Rav4 ជាប្រភេទឡាន Crossover SUV បែបស្ព័រ នឹងទម្រង់ Adventure ដ៏ពេញនិយមមួយរបស់ Toyota សម្រាប់ស្រុកខ្មែរវិញឃើញប្រើមិនសូវដាច់ផ្នែកឡើយ ពិសេសសម្បូរពពួកស៊េរីឆ្នាំ ២០០៦ ជំនាន់ទី៣ ចុះក្រោម។
បន្ទាប់ពីចេញលក់កាលពីឆ្នាំមុនម៉ូឌែល ២០២៤ Toyota បានហក់រំលងស៊េរីឆ្នាំ ២០២៥ ចាប់យកម៉ូឌែល ឆ្នាំ២០២៦ តែម្ដង។ សម្រាប់ឆ្នាំ២០២៦ នេះដែរ Rav4 នឹងចូលជំនាន់ថ្មីរបស់ខ្លួនគឺ The Nex Generation Rev4 2026 ជំនាន់តី៦ ជាមួយរូបរាងថ្មី នឹងជម្រើសម៉ាស៊ីន Hybrid ក៏ដូចជា Plug-In ផងដែរ។
បើតាមការបញ្ជាក់ពី Motor1.Com ដែលទទូលបាន Rav4 2026 នឹងធ្វើការផ្លាស់ប្ដូរថ្មីនៅមួយកាត់ខាងមុខដូចជា សំណាញ់ក្រឡារាងធំជាងមុន អមដោយចង្កៀង Full LED បែបថ្មីរាងស្លីម ចំណែកផ្ទៃខាងក្រោយទទួលបានស្ដុបថ្មីមើលទៅ កាន់តែស្ព័រជាងមុន។ ក្រៅពីនឹង Toyota បានបំពាក់គ្រោងឆ្អឹងជំនាន់ចុងក្រោយជាប្រភេទ TNGA-K ផងដែរ។
ចំពោះផ្នែកខាងក្នុងយ៉ាងណានោះ Toyota មិនទាន់បញ្ចេញនៅឡើយទេ ខណៈ Rav4 2026 អាចនឹងប្រើម៉ាស៊ីនចំនួន ២ប្រភេទដូចជា៖
ម៉ាស៊ីនកូនកាត់ Hybrid ៤ស៊ីឡាំង ២.៥លីត្រ ជំនួយដោយម៉ូទ័រអគ្គិសនីនៅខាងក្រោយ ចំពោះកម្លាំង នឹងសមត្ថភាពក្នុងការបើកបរ ហាក់មិនទាន់បានបញ្ចេញនៅឡើយ។
ខណៈប្រភេទ Plug-In ដែល Toyota នឹងដាក់នៅលើ RAV4 ២០២៥ នោះគឺ ម៉ាស៊ីន ៤ស៊ីឡាំង ២.៥ លីត្រ ជំនួយដោយម៉ូទ័រអេឡិចត្រិចពីរជំគ្រាប់ ផលិតកម្លាំងបាន ៣០២សេះ ដែលអាចជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រ ចាយពេលត្រឹម ៥.៥ វិនាទីប៉ុណ្ណោះ។
គួរបញ្ចាក់ថា កាលពីឆ្នាំមុន RAV4 Prime (Plug-In) ប្រើប្រាស់ថាមពលថ្ម ១៨.១គីឡូវ៉ាត់ម៉ោង ដែលអាចរត់ដោយថាមពលថ្ម ៤២ម៉ាយឬប្រមាណជា ៦៧គីឡូម៉ែត្រក្នុងការសាកថ្មមួយពេញ។ ខណៈស៊េរីឆ្នាំ ២០២៦ នៅមិនទាន់បញ្ចេញនៅឡើយ តែក្រុមអ្នកវិភាគបានរំពឹងថា Toyota នឹងធ្វើឲ្យប្រសើរជាងនេះ សម្រាប់ម៉ូឌែលឆ្នាំ ២០២៦ របស់ខ្លួន៕
ដោយ៖ Bunsak
ប្រភព៖ Motor1.com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!