កាលពីប៉ុន្មានសប្ពាហ៍មុន Toyota បង្ហើបត្រឹមចង្កៀង Daytime Running Light និង អក្សរនៅគូទក្រោយបន្ដិចប៉ុណ្ណោះ តែពេលនេះ គ្រប់យ៉ាងត្រូវបានលាតត្រដាងហើយ ក្រោយ Toyota បញ្ចេញរូបរាង លក្ខណៈភិនភាគទាំងស្រុងជាផ្លូវការ។
សម្រាប់ស៊េរីឆ្នាំ២០២៥ ជំនាន់ទី៩ នេះហាក់ប្លែកភ្នែកច្រើន រូបរាងថ្មីតែ Toyota បានបំពាក់គ្រោងឆ្អឹង TNGA-K ដដែល ជាមួយផ្ទៃខាងមុខផ្លាស់ប្ដូរស្ទើទាំងស្រុង បាណា និងសំណាញ់ថ្មី អមដោយចង្កៀង និងភ្លើងបំភ្លឺពេលថ្ងៃរាងជាងអក្សរ C ដែលស្រដៀងទៅនឹង Toyota Pruis, CH-R និង Crown ដែលជាទម្រង់ hammerhead shape កាន់តែស្លីម និងស្ព័រជាងមុនទៅទៀត។
ចំណែកស្ដុបក្រោយផ្លាស់ប្ដូរទៅជាទម្រង់ C-Shape ជា Full LED អមដោយស៊ីមាំងភ្លោះ រំលេចជាមួយ កន្ទុយត្រី មើលទៅប្រណិត ស័ក្កិសមជាឡានកំពូល Sedan លំដាប់ជួរមុខរបស់ Toyota ។
ផ្នែកប្លុកម៉ាស៊ីនលែងមានទៀតហើយ ម៉ាស៊ីនសាំងសុទ្ធ និងប្រភេទ V6 គឺបំពាក់ម៉ាស៊ីន Hybrid ជាស្ដង់ដារតែម្ដង ជាមួយជម្រើសប៉ុង១ និងប៉ុង២។
ជាក់ស្ដែង Camry ២០២៥ ប្រើជាមួយម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ Hybrid ជំនួយដោយម៉ូទ័រអគ្គិសនីពីរគ្រាប់ ផលិតកម្លាំងបាន ២២៥សេះ សម្រាប់ប្រភេទប៉ុង១ FWD និង ២៣២សេះ សម្រាប់ជម្រើសប៉ុង២ AWD រត់ដោយប្រអប់លេខ eCVT ជំនួយដោយ Paddle Shift ប្រើយាន់ទម្រង់ថ្មីទំហំ ១៩អ៉ីង អាលុយមីញ៉ូម កាន់តែមានភាពទាក់ទាញខ្លាំងជាងមុន។
ផ្នែកខាងក្នុងខុសប្លែក គ្នាតិចតួចអាស្រ័យទៅលើ Trim/Option ដូចជា៖ LE, SE, XLE, XSE ជាដើម។
ប្លុកកាបីនត្រូវបានកែសម្រួលថ្មី សម្រាប់ LE និង SE ទទួលបាន អេក្រង់កុទ័រឌីជីថល ៧អ៉ីង អេក្រង់ថាច់ ៨អ៉ីង ភ្ជាប់ Apple CarPlay & Android Auto ចំណែក XLE និង XSE ទទួលបាន អេក្រង់ថាច់ដល់ទៅ ១២.៣អ៉ីង អេក្រង់ Hand Up Display ១០អ៉ីង រន្ធ USB-C មុខក្រោយ Wireless Charge Speaker JBL ៩គ្រាប់ ប្រព័ន្ធបញ្ជាបញ្ឆេះ និងពន្លត់ម៉ាស៊ីនតាម Smart Phone។
ក្រៅពីនឹងក៏មាន កៅអីក្ដៅត្រជាក់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ជាមួយកញ្ចក់ទ្វាមុខក្រោយ និងចំហៀងបំពាក់ប្រព័ន្ធ កាត់បន្ថយសំឡេងខ្យល់ និងរំញ័រ ជាមួយមុខងារពិសេសៗ ជាច្រើនមួយចំនួនទៀតផងដែរ។ ចំណែកប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរវិញ Toyota ដាក់កញ្ចប់ Toyota Safety Sense 3.0 ជាស្ដង់ដារតែម្ដង ហើយចំពោះតម្លៃវិញ Toyota នៅមិនទាន់បញ្ជាក់នៅឡើយទេ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Camry ជំនាន់ទី៩ ស៊េរីឆ្នាំ ២០២៥ នេះ? សម្រាប់មតិយោបល់ និងព័ត៍មានបន្ថែម បងប្អូនអាចចែករំលែកបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ