អ្វីដែលបងប្អូនទន្ទឹងរង់ចាំពិតជាមិនខកបំណង ជាពិសេសហ្វេនៗរថយន្ត Toyota Corolla Cross អន្ទះសាររង់ចាំមើលរូបរាងផ្លូវការដែលបានធ្វើការផ្លាស់ប្តូររូបរាង ការអភិវឌ្ឍន៌បន្ថែមទៅលើបច្ចេកវិទ្យាកាន់តែសំបូរបែប សម្រាប់រថយន្តលក្ខណៈគ្រួសារ New Toyota Corolla Cross ឆ្នាំ២០២៤ នៅទីផ្សារប្រទេសថៃ និងជាពិសេសគឺបានធ្វើការបន្ថែមនូវជម្រើសម៉ាស៊ីនប្រភេទកូនកាត់ហ៊ាយព្រីត HEV ដែលជាតម្រូវការចាំបាច់ លើទីផ្សាររថយន្តនាពេលបច្ចុប្បន្ន។
យោងទៅតាមការផ្សាយផ្ទាល់ពិសេសរបស់តូយ៉ូតា ប្រចាំប្រទេសថៃបានបង្ហាញទៅលើការផ្លាស់ប្តូររូបរាងយ៉ាងទាក់ទាញដោយបានអភិវឌ្ឍន៍ថ្មីកាន់តែប្រណិតស៊ីវិល័យ ជាពិសេសទៅលើការរចនានៅផ្នែកខាងមុខទាក់ទាញតែម្តង។ លើសពីនេះក៏បានបន្ថែមនូវបច្ចេកវិទ្យាទំនើបៗដូចជា ហ្រ្វាំងដៃអេឡិចត្រូនិច មុខងារជំនួយពេលឈប់ស្តុប Auto hold កន្លែងសាកថ្មឥតប្រើខ្សែ និងកាំម៉េរា ៣៦០ដឺក្រេជាដើម
ខណៈពេលដែលទីផ្សារប្រទេសថៃ បានបង្ហាញរូបរាងផ្លូវការច្បាស់ៗ Option ទំនើបៗជាច្រើនទៅលើរថយន្ត New Corolla Cross ឆ្នាំ២០២៤ នាថ្ងៃនេះទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ងាកមកមើលទីផ្សារប្រទេសកម្ពុជាឯនេះវិញ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ ក៏បាននឹងកំពុងទទួលកក់ទៅលើជម្រើសម៉ាស៊ីនសាំងជាមួយតម្លៃ $47,900 និងប្រភេទ Hybrid តម្លៃ $49,900 និងបានធ្វើការបង្ហាញបន្ថែមផងដែរទៅលើលក្ខណៈពិសេសគួរអោយកត់សម្គាល់ ដែលមានដូចជា ការផ្លាស់ប្តូរប៉ាណាខាងមុខរចនាបែបទាន់សម័យ កាំម៉េរាសុវត្ថិភាពលក្ខណៈ ៣៦០ដឺក្រេ ដំបូលកញ្ចក់យ៉ាងធំប្រភេទ Panoramic ពីមុខ ដល់ផ្នែកខាងក្រោយ ហ្វ្រាំងដៃអេឡិចត្រូនិច កន្លែងសាកថ្មទូរស័ព្ទដៃឥតខ្សែ និងមុខងារទំនើបៗជាច្រើនទៀត។
យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតយ៉ាងណា (Media Name) មិនទាន់ហ៊ានសន្និដ្ឋាននូវឡើយទេទាក់ទងនឹងលក្ខណៈពិសេសៗ រូបរាងផ្លូវការដែលនឹងមកកាន់ទីផ្សារប្រទេសកម្ពុជា មានតែរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ប៉ុណ្ណោះតាមរយៈផេកហ្វេសប៊ុកផ្លូវការ Toyota Cambodia ឬបងប្អូនទាំងអស់គ្នាអាចសាកសួរបានតាមរយៈលេខទូរស័ព្ទ៖
📞 ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟓𝟏 / 𝟎𝟏𝟕𝟑𝟑𝟑𝟓𝟎𝟑 / 𝟎𝟖𝟔𝟑𝟑𝟑𝟓𝟎𝟑 / 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟖 / 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟑𝟗
📞 សាខាទឹកថ្លា៖ 𝟎𝟏𝟕𝟐𝟐𝟐𝟕𝟑𝟎
📞 សាខាបឹងកេងកង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟕𝟑𝟎
📞 សាខាទួលសង្កែ៖ 𝟎𝟏𝟕𝟑𝟑𝟑𝟎𝟏𝟏
📞 សាខាមានជ័យ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟗
📞 សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕𝟐𝟐𝟐𝟓𝟓𝟕
📞 សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟐𝟒𝟏
📞 សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕𝟐𝟐𝟐𝟎𝟒𝟗
📞 ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟕 / 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟔 / 𝟎𝟏𝟕𝟐𝟐𝟐𝟗𝟑𝟕
អត្ថបទពាណិជកម្ម (Sponsored)
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ