Toyota Revo Rally ហាក់ទទួលបានការពេញនិយមគាំទ្រខ្លាំង ចាប់តាំងពីធ្វើការផ្លាស់ប្ដូរាងបន្ថែមក្នុងឆ្នាំ២០២១ ជាមួយបច្ចេកវិទ្យាទំនើបមួយចំនួនទៀតធ្វើឲ្យ Rally កាន់តែមានភាពទាក់ទាញ។ ពីមួយឆ្នាំទៅមួយឆ្នាំ Toyota បានធ្វើកំណែទម្រងកាន់តែថ្មីប្លែក និងញាត់គ្រឿងផ្សំឲ្យកាន់តែមានជាតិជាងមុន ដែលមិនធ្វើឲ្យបងប្អូនដែលនិយម Toyota Rally រអ៊ូថាមិនទំនើប ដូចពីមុនទៀតឡើយ។
ក្នុងឆ្នាំ២០២១ Rally ទទួលបានការបំពាក់ម៉ាស៊ីនថ្មី តូចជាងមុន តែខ្លាំង និងសន្សំសំចៃជាងមុន ដែលគេហៅថា GD Engine ទំហំ ៤ស៊ីឡាំង ចំណុះ ២.៨លីត្រ ផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុង២ 4WD រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាប់ពីតាស់ ហើយក៏មានបន្ថែម Eco និង Power Mode ផងដែរ។
កម្រិតស៊ីប្រេង Rally ហាក់សន្សំសំចៃគួរសម ក្នុង១០០គីឡូម៉ែត្រចំណាយចន្លោះពី ៨លីត្រ ទៅ ៩លីត្រប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ផ្នែកជើងក្រោមឮគេនិយាយថា ពពួក Ravo Rally រលាក់ និងឃ្លោង ពេលរត់លើផ្លូវកោងលំបាកៗ តែសម្រាប់ឆ្នាំ២០២១ ដល់២០២៣ Toyota បានកែលម្អត្រូវចិត្តអតិថិជនច្រើន ដោយផ្នែកខាងមុខ Rally បំពាក់ជាមួយប្រព័ន្ធ ស្លាបប្រចៀវឌុប អមដោយ បូម ចំណែកខាងក្រោយ នៅតែរក្សាជន្ទាស់ដដែល ដើម្បីងាយស្រួលក្នុងការដឹកធ្ងន់ តែក៏បន្ថែម បូមមួយចំនួនទៀតគួមផ្សំនឹងប្រព័ន្ធទប់លំនឹងផង ធ្វើឲ្យ Rally ទប់លំនឹងបានល្អ និងកាត់បន្ថយរលាក់បានប្រសើរជាងឆ្នាំមុនៗផងដែរ។
រូបរាងខាងក្រៅ Rally ២០២១ ដល់២០២៣ មានការផ្លាស់ប្ដូរប្លែកនៅផ្ទៃខាងមុខ ដោយប្រើជាមួយចង្កៀងប្រភេទ Bi-Beam LED ទម្រង់រាងស្លីមស្អាតជាងមុន អមដោយពិលកាង LED រំលេចដោយកាងស៊ុមពណ៌ខ្មៅ មើលទៅអំណាច ប្លែកភ្នែកច្រើន។ ចំណែកស្ដុបក្រោយក៏ផ្លាស់ទៅជា LED រាងដិតជាមុន ដែលអាចនិយាយបានថា រាងឆ្នាំនេះ Rally ស្លីមហាប់ណែនល្អមើលជាងឆ្នាំមុនៗ។
ជាមួយប្រវែងសរុប ៥៣២៥ម.ម ទទឹង ១៨៥៥ម.ម កម្ពស់ ១៨១៥ម.ម ពីដីមកបាត ៣១០ម.ម ទម្ងន់តួរខ្លួន ២.១តោន ជាមួយការផ្ទុកទំម្ងន់ដឹកបន្ថែមបានជិត ១តោន និងសមត្ថភាពអូសសណ្ដោបានជិត ៤តោនឯណោះ។
ចូលទៅខាងក្នុង ទូលាយគួរសមសម្រាប់ឡានដែលមានផ្ទៃទទឹងលើសពី ១,៨០០ម.ម អាចថាមិនជាចង្អៀតពេកទេ ល្មមអាចជិះគ្នា ៥នាក់ ទៅ ៦នាក់បាន។
ចាប់ពីឆ្នាំ២០២១ ផ្ទៃខាងក្នុងស្រោបដោយស្បែកពណ៌ខ្មៅ អមដោយហ្វមិការឈើរាងគ្រើម រំលេចដោយភ្លើង Ambien Light ចង្កូតធូរស្រួលជាងមុន រន្ធម៉ាស៊ីនត្រជាក់ក្រោយ ពោងសុវត្ថិភាព ៧គ្រាប់ សេនស័របង្ហាញពីមុំក្នុងការកាចចង្កូតលើអេក្រង់សម្រួលដល់ការបត់បែន ហើយក៏ទទួលបាន Toyota Safety Sense មួយចំនួនសម្រាប់ជំនួយដល់សុវត្ថិភាពក្នុងការបើកបរដែលមានដូចជា៖
ប្រព័ន្ធកំណត់ល្បឿនស្វ័យប្រវត្តិតាមឡានខាងមុខ DRCC។
ប្រព័ន្ធរក្សារឡានមិនអោយបើកបរចាក់គន្លងផ្លូវ LDA។
ប្រព័ន្ធជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលជិតបុកប៉ះ PCS និងមុខងារសុវត្ថិភាពមួយចំនួនទៀតផងដែរ។
សម្រាប់ឆ្នាំ២០២២ឡើងទៅ (០២២ និង ០២៣ ដូចគ្នា) Toyota បន្ថែគ្រឿងផ្សំរសជាតិថ្មីមួយចំនួនទៀតដូចជា៖ ក្រៅពីកៅអីចុច មានមុខងារក្ដៅត្រជាក់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត កាម៉េរាជុំវិញ ៣៦០ឌឺក្រេ Speaker JBL ៩គ្រាប់ ជាដើម។
សម្រាប់តម្លៃវិញស៊េរីឆ្នាំ២០២១ ស្លាកលេខចន្លោះពី ៤២,០០០ដុល្លារជាង ទៅ ៤៤,០០០ដុល្លារជាង ចំពោះឆ្នាំ២០២២ ស្លាកលេខខ្ទង់ ៤៥,០០០ដុល្លារ ទៅ ៤៦,០០០ដុល្លារជាង ខណៈស៊េរីឆ្នាំ២០២៣ ថ្មីខ្លាញ់គោតម្លៃ ៥៣,៤០០ដុល្លារ និង ៥៤,០០០ដុល្លារសម្រាប់ពណ៌សរកាំម៉ៃ។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះបច្ចេកវិទ្យា រូបរាង កម្លាំង របស់ Toyota Revo Rally ស៊េរីឆ្នាំ២០២១ ដល់២០២៣ នេះ? សម្រាប់បងប្អូនដែលមាន មតិយោបល់ ជាមួយបទពិសោធន៍ទាក់ទង និងរថយន្ដ Toyota Revo Rally អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចូលដល់ឆ្នាំ 2025 ភ្លាមក្រុមហ៊ុន Ford ចាប់ផ្ដើមលក់ធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ សម្រាប់ម៉ូឌែល Escape ទាំងអស់
Ford Wildtrak 2013-2015 តម្លៃនៅខ្ពស់គួរសម បើទោះបីជាចាស់ឆ្នាំ នឹងមិនមានអ្វីទំនើបប្លែកក៏ដោយ
ជិតឆ្លងឆ្នាំហើយ! ចង់ជិះ Camry 07 LE នឹង XLE គួរកាន់ប៉ុន្មាន? ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រដាសពន្ធ
Nissan Kicks 2025 កំពុងទទួលការចាប់អារម្មណ៌ខ្លាំង អ្វីដែលទាក់ទាញជាងគេនោះគឺ តម្លៃខ្ទង់ 2ម៉ឺនដុល្លារ ប្ដូររាងមួយជុំតែម្ដង
Ford Wildtrak 2013-2015 តម្លៃនៅខ្ពស់គួរសម បើទោះបីជាចាស់ឆ្នាំ នឹងមិនមានអ្វីទំនើបប្លែកក៏ដោយ
ជិតឆ្លងឆ្នាំហើយ! ចង់ជិះ Camry 07 LE នឹង XLE គួរកាន់ប៉ុន្មាន? ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រដាសពន្ធ
Nissan Kicks 2025 កំពុងទទួលការចាប់អារម្មណ៌ខ្លាំង អ្វីដែលទាក់ទាញជាងគេនោះគឺ តម្លៃខ្ទង់ 2ម៉ឺនដុល្លារ ប្ដូររាងមួយជុំតែម្ដង
តម្លៃក្រោម 1ម៉ឺនដុល្លារដូចគ្នា រវាង Camry 02-03 នឹង Prius 04-05 គួរយកមួយណា?