ឱកាសពិធីបុណ្យភ្ជុំបិណ្ឌកំពុងខិតជិតមកដល់ហើយ ហើយបងប្អូនយើងក៏កំពុងស្វែងរកទិញរថយន្តភីកអាប់សេរ៊ីថ្មី សម្រាប់ប្រើប្រាស់ ក៏ដូចជាធ្វើដំណើរទៅកាន់ទីស្រុកកំណើត ដោយពេលនេះជាវេលាល្អមួយសម្រាប់បងប្អូន គឺក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) បានធ្វើការបើកទទួលការកក់ជាផ្លូវការនូវរថយន្តភីកអាប់សេរ៊ីថ្មីរបស់ខ្លួន គឺរថយន្ត Toyota Hilux Revo Rally សេរ៊ីថ្មីឆ្នាំ ២០២៤ នេះបើយោងតាមការបង្ហោះឡើងនៅលើទំព័រផ្លូវការ Toyota Cambodia បានមកដល់ហើយ អញ្ចឹងបានជិះមុនភ្ជុំបិណ្ឌតែម្តង។
ជាមួយការប្រកាសដំណឹងនេះ យើងក៏បានឃើញថារថយន្តសេរ៊ីថ្មីនេះ នឹងទទួលបាននូវការបន្ថែមនូវបច្ចេកវិទ្យាថ្មីៗ ជាច្រើនដើម្បីបំពេញតម្រូវការអតិថិជន អោយកាន់តែងាយស្រួល។
1/ Toyota Hilux Revo Rally 2024
ជាក់ស្តែង នៅលើម៉ូឌែល Hilux Revo Rally ឆ្នាំ២០២៤នេះ គឺបានអាប់ដេតទៅលើអេក្រង់កម្សាន្តថ្មីធំជាងមុនរហូតដល់ ៩ អ៊ីញ ព្រមទាំងភ្ជាប់ដោយមុខងារឥតប្រើខ្សែ Wireless Apply CarPlay នឹង Andriod Auto កាន់តែពិសេសនោះគឺបានបន្ថែមទៅលើមុខងារជំនួយដល់ការបើកបរសុវត្ថិភាព Blind Sport Monitoring ដែលជួយផ្តល់ដំណឹងពីផ្នែកជំហៀង និងផ្នែកខាងក្រោយផងដែរ ដែលយើងមិនអាចមើលឃើញពីខាងក្នុងរថយន្ត និងមុខងារជំនួយពេលថតក្រោយ ឬចេញពីចំណត Rear Cross Traffic Alert ដែលនឹងផ្តល់សញ្ញាអសន្នប្រសិនបើមានឧបសគ្គមកកៀករថយន្ត។
2/ Toyota Hilux Revo V-Edition 2024
ចំណែកនៅលើ Toyota Hilux Revo V-Edition សេរ៊ីថ្មី ២០២៤ គឺកាន់តែពិសេស ដោយផ្នែកខាងមុខបានផ្លាស់ប្តូរពីការប្រើប្រាស់នូវប្រភេទ Chrom (ក្រូម៉េ) ទៅពណ៌ខ្មៅដែលជួយកាន់បន្ថែមរូបរាងនៃរថយន្តនេះអោយតែស្ព័រ ហើយចង្កៀងមុខប្តូរពីអំពូល Halogen ដែលជាអំពូលពងមាន់ ទៅជាភ្លើង LED ជួយសន្សំសំចៃ និងសោភណ្ឌភាព បន្ថែមជាមួយប្រើប្រាស់នូវសោឆ្លាតវៃ (Smart Key), កញ្ចក់បង្អូចទាំង ៤គឺអាច បិទ-បើក បញ្ជារដោយអេឡិចត្រូនិច ស្វ័យប្រវត្តិ (Power Windows) និងបំពាក់សេនស័រជំនួយដល់ការចូលចតសរុប ៦គ្រាប់ ដោយផ្នែកខាងមុខ២ និងខាងក្រោយចំនួន ៤ ។
ទាក់ទងទៅនឹងតម្លៃបើយោងតាមសាកសួររបស់ក្រុមការងារ Advan Auto ទៅកាន់ដំណាងរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញថារថយន្តទាំង ២ម៉ូឌែលគឺប្រហាក់ប្រហែលនឹងតម្លៃនៃម៉ូឌែលដែលកំពុងលក់បច្ចុប្បន្ននេះទេ គឺ Toyota Hilux Revo Rally សេរ៊ីថ្មី ២០២៤ មានតម្លៃចាប់ពី ៥៣ ៦០០ដុល្លារ និង Toyota Hilux Revo V-Edition សេរ៊ីថ្មី ២០២៤ មានតម្លៃ ៤៤ ៥០០ដុល្លារ។
សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ:
🚩ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 222 451
🚩សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟎
🚩សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎
🚩សាខាទួលសង្កែ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟑
🚩សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕
🚩សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏
🚩សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟒𝟗
Telegram: Toyota Cambodia Official
Facebook Page: Toyota Cambodia
ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)
Camry 2014 អតីតឡានខ្លាញ់គោស្រុកខ្មែរ ចាយរាងគ្រាន់បើសំខាន់តម្លៃហាក់ធូរគួរសមខ្ទង់ 2ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ
នោះ! Toyota Veloz 2025 ឡាន 7កៅអីមានប្រភេទមួយទឹកស្លាកលេខហើយ តម្លៃធូរជាងខ្លាញ់គោច្រើនគួរសម
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា