Toyota Revo Rally ហាក់ទទួលបានការពេញនិយមគាំទ្រខ្លាំង ចាប់តាំងពីធ្វើការផ្លាស់ប្ដូរាងបន្ថែមក្នុងឆ្នាំ២០២១ ជាមួយបច្ចេកវិទ្យាទំនើបមួយចំនួនទៀតធ្វើឲ្យ Rally កាន់តែមានភាពទាក់ទាញ។ ពីមួយឆ្នាំទៅមួយឆ្នាំ Toyota បានធ្វើកំណែទម្រងកាន់តែថ្មីប្លែក និងញាត់គ្រឿងផ្សំឲ្យកាន់តែមានជាតិជាងមុន ដែលមិនធ្វើឲ្យបងប្អូនដែលនិយម Toyota Rally រអ៊ូថាមិនទំនើប ដូចពីមុនទៀតឡើយ។
បងប្អូនខ្លះក៏បានសាកប៉ាន់ស្មាន់ថា Rally ២០២៤ នឹងផ្លាស់ប្ដូររាងថ្មីប្លែកជាងមុន ពេលនេះអ្វីៗបានមកដល់ហើយ គឺរក្សារាងដូចឆ្នាំ២០២៣ ដដែលតែក៏មិនសាមញ្ញពេកឡើយ Toyota បានបន្ថែមរស់ជាតិថ្មីប្លែកគួរសម។
៤ចំណុចដែល Rally ២០២៤ ទទួលបាន និងមានជាតិជាងឆ្នាំ២០២៣ នោះគឹ អេក្រង់កម្សាន្តថ្មីធំជាងមុនរហូតដល់ ៩ អ៊ីញ បន្ថែមប្រព័ន្ធ Wireless Apply CarPlay នឹង Android Auto ជាមួយមុខងារ Blind Sport Monitoring ដែលជួយផ្តល់ដំណឹងពីផ្នែកជំហៀង និងមុខងារជំនួយពេលថតក្រោយ ឬចេញពីចំណត Rear Cross Traffic Alert ដែលនឹងផ្តល់សញ្ញាអសន្នប្រសិនបើមានឧបសគ្គមកកៀករថយន្តជាដើម។
សម្រាប់តម្លៃវិញកាលពីស៊េរីឆ្នាំ២០២៣ ៥៣,៤០០ដុល្លារ ចំណែកពណ៌កាំម៉ៃ ថែម ៦០០ដុល្លារទៀត ខណៈស៊េរីឆ្នាំ២០២៤ នេះវិញ ៥៣,៦០០ដុល្លារ ចង់បានពណ៌សកាំម៉ៃត្រូវថែម ៦០០ដុល្លារដូចគ្នា សរុបថ្លៃជាងមុន ២០០ដុល្លារ តែទទួលបាន របស់ថ្មីទំនើបដល់ទៅ ៤ចំណុចឯណោះ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hilux Revo Rally ២០២៤ មួយនេះ? សម្រាប់បងប្អូនដែលមានមតិយោបល់ នឹងបទពិសោធន៌ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ