នៅថ្ងៃនេះ Toyota បាននិយាយថា សូមជំរាបសួរទៅកាន់ Grand Highlander ឆ្នាំ 2024 ជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក។ វាជាការពិតណាស់ Highlander ត្រូវបានផ្លាស់ប្ដូររូបរាងថ្មីជាមួយផ្នែកខាងក្នុងបែប Luxury Car តែរក្សាគ្រោងឆ្អឹង DNA ចាស់ដដែល។ យ៉ាងណាក៏ដោយ Highlander ឆ្នាំ២០២៤នេះ មិនធ្វើឲ្យគ្រប់គ្នាទន្ទឹងចាំមើលដោយខាតពេល ឬខកចិត្តឡើយ។
ជាមួយមាឌនិងតួរខ្លួនទាំងមូលធំជាងស៊េរីឆ្នាំមុនៗ ជាក់ស្ដែងវាវែងជាងមុន ៤អ៊ីញ ខ្ពស់ជាងមុន ២អ៊ីញ និងទទឹងធំជាងមុនដល់ទៅ ២,៣អ៊ីញឯណោះធ្វើឲ្យ Grand Highlander ជំនាន់ថ្មីនេះប្រែក្លាយទៅជា SUV ខ្នាតធំលំដាប់ជួរមុខ មិនចាញ់គូប្រកួតប្រជែងឡើយ ម្យ៉ាងបើមើលពីចំហៀងអាចច្រឡំទៅនឹង Lexus LX600 ដែរ។
ជាមួយម៉ាស៊ីនជំនាន់ថ្មីមានទាំងប្រភេទសាំងសុទ្ធ និងជំនួយដោយប្រព័ន្ធ Hybrid មិនខុសពីស៊េរីមុនៗទេ តែសម្រាប់ Grand Highlander ឆ្នាំនេះមាឌធំមែន តែប្រើម៉ាស៊ីនត្រឹម ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបានដល់ទៅ ២៦៥សេះ រត់ដោយប្រអប់លេខ ៨វគ្គអូតូ។
ចំណែកមួយប្រភេទទៀតបំពាក់ម៉ាស៊ីន ២.៥លីត្រ ប្រើប្រព័ន្ធ Hybrid ជំនួយដោយ ម៉ូទ័រអេឡិត្រិច ២គ្រាប់ អាចផលិតកម្លាំងបាន ២៤៣សេះ។
ខណៈដែលជម្រើស Hybrid Max បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥លីត្រដូចគ្នា អាចផលិតកម្លាំងបានដល់ទៅ ៣៦២សេះ ជាមួយកម្លាំងរមួល ៤០០ផោនហ្វីត ដែលជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេលត្រឹម ៦.៣វិនាទីប៉ុណ្ណោះ។
Grand Highlander ក៏មានភ្ជាប់មកនៅជម្រើស Trim ឬ Option ចំនួនបីដូចជា៖ XLE, Limited និង Platinum ជាដើម តែសម្រាប់ប្រព័ន្ធមុខងារសុវត្ថិភាពវិញ Highlander ទទួលបានកញ្ចប់ Safety Sense 3.0 របស់ Toyota ជាស្ដង់ដារតែម្ដង។
ផ្នែកខាងក្នុង ពិតជាធំទូលាយ និងស្រស់ស្អាតមែនតែន ជាប្រភេទ SUV ៨កៅអី អាចជិះបានគ្នា៨នាក់មិនចង្គៀតឡើយ។
បើនិយាយជារួមចំពោះ Platinum មិនចាញ់ Lexus ប៉ុន្មានទេគឺបំពាក់មក នូវភាពរស់រវើកជាមួយនឹងសម្ភារៈបែបប្រណិតភាពដ៏គួរឱ្យទាក់ទាញ។ ចំណែកផ្ទៃខាងក្នុងភាគច្រើនស្រោមដោយស្បែកប្រណិតទន់រលោង មើលទៅពិតជាមានផាសុកភាព បែប Luxury តែម្ដង។ គ្រឿងតុបតែងក៏ធ្វើពីស្បែកប្រណិតលំដាប់ស្ដង់ដារ ដៃចង្កូតមានកំដៅ កៅអីខាងមុខក្ដៅប្រជាក់ និងកៅអីកម្ដៅនៅជួរខាងក្រោយផងដែរ។
មានប្រព័ន្ធ infotainment អេក្រង់១២.៣អ៊ីងច្បាស់ល្អ អាចភ្ជាប់ Apple Car Play Android Auto និងផ្ដល់ជូននៅកាមេរ៉ា 360ដឺក្រេ Wireless Charging រន្ធសាក USB-C ចំនួន៧ និងប្រដាប់ដាក់កែវទឹកដល់ទៅ ១៣កន្លែងរាយប៉ាយពាសពេញផ្នែកខាងក្នុងតែម្ដង ជាមួយនឹងដំបូលបើក Panoramic ចំពោះកញ្ចក់មើលខាងក្រោយវិញជាប្រភេទ ឌីជីថល កាត់ចំណាំងផ្លាតបានយ៉ាងល្អ និងនៅមានមុខងារជាច្រើនទៀតផងដែរ ។
ចំពោះតម្លៃ ខាងក្រុមហ៊ុននៅមិនទាន់បានប្រកាសនៅឡើយទេ តែត្រូវបានអ្នកជំនាញខាងទីផ្សារប៉ាន់ស្មានថា អាចចន្លោះពី ៤៣០០០ដុល្លារ ទៅ៥៦០០០ដុល្លារឯណោះ។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Grand Highlander ស៊េរីឆ្នាំ២០២៤នេះ? បើមានមតិយោបល់ ឬស្រលាញ់ពេញចិត្ត អាចស៊ែរចែករំលែកបន្ដរបានក្រែងលរមានសំណាងបានមួយគ្រាន់ជិះនឹងគេ៕
ដោយ៖ Bunsak
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ
រថយន្តអគ្គិសនី Maxus Mifa9 សម្រេចបាននូវសម្ធិទផលលក់ដាច់ជាខ្លាំងលើសរថយន្តដទៃនៅហុងកុង និងប្រទេសថៃ
ក្ដៅៗ Highlander 2025 ចេញលក់ជាផ្លូវការហើយ ខណៈតម្លៃធូរជាងស៊េរីឆ្នាំ 2024 ដល់ទៅ 2ពាន់ដុល្លារជាងឯណោះ