ភ្លេចនៅ! នេះជា Celica ដែលធ្លាប់អុកឡុកវិស័យឡានស្ព័រស្រុកខ្មែរ ឥឡូវអែបកៀនបាត់ហើយ?

អ្នកទស្សនា
582
0/ AKlasseAuto Promotion
Untitled-7.jpg

 Celica ជាប្រភេទឡាន Sport Car មួយម៉ូឌែលរបស់ Toyota ដែលផលិតដំបូងជំនាន់ទី១ នៅឆ្នាំ១៩៧០ រហូតមកទល់ឆ្នាំ១៩៩៩ Celica ដំណើរការផលិតរបស់ខ្លួនបាន ៦ជំនាន់ទៅហើយ។ កាលនោះល្បីពេក អ្នកនិពន្ធចម្រៀងស្រុកខ្មែរក៏បានតាក់តែងមួយទបមានចំណងជើងថា “Celica អស់សាំង” រឹតតែធ្វើឲ្យឡាន Celica កាន់តែមានភាពពេញនិយមខ្លាំងបន្ថែមទៀត។

toyota-celica-2003.jpg

ចូលដល់ជំនាន់ទី៧ ឆ្នាំ២០០០ ដល់២០០៦ ជាស៊េរីឆ្នាំដែល Toyota ធ្វើការផ្លាស់ប្ដូរថ្មីទាំងស្រុងជាមួយរូបរាង ដ៏ទាក់ទាញ ប្លុកម៉ាស៊ីនថ្មី ដែលមើលទៅស៊ីវិលយ័ជាងមុន ហើយក៏ជាឆ្នាំម៉ូឌែលដ៏ពេញនិយមមួយសម្រាប់ស្រុកខ្មែរនៅដើមឆ្នាំ២០០០ផងដែរ។

ដើម្បីជាការរំលឹកអនុស្សារិ៍យឡើងវិញ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក សូមលើកយកនៅ Celica ឆ្នាំ២០០០ ដល់២០០៦ ដើម្បីត្រួសត្រាយពីលក្ខណៈត្រួសៗខ្លះៗ ជាមួយនឹងតម្លៃទីផ្សារបច្ចុប្បន្នត្រឹមតែ ៥០០០ដុល្លារជាង ទៅ៨០០០ដុល្លារជាងប៉ុណ្ណោះ អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង។

Toyota-Celica_GTS-2003-ig.jpg

ចំពោះការចនាផ្នែកខាងក្រៅ Celica ជាប្រភេទ Sport Car ទ្វារ២ រាងជ្រុងបន្ដិចបែបទម្រង់ Aerodynamic គួបផ្សំជាមួយ Spoiler នៅផ្នែកគូទក្រោយផង ងាយស្រួលក្នុងការមុចខ្យលបានល្អពេលរត់ល្បឿន។ វាប្រើចង្កៀងមុខប្រភេទគុជ (HID សម្រាប់ឆ្នាំ២០០៣ឡើង) អមដោយពិលកាងមួយគួរ គួបផ្សំជាមួយបាណាឆ្នូតខាងក្រោម រំលិចដោយហ៊ឺយខ្យល់នៅពីលើគម្រប់ម៉ាស៊ីន មើលទៅរាង ស្លីមស្អាត មិនចាញ់ឡានស្ព័រលំដាប់ថវិកាខ្ពស់ឡើយ។

SAM_236098 (1).jpg

ឃើញតូចមែនតែមិនខ្លីពេកទេ ដែលតួរខ្លួនទាំងមូលមានប្រវែង ៤៣៣៥ម.ម ទទឹង ១៧៣៥ម.ម កម្ពស់ ១៣១០ម.ម ពីដីមកបាត ១៤០ម.ម ជាមួយនឹងទម្ងន់ ១.១តោន និងអាចផ្ទុកទម្ងន់បន្ថែមបាន ជិត៥០០គីឡូក្រាម។

ផ្នែកប្លុកម៉ាស៊ីន Celica ប្រើម៉ាស៊ីន ២ជម្រើសទៅតាម Trim ឬ Option ដូចជា៖ ពពួក GT បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ (1ZZ-FE) ផលិតម្លាំងបាន ១៤០សេះ កម្លាំងរមួល ១២៦ផោនហ្វីត បង្វិលកង់ដោយប៉ុង១ FWD រត់ដោយប្រអប់លេខ ៤វគ្គអូតូ និងប្រភេទ៥វគ្គលេខដៃ ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចំណាយពេល ៨.៤វិនាទី នឹងអាចរត់ល្បឿនជាអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង។

14_2004_Celica_GT-S-1500x900.jpg

សម្រាប់ GTS ប្រើម៉ាស៊ីន ៤ស៊ីឡាំងចំណុះ ១.៨លីត្រដូចគ្នាតែមានកូទ (2ZZ-FE) ដែលអាចបង្កើនកម្លាំងបាន ១៨០សេះ កម្លាំងរមួល ១៣០ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ និង ៦វគ្គលេខដៃ អាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៧.២វិនាទី ជាមួយល្បឿនអតិបរិមា ២២០គីឡូម៉ែត្រ/ម៉ោង។

ចំពោះកម្រិតស៊ីសាំងវិញទាំ២ប្រភេទនេះចន្លោះពី ៨លីត្រ ទៅ ១០លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។ 

06_2004_Celica_GT-S.jpg

និយាយពីប្រព័ន្ធជើងក្រោមវិញ Celica នេះមិនអន់ឡើយ ដោយជើងក្រោមទាំង៤ ប្រើជាប្រភេទជើងទម្រឯករាជ្យ Four-Wheel Independent Suspension អមបន្ថែមដោយ  បូមរឺស័រ MacPherson Strut នៅផ្នែកខាងមុខ និងខាងក្រោយជំនួយដោយ ស្លាបប្រចៀវឌុប Double Wishbone។ ជើងក្រោមប្រភេទនេះ វាជួយទប់លំនឹងឡានបាននឹងល្អ ទោះបីជាបើកបរក្នុងល្បឿនលឿនផ្លូវកោងក៏ដោយ ម្យ៉ាងទៀតជួយកាត់បន្ថយរំញ័រ និងរឡាក់បានច្រើនផងដែរ។

GT
GT

ចំណែកយាន់កង់វិញសម្រាប់ GT ប្រើទំហំ ១៥អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទត្រលោគ។ ចំពោះ GTS ប្រើយាន់កង់ ១៦អ៉ីង បំពាក់ បំពាក់ហ្រ្វាំងឌីសគៀបទាំងមុខក្រោយ ហើយជំនួយដោយប្រព័ន្ធហ្វ្រាំង ABS ជាមួយនឹង EDB ដូចគ្នាផងដែរ។

GTS
GTS

ចូលមកខាងក្នុងមិនមានអ្វីប្លែកច្រើនឡើយ ជាប្រភេទឡាន ទ្វារ២ កៅអី២ជួយ ខាងមុខបែបស្ព័រអាចជិះបាន ៤នាក់អីដែរ តែផ្នែកខាងក្រោយមិនជាទូលាយប៉ុន្មានឡើយសម្រាប់មនុស្សធំៗ។ ចំពោះឆ្នាំ២០០២ចុះក្រោម ឃើញមានបំពាក់កៅអីកាំម្ញី (GTS ស្បែកលាយកាំម្ញី) ដំបូលបើក, Speaker ៦គ្រាប់ ពោងសុវត្ថិភាព ៤គ្រាប់ ជាដើម។

12_2004_Celica_GT-S-1500x932.jpg

ចូលដល់ឆ្នាំ២០០៣ឡើងទៅបើជាប្រេភេទ GTS មានបំពា់បន្ថែមជាមួយ មុខងារកំណត់ល្បឿន Criuse Control, Speaker ៨គ្រាប់ JBL កៅអីស្បែក ជាមួយផ្នែកជាច្រើនមួយចំនួនទៀតស្រោមស្បែកផងដែរ។ 

89909a382d7f4ea892e8a0d60ab443a6.jpg

សរុបមក Celica ឆ្នាំ២០០០ ដល់ ២០០៦ រូបរាងស្អាតទាន់សម័យ ជាឡានស្ព័រដែលមានតម្លៃធូរថ្លៃសម្រាប់បច្ចុប្បន្ន តែហាក់ស្ងប់ស្ងាត់ខ្លាំងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ បើតាមដឹងអ្វីដែលរាំងស្ទះចំពោះការប្រើប្រាស់នោះគឺ ជាឡានស្ព័រតែម៉ាស៊ីនតូច កម្លាំងសេះតិច ជាន់រាងតឹងចិត្តបន្ដិចសម្រាប់បងប្អូនដែលលេងល្បឿន ម៉្យាងទៀតគ្រឿងបន្លាស់មានតម្លៃថ្លៃគួរសម ហើយមិនសម្បូរឡើយ។

14939_52.jpg

ចុះបងប្អូនយល់យ៉ាងណាដែរចំពោះឡាន ស្ព័ររបស់ Toyota មួយម៉ូឌែលនេះ? សមា្រប់បងប្អូនណាដែលមាន បទពិសោធន៍ ឬមតិយោបល់ អាចចូលរួមចែករំលែកបន្ថែមបាន៕

ដោយ៖ Bunsak

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More