អីយ៉ា រថយន្ដ Pickup ប្រើអ៊ីដ្រូសែនរបស់ Toyota មកដល់ហើយ ចាំមើលថាតើមានអ្វីពិសេស

អ្នកទស្សនា
284
0/ AKlasseAuto Promotion
v.jpg

មិនសម្រាកទេ បន្ទាប់ពីទទួលបានជោគជ័យលើ Toyota Mirai ដែលជារថយន្ដប្រើប្រាស់ថាមពលអ៊ីដ្រូសែនប្រភេទ sedan និង Corolla Cross Hydrogen Combusion concept របស់ខ្លួន ថ្មីៗនេះ Toyota បានបង្ហាញមុខគម្រូសម្រេចនៃរថយន្ដប្រើប្រាស់ថាមពលអ៊ីដ្រូសែន ជាប្រភេទ Pickup វិញម្ដង ដែលគ្រប់គ្នាកំពុងតែចាំមើលថាតើរថយន្ដនេះនឹងមាន៊អ្វីពិសេសមកជាមួយ។ 

c.jpg

តាមការចុះផ្សាយពី Green Car Reports ថ្មីៗនេះបានឲ្យដឹងថា Toyota បានសម្រេចការដំឡើងគម្រូរថយន្ដ Pickup ដំណើរការដោយថាមពលអ៊ីដ្រូសែនរបស់ខ្លួនហើយ នៅក្នុងរោងចក្រ Toyota ចក្រភពអង់គ្លេស ដោយ Toyota Motor Europe និងដៃគូផ្សេងៗ ប្រើពេល ១ឆ្នាំ ជាង (ចាប់ផ្ដើមពីដើមឆ្នាំ ២០២២)។ 

x.jpg

ម៉ាស៊ីនអ៊ីដ្រូសែននេះ ត្រូវបានស្រាវជ្រាវបន្ថែម និងបំបែករូបមន្ដពីម៉ាស៊ីនអ៊ីដ្រូសែនរបស់ Mirai និងដំឡើងទៅក្នុងតួរថយន្ដ Toyota Hilux ប្រភេទ FCEV (Fuel Cell Electric Vehicle) ក្នុងនោះជាមួយនឹងធុងផ្ទុកអីដ្រូសែនសម្ភាធខ្ពស់ ៣ អាចឲ្យវាធ្វើដំណើរបាន ៥៨៧ គមពេលចាក់ពេញម្ដង។

z.jpg

សម្រាប់ Spec លម្អិត Toyota នៅមិនទាន់បានឲ្យដឹងនោះទេ គ្រាន់តែបង្ហើបថា ក្រុមហ៊ុននឹងផលិតរថយន្ដ Pickup ប្រើអ៊ីដ្រូសែននេះចំនួន ១០ គ្រឿងសិន នៅចុងឆ្នាំនេះ ដើម្បីតាមដានស្ថានភាព និងវាស់ស្ទង់កម្រិតសុវត្ថិភាពផ្សេងៗ មុននឹងធ្វើម៉ូដែលសម្រេចដែលអាចចេញលក់លើទីផ្សារ។ 

b.jpg

គូរបញ្ជាក់ផងដែរថា ខណៈក្រុមហ៊ុនផលិតរថយន្ដជាច្រើនបានបង្វែរទិសដៅផ្ដោតលើការផលិតឡានអគ្គិសនី ឲ្យត្រូវទៅនឹងតម្រូវការបច្ចុប្បន្ន ដូចគ្នានេះដែរ Toyota ក៏បានដាក់គោលការណ៍ផលិតឡានអគ្គិសនីជាច្រើនម៉ូដែល ជាក់ស្ដែង ដូចជាគម្រោងឡានអគ្គិសនី ៣០ ម៉ូដែល ឆ្នាំ ២០៣០ របស់ខ្លួនដែល Toyota បានប្រកាសមុនការឡើងកាន់ដំណែងរបស់លោក Koji Sato អគ្គនាយកថ្មីបន្ដិច កាលពីដើមឆ្នាំ ២០២៣ កន្លងទៅ តែអ្វីដែលធ្វើឲ្យ Toyota ពិសេសនោះ គឺក្រុមហ៊ុនមិនបោះបង់ចោល ការធ្វើរថយន្ដប្រើម៉ាស៊ីនចំហេះក្នុងនោះទេ ដោយបានសិក្សាស្រាវជ្រាវលើការប្រើប្រាស់ឥទ្ធនៈផ្សេងៗដូចជា អ៊ីដ្រូសែននេះជាដើម ដែលមានសុវត្ថិភាព ប្រសិទ្ធភាព មិនបំពុលបរិស្ថាន ដូចសាំង និងម៉ាស៊ូត ដោយសារតែវាបញ្ចេញជាតិទឹក ជំនួសឲ្យផ្សែងពុលជាកាកសំណល់ក្រោយចំហេះ ព្រមទាំងចំណេញពេលវេលា មិនចាំចាច់ឲ្យរង់ចាំសាកថាមពលយូរ ដូចឡានអគ្គិសនីនោះទេ ខណៈអាចបន្ដជីវិតដល់ម៉ាស៊ីនចំហេះក្នុង ឲ្យរស់រានបានយូរតទៅមុខទៀតផងដែរ។ 

ប្រភព៖ Green Car Reports

អត្ថបទ៖ Andra 

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More