តាមការចុះផ្សាយពី Top Speed កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ស្របពេលដែលមានក្រុមហ៊ុនផលិតរថយន្ដជាច្រើនចាប់ផ្ដើមប្រឡូកចូលក្នុងការ ផលិតរថយន្ដប្រើប្រាស់ថាមពលអ៊ីដ្រូសែននេះ Toyota Mirai នៅតែរក្សាដំណែងជារថយន្ដអ៊ីដ្រូសែនដែលបើកបានចម្ងាយឆ្ងាយជាងគេបំផុត ក្រោយពីបានបំបែកឯកគ្គទកម្មជារថយន្ដអ៊ីដ្រូសែនបើកបានចម្ងាយឆ្ងាយជាងគេបំផុត លើពិភពលោក កាលពីឆ្នាំ ២០២១ ក្នុងរយៈចម្ងាយ ១៣៦០ គម ដោយប្រើប្រាស់អ៊ីដ្រូសែនត្រឹម ៥.៦៥គក ប៉ុណ្ណោះ ក្នុងស្ថានភាពផ្លូវមមាញឹក។
យ៉ាងណាមិញ ទោះបីជា Toyota Mirai ដែលត្រូវផលិតចេញលក់ ត្រូវបានកំណត់ក្នុង EPA estimated range ឲ្យធ្វើដំណើរបាន ៦៤៧គម ក៏ Mirai នៅតែវ៉ាដាច់រថយន្ដអ៊ីដ្រូសែនផ្សេងៗដែលជាគូប្រកួតធំៗរបស់ខ្លួនដូចជា Hyundai Nexo (៦១១គម), Honda Clarity (៥៩០គម), និង BMW iX5 (៤៨៣គម) ជាដើម ព្រមទាំងលើសរថយន្ដអគ្គិសនី និងរថយន្ដឥន្ទនៈធម្មតាមួយចំនួនធំផងដែរ។
គួបបញ្ជាក់ផងដែរថា ដោយសង្កេតឃើញពីអត្ថប្រយោជន៍លើថាមពលអ៊ីដ្រូសែនមានការបំពុលតិច អាចចាក់បំពេញបានលឿនជាងការសាកឡានអគ្គិសនី និងជាពិសេសគឺល្អសម្រាប់ក្រុមហ៊ុនក៏ដូចជាអ្នកប្រើប្រាស់ ដែលចង់អភិរក្សការប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង ធ្វើឲ្យរថយន្ដអ៊ីដ្រូសែន ក្លាយជាប្រធានបទដែលទាក់ទាញចំណាប់អារម្មណ៍ច្រើនពីសំណាក់ ក្រុមហ៊ុនផលិតរថយន្ដធំៗជាច្រើន ដូចជា Toyota, BMW, Hyundai, Honda, General Motor, Audi, Daimler និងក្រុមហ៊ុនផ្សេងៗទៀត ហើយគេសន្និដ្ឋានថា ទៅថ្ងៃមុខឆាប់ៗនេះ វានឹងទទួលបានប្រជាប្រិយភាពក្នុងការប្រើប្រាស់ឲ្យបានទូលំទូលាយដូចរថយន្ដអគ្គិសនី និងឥន្ទៈ នាពេលបច្ចុប្បន្នដែរ។
គួរឲ្យដឹងដែរថា រថយន្ដអ៊ីដ្រូសែនដែលធ្វើដំណើរបានឆ្ងាយជាងគេ មានន័យថា វាប្រើប្រាស់ថាមពលអ៊ីដ្រូសន្សំសំចៃជាងគេ និងបញ្ចេញជាតិពុលកាន់តែតិចជាងគេ ដែលបញ្ជាក់ថា សក្ដិសមជារថយន្ដបៃតង ស្របតាមគោលការណ៍កាត់បន្ថយការបំពុលបរិយាកាសដោយចំហេះឥន្ទនៈ ដែលគ្រប់សហគ្រាសក្នុងឧស្សាហកម្មយានយន្ដ ទូទាំងពិភពលោកកំពុងតែដាក់ផែនការឆ្ពោះទៅរកក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
អត្ថបទ៖ Andra
ប្រភព៖ Top Speed
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី