បន្ទាប់ពីបង្ហាញមុខ Prius សេរីថ្មីមិនទាន់បានប៉ុន្មានផង ថ្មីៗនេះស្រាប់តែឃើញ Toyota បង្ហោះរូបអាថ៌កំបាំងបង្ហាញរាងរថយន្ដសេរីថ្មី ដែលទំនងជា Camry ២០២៥ ត្រៀមមកចាយរាងជាផ្លូវការនៅក្នុងកម្មវិធី Japan Mobility Show និង LA Auto Show ចុងឆ្នាំនេះ។
បើយោងទៅតាមរូបភាពដែលបានបង្ហោះនេះបានបង្ហាញឲ្យឃើញពីផ្នែកខាងមុខនៃរថយន្ដរំលេចជាមួយចង្កៀងមុខ LED ១ គូដែលស្រដៀងនឹង Style ចង្កៀងរបស់ Toyota Avalon និង Prius សេរីថ្មី អមជាមួយនឹង logo Toyota រំលេចនៅផ្នែកខាងលើ។ ហើយតាមការឲ្យដឹងពី Car and Driver ថាគេបានប្រទះឃើញរថយន្ដនេះបើកតេស្ដសាកល្បងលើដងផ្លូវកាលពីខែឧសភាកន្លងទៅ គួបផ្សំជាមួយនឹងរូបភាពគម្រូរបស់វាបានឃើញក្នុងវីដេអូលេចធ្លាយលើ channel YouTube របស់ Toyota មួយខែមុនផងនោះ គេសន្និដ្ឋានថា Camry ថ្មីនេះ អាចប្រើប្រាស់ platform ថ្មី TNGA-K ឬ TNGA-B ដែល Toyota និយមប្រើលើរថយន្ដបែប subcompact និង crossover ម៉ូដែលថ្មីៗរបស់ខ្លួន។
ក្នុងនោះដែរ វាក៏អាចភ្ជាប់មកជាមួយនឹងជម្រើសម៉ាស៊ីនកម្លាំង ២៣៦ ពី Toyota Crown ឬអាចជាម៉ាស៊ីន Hybrid Turbo ៤ ស៊ីឡាំង កម្លាំង ២៦៥ សេះ ពី Highlander ឬក៏ជាម៉ាស៊ីនស្ដង់ដារ Camry ២.៥ លីត្រ ៤ ស៊ីឡាំង។
ផ្នែកខាងក្នុងវិញក៏មិនខុសគ្នាដែរ គេរំពឹងថា វាងអាចភ្ជាប់ជាមួយបច្ចេកវិទ្យា និងបរិក្ខារ លាយបញ្ចូលគ្នារវាង Camry ជំនាន់ទី ៩ នេះផ្ទាល់, Crown និង Prius។
ក្នុងនោះដែរ តាមការឲ្យដឹងពី Autoevolution ថា Camry ថ្មីនេះ អាចនឹងមានវត្ដមាននៅក្នុងកម្មវិធី Japan Mobility Show (ទើបតែចាប់ផ្ដើម ២ ថ្ងៃមុននេះដល់ដើមខែ វិច្ឆិកា) និង LA Auto Show ដែលប្រព្រឹត្តទៅនៅរង្វង់ខែ វិច្ឆិកា ខាងមុខនេះដែរ។ រីឯតម្លៃវិញ គេសន្និដ្ឋានយោងតាមតម្លៃ Camry សេរីថ្មីបច្ចុប្បន្នថាអាចចាប់ផ្ដើមពីខ្ទង់ ២៩ ០០០ដុល្លារ សម្រាប់សេរីថ្មី trim level ធម្មតា ទៅ ៣៨ ០០០ ដុល្លារ សម្រាប់សេរីថ្មី trim level សេរីខ្ពស់។
ប្រភព៖ Car and Driver
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ