New Corolla Cross 2024 បង្ហាញខ្លួនជាផ្លូវការនៅស្រុកខ្មែរ មានទាំងប្រភេទសាំងសុទ្ធ និង Hybrid

អ្នកទស្សនា
186
0/ AKlasseAuto Promotion
photo_2024-03-15_15-46-20.jpg

នាល្ងាចកាលពីម្សិលមិញថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Toyota Cambodia បានសម្ភោធជាផ្លូវការ នឹងប្រកាសស្វាគមន៍កំពូលរថយន្ដ New Corolla Cross 2024 ជាមួយជម្រើសប្រើដោយថមពលឥន្ធនៈសាំងសុទ្ធ និង Hybrid (HEV) ដែលប្រារព្ធឡើយនៅ ឌឹព្រេមៀ សេនធ័រ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់ ភ្ញៀវកិត្តិយ័ស យ៉ាងច្រើនកុះករផងដែរ។

photo_2024-03-15_16-05-26 (2).jpg

ក្នុងនោះវត្តមាន លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានថ្លែងសន្ទរកថា សំដែងនៅការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះភ្ញៀវកិតិយសទាំងអស់ ដែលបានចំណាយពេលវាលាដ៏មានតម្លៃ សម្រាប់ការចូលរួមកម្មវិធីមួយនេះ។ 

photo_2024-03-15_16-22-35 (2).jpg

ចំពោះ Corolla Cross 2024 ប្រភេទ HEV អាចថាជារថយន្ដទី២ ហើយដែល Toyota Cambodia នាំចូលមកបន្ទាប់ពី Yaris Cross HEV ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងកន្លងមក។

photo_2024-03-15_16-22-35.jpg

New Corolla Cross 2024 ផ្លាស់ប្ដូររូបរាងថ្មីស្អាតជាងមុនគួរសម ដោយផ្ទៃខាងមុខបំពាក់សំណាញ់ប្រលោះធំ មានពណ៌ដូចទៅនឹងរថយន្ដ ដែលមើលទៅបែបស្ព័រ ទំនើបស៊ីវិល័យ ជាមួយចង្កៀងមុខ Full LED មានមុខងារ Auto Bi-Beam រំលិចដោយភ្លើងស៊ីញ៉ូ ៤គ្រាប់ LED គួបផ្សំ ជាមួយពិលកាងជា LED ធ្វើឲ្យ New Corolla Cross កាន់តែមានភាពលិចធ្លោរទាក់ទាញបន្ថែមទៀត។

Toyota Corolla Cross ប្រភេទ​សាំង
Toyota Corolla Cross ប្រភេទ​សាំង


Toyota Corolla Cross ប្រភេទ​ HEV
Toyota Corolla Cross ប្រភេទ​ HEV

ចំណែកផ្ទៃខាងក្រោយក៏ប្លែកគួរសមដែរ ជាមួយស្ដុប LED បែបថ្មីទម្រង់ជាវាំងនន អមដោយកាងក្រោមស្រោបក្រូម នឹងទ្វាក្រោយឆ្លាតវ៉ៃ បិតបើកដោយប្រើកាយវិការ ផងដែរ។

photo_2024_03_15_16_05_30_2f19ac23e1.jpg

ផ្នែកខាងក្នុងវិញប្លែកមិនធម្មតាឡើយ ជាប្រភេទឡាន SUV ទ្វា៥ កៅអីស្បែក ២ជួរទន់រលោង ជាមួយដំបូលបើក Panoramic ប្រព័ន្ធសាកថ្មឥតខ្សែ កុងទ័រឌីជិថល ១២.៣អ៉ីង អេក្រង់កម្សាន្ដទំហំ ១០.១អ៉ីង ភ្ជាប់ Wireless Apple CarPlay & Android Auto និង កាមេរ៉ា 360 ឌឺក្រេមួយជុំ ហើយក៏មានកាម៉េរា Record មុខក្រោយផងដែរ។

photo_2024-03-15_16-22-37.jpg

ចំពោះប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរវិញ New Corolla Cross 2024 ទទួលបានកញ្ចប់ Toyota Safety Sance ដូចជា៖

១/ ប្រព័ន្ធទម្លាក់តំឡើងហ្វាកូតដោយស្វ័យប្រវត្តិ (AHB)

២/ ប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ (LDA)

៣/ ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ (PCS)

៤/ ប្រព័ន្ធកំណត់ល្បឿនតាមឡានខាងមុខ (DRCC)

៥/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្ដវ៉ាជែង (BSM)

៦/ ប្រព័ន្ធជំនួយពេលចេញពីចំណត (RCTA) ជាដើម។

428091555_7333749950034497_2292600228941669334_n.jpg

New Corolla Cross មានប្រវែងតួរខ្លួនសរុប ៤,៤៦០ម.ម ទទឹង ១៨២៥ម.ម កម្ពស់ ១៦២០ម.ម  ពីដីមកបាត ១៦១ម.ម ជាមួយទម្ងន់សរុប ១៣៩៥គីឡូក្រាម។

photo_2024-03-15_16-05-28 (2).jpg

និយាយពីប្លុកម៉ាស៊ីនវិញ សម្រាប់ប្រភេទសាំងសុទ្ធ បំពាក់ជាមួយម៉ាស៊ីន ៤ស៊ីឡាំង ១.៨លីត្រ ផលិតកម្លាំងបាន ១៣៨សេះ កម្លាំងរមួល ១៧២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT បង្វិលដោយប៉ុង១ FWD ជាមួយកម្រិតស៊ីសាំងជាចន្លោះពី ៧ ទៅ ៨លីត្រក្នុង ១០០គីឡូម៉ែត្រ។

photo_2024_03_15_15_46_09_251f24ba6c.jpg

ចំណែកប្រភេទ HEV ប្រើម៉ាស៊ីនដូចគ្នា តែបំពាក់ប្រព័ន្ធ Hybrid ជំនាន់ទី៤ (ដែលមានសម្លេងស្ងាត់ល្អ រួមជាមួយការសន្សំសំចៃកម្រិតខ្ពស់ និងកាត់បន្ថយឧស្ម័នកាបូនិក ជួយសម្រួលដល់បរិស្ថានផងដែរ) រួមបញ្ចូលទាំងកម្លាំងម៉ាស៊ីន និងមូទ័រអគ្គិសនី ផលិតកម្លាំងបានដល់ទៅ ១៦៩សេះ រត់ដោយប្រអប់លេខ CVT មានប្រព័ន្ធ EV Mode បង្វិលកង់ដោយប៉ុង១ FWD ជាមួយកម្រិតស៊ីសាំង ៣.៩លីត្រ ទៅ ៤.៦លីត្រ ក្នុង១០០គីឡូម៉ែត្រ។

photo_2024-03-15_16-05-27 (3).jpg

ចំពោះតម្លៃវិញ Toyota Cambodia ដាក់លក់ជាផ្លូវការសម្រាប់ជម្រើសធម្មតា ៤៧,៩០០ដុល្លារ ចំណែក HEV ៤៩,៩០០ដុល្លារ អមដោយជម្រើសពណ៌ចំនួន ៧ពណ៌ផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទាក់ទងទៅកាន់ផ្នែកលក់ដូចជា៖

ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟓𝟏 / 𝟎𝟏𝟕𝟑𝟑𝟑𝟓𝟎𝟑 / 𝟎𝟖𝟔𝟑𝟑𝟑𝟓𝟎𝟑 / 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟖

សាខាទឹកថ្លា៖ 𝟎𝟏𝟕𝟐𝟐𝟐𝟕𝟑𝟎

សាខាបឹងកេងកង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟕𝟑𝟎

សាខាទួលសង្កែ៖ 𝟎𝟏𝟕𝟑𝟑𝟑𝟎𝟏𝟏

សាខាមានជ័យ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟗

សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕𝟐𝟐𝟐𝟓𝟓𝟕

សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟐𝟒𝟏

សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕𝟐𝟐𝟐𝟎𝟒𝟗

ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟕 / 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟔 / 𝟎𝟏𝟕𝟐𝟐𝟐𝟗𝟑𝟕

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥​: Toyota Cambodia

𝐖𝐞𝐛𝐬𝐢𝐭𝐞: https: Toyota.com.kh

អត្ថបទ៖ ពាណិ្ជកម្ម Sponsored

រូបភាពផ្សេងៗក្នុងកម្មវិធី

photo_2024-03-15_16-05-29 (3).jpg
photo_2024-03-15_16-05-29.jpg
photo_2024-03-15_16-05-29 (2).jpg
photo_2024-03-15_16-05-28 (3).jpg
photo_2024-03-15_16-05-31 (2).jpg
photo_2024-03-15_16-05-31.jpg
ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More