ីឡាំង ២.៤លីត្រ ជំនួយដោយ Turbocharged ផលិតកម្លាំងបាន ២៧៨សេះ និងកម្លាំងបង្វិល ៣១៧ ផោនហ្វីត។ ខណៈម៉ាស៊ីនកូនកាត់ I-Force Max hybrid ដែលមានកម្លាំង ៣២៦សេះ និងកម្លាំងរមួល ៤៦៥ផោនហ្វីត ដែលម៉ាស៊ីនកូនកាត់ I-Force Max នេះមានតែនៅលើ Option Platinum, TRD Pro និង Trail Hunter តែប៉ុណ្ណោះ។
4Runner 2025 ជំនាន់ទី៦ មានការផ្លាស់ប្ដូរប្លែកពីឆ្នាំ២០២៤ ដោយផ្ទៃខាងមុខ នឹងស្ដុបក្រោយ ត្រូវបានកែសម្រួលថ្មីស្ទើទាំងស្រុង ដែលមើលទៅកាន់តែស្លីមស្អាត នឹងអំណាចជាងមុន។
ផ្ទៃខាងក្នុង SUV Off-Road កៅអី ៣ជួរមួយនេះ ធំទូលាយស្រឡះល្អគួរសម អាចជិះបាន ៧នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានមួយចំនួនថែមទៀត។
ចំពោះបរិក្ខា នឹងគ្រឿងដែលបំពាក់នៅលើ 4Runner 2025 គឺស្ទើតែដូចគ្នាទាំងស្រុងជាមួយ Tacoma ជំនាន់ថ្មីផងដែរព្រោះ SUV នឹង Pick Up របស់ Toyota មួយនេះតែងតែប្រើបច្ចេកវិទ្យា ទម្រង់ Platform ដូចគ្នាជាក់ស្ដែងគឺផ្នែកប្លុកម៉ាស៊ីន នឹងផ្ទៃខាងក្នុង ជាមួយរូបរាងផ្ទៃខាងក្នុងគឺដូចទៅនឹងស្ទើទាំងស្រុងតែម្ដង។
សម្រាប់តម្លៃវិញ 4Runner 2025 មានតម្លៃចាប់ផ្ដើមពី ៤២,២២០ដុល្លារ ដល់ ៦៨,៣៥០ដុល្លារ អាស្រ័យលើ Trim/Option ជាដើម៕
ដោយ៖ Bunsak
ប្រភព៖ Motor1
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី