បន្ទាប់ពីពិធីសម្ភោធបង្ហាញមុខជាផ្លូវការកាលពីថ្ងៃទី ២ កន្លងទៅថ្មីៗនេះ Toyota Land Cruiser ២០២៤ បានមកដល់ជាមួយរូបរាងសង្ហាប្លែក មានជម្រើស trim ៣ និងតម្លៃទាបជាងមុនខ្ទង់ ៥ មុឺនដុល្លារជាងប៉ុណ្ណោះ។
តាមការឲ្យដឹងពី Car and Driver ថា Land Cruiser ២០២៤ ត្រូវបានរចនាប្រើប្រាស់ Toyota GA-F platform និងត្រូវបានបន្ថយទំហំរាងតូចជាងសេរីមុន ដើម្បីប្រកួតប្រជែងជាមួយនឹងគូរប្រកួតដូចជា Ford Bronco និង Jeep Wrangler ជាដើម ព្រមទាំងទុកផ្លូវសម្រាប់ឲ្យ បងប្អូនរបស់ខ្លួន Toyota Sequoia រកស៊ីផងដែរ។
ស្រដៀងនឹង Tacoma, Land Cruiser ២០២៤ បំពាក់ម៉ាស៊ីន turbocharged ហាយប្រីត ២.៤ លីត្រ ៤ ស៊ីឡាំង អមជាម៉ូទ័រអគ្គិសនី ២ គ្រាប់ ផលិតកម្លាំងបាន ៣២៦ សេះ ក្នុងនោះវាប្រើប្រាស់ប្រអប់លេខអូតូ ៨ វគ្គ និងរត់ជាមួយប្រព័ន្ធ Four Wheel Drive System។
ថ្វីត្បិតតែឆ្នាំថ្មីនេះ Land Cruiser បន្ថយមាឌបន្ដិចមែន តែផ្នែកខាងក្នុងទូលាយមាន ៥ កៅអី ដែលមានប្រព័ន្ធកម្ដៅ និងស្រោបស្បែកប្រណិត ក្នុងនោះវាមានប្រព័ន្ធ infotainment ទំនើបរបស់ Toyota មានអេក្រង់កម្សាន្ដទំហំ ១២.៣ អិង អាចភ្ជាប់ Apple CarPlay និង Android Auto, USB-C port, អាចសាកទូរសព្ទឥតខ្សែបាន និងប្រព័ន្ធ speaker JBL ១០ គ្រាប់ផងដែរ។
អ្វីដែលមិនអាចភ្លេចបាន នោះគឺ វាបំពាក់ប្រព័ន្ធជំនួយការបើកបរស្ថង់ដាររបស់ Toyota និងប្រព័ន្ធសុវត្ថិភាពដូចជា Toyota Safety Sense 3.0 និងប្រព័ន្ធសុវត្ថិភាពចម្បងដូចជា ប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ (automated emergency braking with pedestrian detection), ប្រព័ន្ធរក្សាគន្លង (lane departure warning with lane keeping assist), និង adaptive cruise control with lane centering features ជាដើម។
កាន់តែពិសេសគឺ Toyota បានទម្លាក់តម្លៃរបស់វាផងដែរ ដោយកាលពីមុន Land Cruiser ក្នុងទីផ្សារអាមេរិក ចាប់ផ្ដើមពី ៨៧ ០០០ ដុល្លារទៅ តែសម្រាប់ឆសេរី ២០២៤ នេះ Toyota ដាក់ជូនតម្លៃរបស់វា តាម ៣ trim level សម្រាប់អតិថិជនជ្រើសរើស និងទិញតាមទំហំថវិកា ដូចជា Land Cruiser 1958 តម្លៃ ៥ ៥០០០ ដុល្លារ, Land Cruiser ស្ដង់ដារ តម្លៃ ៦០ ០០០ ដុល្លារ និង Land Cruiser First Edition តម្លៃ ៦៥ ០០០ ដុល្លារ ដោយតាមការឲ្យដឹងពី Carscoops ផងដែរថា Land Cruiser ថ្មីនេះ នឹងមកដល់ទីផ្សារអាមេរិក និងអឺរ៉ុប នៅរង្វង់ខែតុលានេះ។
ប្រភព៖ Car and Driver
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ
រថយន្តអគ្គិសនី Maxus Mifa9 សម្រេចបាននូវសម្ធិទផលលក់ដាច់ជាខ្លាំងលើសរថយន្តដទៃនៅហុងកុង និងប្រទេសថៃ
ក្ដៅៗ Highlander 2025 ចេញលក់ជាផ្លូវការហើយ ខណៈតម្លៃធូរជាងស៊េរីឆ្នាំ 2024 ដល់ទៅ 2ពាន់ដុល្លារជាងឯណោះ
Nissan ចាប់ដៃជាមួយក្រុមហ៊ុន Forsberg Racing ចាយពេល 6ខែដើម្បីផលិត Frontier Tarmac រាងជា Sport Truck សម្រាប់ Drift