ស្របពេលរថយន្ដ pick up កំពុងតែទទួលការពេញនិយមពីសំណាក់អ្នកប្រើប្រាស់រថយន្ដនាពេលបច្ចុប្បន្ន Toyota បានបញ្ចេញម៉ូដែលដែលមានប្រជាប្រិយភាពរបស់ខ្លួនមកលើទីផ្សារទៀតហើយគឺ Toyota Hilux Revo សេរីឆ្នាំ ២០២៤ ដែល Toyota Cambodia ទើបតែបើកទទួលកក់ជាផ្លូវការកាលពីពេលថ្មីៗនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាមួយរថយន្ដថ្មីបច្ចេកវិទ្យាទំនើប និងតម្លៃពិសេស។
សម្រាប់ spec និង សមត្ថភាពមួយចំនួនរបស់វាវិញ Toyota Hilux Revo Rally 2024 មានបំពាក់ម៉ាស៊ីនម៉ាស៊ូត ២.៨ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំង ២០១ សេះ រត់ដោយប៉ុង ២ (4WD) ខាងក្នុងមានអេក្រង់កម្សាន្ដធំជាងមុនទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple Carplay និង Andriod Auto ឥតខ្សែ អមជាមួយមុខងរសុវវត្ថិភាព Blind Spot Monitoring, មុខងារជំនួយពេលថយក្រោយ Rear Cross Traffic Alert និងបច្ចេកវិទ្យាជំនួយការបើកបរផ្សេងៗទៀត។
សម្រាប់ Hilux Revo V-Edition 2024 វិញ ត្រូវបានរចនារូបរាងឲ្យកាន់តែស្ព័រ មានចង្កៀងមុខអំពូល Halogen, បំពាក់ម៉ាស៊ីនម៉ាស៊ូត ២.៨ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំង ២០១ សេះ រត់ដោយប៉ុង ២ (4WD) មាន កញ្ចក់បិទ-បើកស្វ័យប្រវត្តិ, ជាពិសេសមាន sensor ជំនួយការចូលចតដល់ ៦ គ្រាប់ ព្រមទាំងមុខងារជំនួយការបើកបរ និងប្រព័ន្ធសុវត្ថុភាពជាច្រើនទៀត។
បើតាមការឲ្យដឹងពី Toyota Cambodia ថាម៉ូដែលដែលនឹងទទួលកក់សម្រាប់ទីផ្សារកម្ពុជាមាន Hilux Revo Rally 2024 ដែលមានតម្លៃចាប់ផ្ដើមពី ៥៣ ៦០០ដុល្លារ និង Hilux Revo V-Edition 2024 តម្លៃចាប់ពី ៤៤ ៥០០ដុល្លារ ទៅ ដែលបងប្អូនដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅសួរព័ត៌មានបន្ថែម និង កក់ទុកបាននៅគ្រប់សាខារបស់ Toyota ផ្ទាល់។
ប្រភព៖ Toyota
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី