បន្ទាប់ពីបញ្ចេញរូបភាព teaser កាលពីប៉ុន្មានថ្ងៃមុន ម្សិលមិញនេះ ក្រុមហ៊ុន Toyota បានប្រកាសបង្ហាញមុខរថយន្ដ Prius ជំនាន់ទី ៥ សេរីឆ្នាំ ២០២៣ ប្រភេទ PHEV ជាមួយរូបរាងថ្មី សមត្ថភាពខ្ពស់ និងបច្ចេកវិទ្យា ទំនើបជាងមុន។
Toyota Prius 2023 ត្រូវបានរចនារូបរាងបំបែកគម្រូពីរថយន្ដអគ្គិសនីសេរី bZ និង Corrolla ក្នុងទម្រង់ TNGA platform របស់ Toyota ផ្ទាល់ ធ្វើឲ្យមានរាងកាន់តែស្ព័រ កាន់តែ Sleek ដោយកម្ពស់ត្រូវបានទម្លាក់ឲ្យក្រាបជាងមុន ៥០ មម យ៉ាន់កង់ដល់ ១៩ អិង ធ្វើឲ្យការបើកបរលើផ្លូវកោង កាន់តែមានលំនឹងជាមុន ហើយផ្នែកខាងក្រៅក៏មាន ការរចនាចង្កៀងមុខក្រោយ LED ប្រណិត ដំបូលខ្មៅ មានជម្រើស សូឡាដូចមុនផងដែរ។
Toyota បានឲ្យដឹងថា Prius 2023 ជាប្រភេទ (Plug In Hybrid) មានម៉ាស៊ីន ២ ជម្រើស ជាមួយម៉ូទ័រ ២ ដោយមួយម៉ាស៊ីន ២.០ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ២២០ សេះ ជាន់ស្ទុះពី ០ ទៅ ១០០គម/ម៉ ប្រើពេល ៦ វិនាទី និងមួយទៀតម៉ាស៊ីន ១.៨ លីត្រ ផលិតកម្លាំងបាន ១២១ សេះ។ អាគុយរបស់វាត្រូវបានដំឡើងថាមពល ១៣.៦kWh (ពីមុន ៨.៨kWh) ធ្វើឲ្យវាអាចប្រើ EV Mode បានឆ្ងាយជាងមុន ៥០% ហើយសាកមួយពេញរត់បាន ៩០ គមឯណោះ។
ផ្នែកខាងក្នុង Prius 2023 ត្រូវបានរចនាជាមួយស្ថាបត្យកម្ម Island Architecture ដែលស្រដៀងនឹងការឌីហ្សាញក្នុង bZ4X ដែរ ជាមួយអេក្រង់កម្រាន្ដ Digital Touch screen ទំហំ ១២.៣ អិង ជាមួយមុខងារបញ្ជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់ Prius 2023 ជំនាន់ទី ៥ នេះ ទើបតែត្រូវបាន Toyota បង្ហាញមុខក្ដៅៗ ក្នុងទីផ្សារអ៊ឺរ៉ុប ប៉ុណ្ណោះ ហើយសម្រាប់ ទីផ្សារ អាមេរិក និងផ្សេងៗទៀត ក្រុមហ៊ុននឹងចេញជាបន្ដបន្ទាប់ក្នុងពេលឆាប់ៗនេះ។
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី