Corolla ធ្លាប់តែជាឡានដែលសុភាព រមទម បែបសាមញ្ញ នឹងសន្សំសំចៃរបស់ Toyota ប៉ុន្ដែចាប់តាំងពីឆ្នាំ ២០២២ មក Toyota បញ្ចេញម៉ូឌែល GR Corolla បែបស្ព័រដំបូងរបស់ខ្លួន ជាមួយម៉ាស៊ីនត្រឹម ៣ស៊ីឡាំងប៉ុណ្ណោះ ដែលធ្វើឲ្យមានការចាប់អារម្មណ៌ខ្លាំង។
ខណៈពេលនេះ Toyota ត្រៀមបញ្ចេញ GR Corolla ស៊េរីឆ្នាំ ២០២៥ ដែលកើនតម្លៃចាប់ពី ២,៣៦០ដុល្លារ បើធៀបនឹងម៉ូឌែលឆ្នាំមុនៗ ជាមួយការបំពេញបន្ថែម ចំណុចមួយចំនួនទៀតផងដែរ។
មិនខុសពីឆ្នាំមុនទេ GR Corolla ភ្ជាប់មកជាមួយជម្រើស Trim/Option ចំនួន ៣ ដូចជា៖ GR Core តម្លៃ ៣៩,៩៩៥ដុល្លារសម្រាប់ប្រភេទលេខដៃ ខណៈលេខអូតូលោតដល់ ៤១,៩៩៥ដុល្លារ។
GR Premium តម្លៃ ៤២,៥៧៥ដុល្លារសម្រាប់លេខដៃ នឹងលេខអូតូឡើងដល់ ៤៤,៥៧៥ដុល្លារ។
ខណៈ Premium Plus ចូលមកជំនួស GR Circuit តម្លៃដល់ទៅ ៤៦ុ,៦៥០ដុល្លារ សម្រាប់ជម្រើសលេខដៃ ប៉ុន្ដែចង់បានលេខអូតូ លោតដល់ ៤៨,៦៥០ដុល្លារ ជាមួយលក្ខណៈពិសេសខុសគេគឺ ការពាក់កៅអីក្ដៅប្រជាក់ ជាមួយដំបូលផ្សំឡើងពីសរសៃកាបូន មើលទៅមិនធម្មតាឡើយ។
GR Corolla មួយនេះបើនិយាយពីផ្នែកប្លុកម៉ាស៊ីនទាំងមូលត្រូវបាន Toyota ផ្គុំឡើងពីអាលុយមីញ៉ូម អមដោយគ្រោងឆ្អឹងដ៏ធន់ស្វិតរឹងមាំ TNG-A ទំហំត្រឹម ៣ស៊ីឡាំង ជំនួយដោយ Turbo តែអាចផលិតកម្លាំងដល់ទៅ ៣០០សេះ កម្លាំងរមួល ២៩៥ផោនហ្វីត (លើសឆ្នាំមុន ២២ ) ប្រើជាមួយលេខដៃ ៦វគ្គ នឹង ៨វគ្គអូតូ បង្វិលកង់ដោយប៉ុង២ AWD ជំនួយដោយប្រព័ន្ធ LSD ផងដែរ។
GR Corolla អាចជាន់ស្ទុះពី០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៤.៩វិនាទី រត់បានល្បឿនខ្ពស់បំផុត ២៣០គីឡូម៉ែត្រ/ម៉ោង។
សម្រាប់ឆ្នាំស៊េរីឆ្នាំ 2025 GR Corolla ទទួលបានការកែទម្រង់មុខបន្តិចបន្តួចផងដែរ ដោយសង្កត់ធ្ងន់ទៅលើផ្នែកខាងមុខ ជាមួយ fascia ត្រូវបានរចនាឡើងដើម្បីជួយសម្រួលលំហូរខ្យល់បានល្អ ដើម្បីធ្វើឱ្យភាពត្រជាក់ចូលទៅបញ្ចុះកម្ដៅម៉ាស៊ីនកាន់តែប្រសើរជាងមុន។
ជាមួយនឹងប្រព័ន្ធជើងក្រោមថ្មី សម្រួលដល់ការបើកបរក្នុងល្បឿនលឿន សម្រាប់ស្ថានភាពផ្លូវបត់បែនជាដើម។
ដោយ៖ Bunsak
ប្រភព៖ Caranddrive
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព