Crown ជាឡានជើងចាស់មួយរបស់ Toyota ដែលផលិតដំបូងនៅឆ្នាំ១៩៥៥ បើគិតមកទល់នឹងបច្ចុប្បន្ននេះមានអាយុកាលជិត ៧០ឆ្នាំទៅហើយ។ កាលពីពេលថ្មីៗនៅដើមឆ្នាំនេះ Toyota បានបញ្ចេញ Crown ស៊េរីឆ្នាំ ២០២៣ សម្រាប់ដាក់លក់នៅលើទីផ្សារដែលមានតម្លៃទាបបំផុត ឬអាចនិយាយបានថាខ្វះតែ ៥០ដុល្លារគឺ ៤ម៉ឺនតែម្ដង។
ចំពោះផ្នែកប្លុកម៉ាស៊ីន ភាពទំនើបមួយចំនួន និងតម្លៃ ត្រូវបាន Toyota បែងចែកជាបី ម៉ូឌែល ឬ Option ដូចជា៖ XLE តម្លៃ ៣៩៩៥០ដុល្លារ, Limited ៤៥៥៥០ដុល្លារ, និង Platinum តម្លៃ ៥២៣៥០ដុល្លារ។
គ្រប់ម៉ូឌែល Crown ទាំងអស់សុទ្ធតែមានបំពាក់ប្រព័ន្ធ Hybrid powertrain ប៉ុន្ដែសម្រាប់ Option Platinum ទទួលបានការដំឡើង Hybrid Max ថ្មីរបស់ Toyota ដែលបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ជំនួយដោយ turbocharged ជាមួយនឹងម៉ូទ័រអេឡិចត្រិចនៅលើអ័ក្សផ្នែកខាងក្រោយផង អាចផលិតកម្លាំងបានដល់ទៅ ៣៤០ សេះ។
រត់ដោយប្រអប់លេខ ៦វគ្គអូតូមាន Paddle Shifter ជំនួយដល់ការរត់ល្បឿន ជាមួយនឹងមុខងារបើកបរ Drive Mode ចំនួន៥ដូចជា៖ Eco, Normal, Sport S, Sport S+ និង Custom drive modes ។ ម៉ាស៊ីនតូចតែខ្លាំងអាចជាន់ស្ទុះពី០ ទៅ ១០០គីឡូម៉ែត្រប្រើពេលត្រឹមតែ ៥.៧វិនាទីប៉ុណ្ណោះ។
ចំពោះកម្រិតស៊ីសាំងវិញចន្លោះពី ៧.៤លីត្រ ទៅ ៨.២លីត្រ ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ម៉ូដែល XLE និង Limited ទទួលបានប្រព័ន្ធកូនកាត់ Hybrid ដូចគ្នាដែលប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ជំនួយដោយម៉ូទ័រអេឡិចត្រិចបីគ្រាប់ ផលិតកម្លាំងបាន ២៣៤សេះ រត់ដោយប្រអប់លេខ (CVT) និងបង្វិលកង់ដោយប៉ុងពីរ All-wheel drive ជាស្តង់ដារនៅគ្រប់ម៉ូឌែលទាំងអស់។ សម្រាប់ XLE និង Limited មានជំនួយដោយ Drive Mode ៤ប៉ុណ្ណោះដូចជា៖ EV, Eco, Normal, និង Sport drive modes ផងដែរ ជាមួយសន្ទុះល្បឿនពី០ទៅ ១០០គីឡូម៉ែត្រស៊ីពេលតែ ៧.៦ វិនាទីប៉ុណ្ណោះ។
ចំពោះកម្រិតស៊ីសាំងវិញត្រឹមតែ ៥.៦លីត្រ ទៅ ៦.៧លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉៉ែត្រ។
ផ្នែកខាងក្រៅមិនជាខុសគ្នាច្រើនទេគ្រាន់តែម៉ូឌែល XLE ប្រើចង្គៀងគុជ Bi-LED projector low-high beam តែសម្រាប់ពពួក Limited និង Platinum ប្រើជាប្រភេទ Quad-LED projector low- high beam និងមានបំពាក់ដំបូល Panoramic Glass Roof ជាដើម។
ចំពោះផ្នែកខាងក្នុងវិញ បំពាក់ជាមួយនឹង Smart Key កៅអីស្បែកប្រណិត (XLE ស្បែកធម្មតា) ទទួលបានអេក្រង់ ទំហំ ១២.៣អីញ ជាប្រភេទ Multi-Information Display (MID) screen បំពាក់ពោងសុវត្ថិភាព ៨គ្រាប់ Speaker ១២គ្រាប់ JBL (XLE ៦គ្រាប់ធម្មតា), ជាមួយនឹងប្រព័ន្ធមុខងារសុវត្ថិភាពសំខាន់ៗជំនាន់ក្រោយ Toyota Safety Sense 3.0 ជាស្ដង់ដារផងដែរ។
តែអ្វីដែលប្លែកសម្រាប់ម៉ូឌែល Platinum នោះគឺ មុខងារកាមេរ៉ា 360ដឺក្រេជុំវិញ, ប្រព័ន្ធជំនួយពេលចូលចតជំនាន់ថ្មី Advance Parking និងប្រព័ន្ធបញ្ជាឆេះរថយន្ដតាមទូរសព្ទ័ ដែលគេហៅថា Remote Connect with Digital Key និងមានមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
សរុបមកការវិវឌ្ឍន៍របស់ Toyota Crown ឆ្នាំ២០២៣នេះ ទាំងការឌីស្សាញរូបរាងខាងក្រៅ ប្រណិតភាពខាងក្នុង ជាមួយនឹងប្រព័ន្ធមុខងារសុវត្ថិភាពសំខាន់ៗមួយចំនួនទៀត ធ្វើឲ្យ Crown ក្លាយជាឡាន Luxury មិនចាញ់ពពួក Lexus ប៉ុន្មានឡើយ។
ចុះបងប្អូនយល់យ៉ាងដែរចំពោះ Toyota Crown ជំនាន់ចុងក្រោយនេះ? ប្រសិនបើចង់ឃើញ Crown មានវត្តមាននៅស្រុកខ្មែរក្នុងពេលឆាប់ៗនេះ កុំភ្លេចចុច Like, Share & Comment ម្នាក់មួយផង៕អរគុណ!
ដោយ៖ Bunsak
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ