Toyota GR Supra ឡានស្ព័ររបស់ជប៉ុនមួយនេះ ពីមួយជំនាន់ទៅមួយជំនាន់កាន់តែកាច នឹងកាន់តែស្ព័រ បើនិយាយពីកម្លាំង Performance វិញកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រោយពីបង្ហាញខ្លួនសម្រាប់ម៉ូឌែលឆ្នាំ២០២៥ Toyota មិនបានផ្ដល់ជាកញ្ចប់ជម្រើសច្រើនដូចមុនទៀតឡើយ គឺភ្ជាប់មកជាមួយជម្រើស Trim/Option តែពីរប៉ុណ្ណោះគឺ GR Supra ម៉ាស៊ីន 3.0L នឹង GR Supra Premium តែប៉ុណ្ណោះជាមួយតម្លៃក្រៅស្រុក ៥៦,២៥០ដុល្លារ សម្រាប់ប្រភេទធម្មតា នឹង ៥៩,៤០០ដុល្លារ សម្រាប់ម៉ូឌែល GR Premium ។
ទោះបីជារក្សាររូបរាងដដែលបែបនេះក្នុងរយៈពេល ៤ឆ្នាំហើយក្ដី ប៉ុន្ដែ GR Supra នៅតែស្ព័រ នឹងមើលមិនចេះសាំភ្នែកឡើយ ជាមួយរូបរាងទម្រង់ Aerodynamic ដ៏ល្អដែលអាចជ្រែកខ្យល់ ជាមួយសមត្ថភាពបែតបែនបានល្អផងដែរ។
ចំពោះ ម៉ាស៊ីន Performance វិញម៉ូឌែលឆ្នាំ២០២៥ ទទួលបានម៉ាស៊ីន Turbo ៦ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំងបាន ៣៩២សេះ កម្លាំងរមួល ៣៦៨ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គលេខដៃ ប្រភេទ IMT បង្វិលកង់ដោយប៉ុងក្រោយ RWD បំពាក់យាន់កង់ទំហំ ១៩អ៉ីង Aluminum Wheel ភ្ជាប់ជាមួយហ្វ្រាំប្រភេទ Brembo ដែលអាចរត់ល្បឿនលឿនបំផុតបាន ២៥០គីឡូម៉ែត្រ ជាមួយសន្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចាយពេលត្រឹម ៣.៩វិនាប៉ុណ្ណោះ។
ស្ថិតក្នុងចំណោមប្រភេទឡាន Sport Car លេងល្បឿនក៏ពិតមែន ប៉ុន្ដែផ្ទៃខាងក្នុងទំនើប នឹង Luxury មិនធម្មតាឡើយដោយ GR Supra 2025 ផ្ទៃខាងក្នុងទទួល កៅអីស្បែកលាយជាមួយ Alcantara ប្រភេទស្បែកឆៅ ជំនួយដោយអេឡិចត្រនិច speaker 10 គ្រាប់ និងអេក្រង់កណ្តាលទំហំ 8.8 អ៊ីញ។
សម្រាប់ 3.0 Premium វិញបន្ថែម កន្លែងអង្គុយស្អាតជាងធម្មតា ជាមួយកៅអីស្បែកខ្មៅ លាយពណ៌ខៀវក្រម៉ៅបន្ដិច និងបន្ថែមជាមួយ Speaker ដល់ទៅ 12 គ្រាប់ ជាមួយភាពទំនើបដ៏សម្បូរបែបជាច្រើនបន្ថែមទៀតផងដែរ។
ដោយ៖ Bunsak
ប្រភពៈ Toyota.com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ