Toyota Cambodia ទើបតែសម្ភោធស្វាគមន៍ វត្តមានសមាជិកថ្មីរបស់ខ្លួនម៉ូឌែល All-New Veloz ២០២៤ ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ Toyota Cambodia នឹងវត្តមានរបស់ ភ្ញៀវកិត្តិយសជាច្រើនផងដែរ។
Veloz ជាអម្បូរឡាន MPV កៅអី ៣ជួរ ដែលមានភាពទំនើប ទាន់សម័យ ជាមួយតម្លៃសមរម្យ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូនដែលមានតម្រូវការ ប្រើប្រាស់ក្នុងគ្រួសារដែលមានសមាជិក ៧ ទៅ ៨នាក់ ។
១/ ផ្នែកខាងក្រៅ
ការឌីស្សាញរាងស្លីមទាន់សម័យ ដែលមានទម្រង់ជា Aerodynamic ជ្រែកខ្យល់បានល្អ ជាមួយផ្ទៃខាងមុខទាក់ភ្នែកគួរសម សំណាញ់រាងជាក្រឡាចក្រ មើលទៅអំណាច អមដោយចង្កៀង Full LED មានមុខងារឆ្លាតវ៉ៃ Auto Bi-Beam ចំណែកស្ដុបក្រោយវិញបំពាក់ជា LED អូសកាត់ផ្ទៃខាងក្រោយ មើលទៅបែប Luxury តែម្ដង។
Veloz មានប្រវែងសរុប ៤,៤៧៥ម.ម ទទឹង ១,៧៥០ម.ម កម្ពស់ ១,៧០០ម.ម ពីដីមកបាតឡាន ១៩០ម.ម ជាមួយទម្ងន់ ១,១៨៥គីឡូក្រាម និងអាចផ្ទុកទម្ងន់បានដល់ទៅ ៦០០គីឡូក្រាមបន្ថែមទៀត។
២/ ផ្នែកខាងក្នុង
ចូលដល់ខាងក្នុង Veloz ជាប្រភេទរថយន្ដ MPV កៅអី ៣ជួរទូលាយល្មម អាចជិះបាន ៧នាក់ ទៅ ៨នាក់ និងសល់គូទក្រោយអាចដាក់អីវ៉ានមួយចំនួនបន្ថែមទៀត។
ក្រៅពីនឹងឃើញភ្ជាប់មកជាមួយ ចង្កូតស្បែក ប្រព័ន្ធ Smart Key អេក្រង់កុងទ័រឌីជីថល់ ៧អ៉ីង អេក្រង់ថាច់ ៩អ៉ីង ភ្ជាប់ជាមួយមុខងារ Apple CarPlay & Android Auto ជាមួយការមេរ៉ា ៣៦០ឌឺក្រមួយជុំរថយន្ដ រន្ធសាក USB-Port ៤កន្លែង។
ជាមួយប្រព័ន្ធសាកថ្មឥតខ្សែ Wireless Charge កញ្ចក់ចំហៀងក្ដោបអូតូ ហ្វ្រាំងដៃអេឡិចត្រនិច ជាមួយមុខងារ Auto Hold ពោងសុវត្ថិភាព ៦គ្រាប់ ចំណែកកៅអីជួរទី២ និង ទី៣ អាចកាច់បត់បែនបាន ហើយក៏មានរន្ធម៉ាស៊ីនត្រជាក់ ៣ជួរ ជាមួយកន្លែងដាក់កែវទឹកដ៏សម្បូរបែប ជាដើម។
៣/ ប្លុកម៉ាស៊ីន
សម្រាប់ Veloz ២០២៤ នេះបានបំពាក់ម៉ាស៊ីន នឹងគ្រោងឆ្អឹងជំនាន់ថ្មី ដែលមានភាពរឹងមាំង នឹងសន្សំសំចៃខ្ពស់ ជាមួយម៉ាស៊ីសាំង ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងបាន ១០៥សេះ កម្លាំងរមួល ១៣៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT ៧វគ្គ បំពាក់យ៉ាន់កង់ ១៧អ៉ីងបែបស្ព័រ បង្វិលកង់ដោយប៉ុងមុខ ជំនួយដោយ Drive Mode បើកបរដូចជា Eco និង Power Mode ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥លីត្រ ទៅ ៦លីត្រ ក្នុង១០០គីឡូម់ែត្រ។
៤/ ប្រព័ន្ធសុវត្ថិភាព
បើនិយាយពីប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរវិញ All-New Veloz បានភ្ជាប់មកជាមួយដូចជា៖
សម្រាប់តម្លៃវិញ អាចនិយាយបានធូរថ្លៃគួរសម ក្នុងប្រភេទឡាន MPV ៧កៅអី ទំនើបទាន់សម័យ ដែល Toyota ដាក់លក់ត្រឹម ៣៥,៩០០ដុល្លារប៉ុណ្ណោះ៕
សម្រាប់ព័ត៍មានផ្សេងៗ បងប្អូនអាចទំនាក់ទំនងបន្ថែមទៅកាន់សាខាលក់របស់ ក្រុមហ៊ុន Toyota Cambodia ដូចជា៖
ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟓𝟏 / 𝟎𝟏𝟕𝟑𝟑𝟑𝟓𝟎𝟑 / 𝟎𝟖𝟔𝟑𝟑𝟑𝟓𝟎𝟑 / 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟖
សាខាទឹកថ្លា៖ 𝟎𝟏𝟕𝟐𝟐𝟐𝟕𝟑𝟎
សាខាបឹងកេងកង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟕𝟑𝟎
សាខាទួលសង្កែ៖ 𝟎𝟏𝟕𝟑𝟑𝟑𝟎𝟏𝟏
សាខាមានជ័យ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟗
សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕𝟐𝟐𝟐𝟓𝟓𝟕
សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟐𝟒𝟏
សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕𝟐𝟐𝟐𝟎𝟒𝟗
ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟕 / 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟔 / 𝟎𝟏𝟕𝟐𝟐𝟐𝟗𝟑𝟕
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: Toyota Cambodia
𝐖𝐞𝐛𝐬𝐢𝐭𝐞: https: Toyota.com.kh
អត្ថបទពាណ្ជិកម្ម៖ Sponsored
រូបភាពផ្សេងៗ
Camry 2014 អតីតឡានខ្លាញ់គោស្រុកខ្មែរ ចាយរាងគ្រាន់បើសំខាន់តម្លៃហាក់ធូរគួរសមខ្ទង់ 2ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ
នោះ! Toyota Veloz 2025 ឡាន 7កៅអីមានប្រភេទមួយទឹកស្លាកលេខហើយ តម្លៃធូរជាងខ្លាញ់គោច្រើនគួរសម
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ