Rush ជាឡាន ៧កៅអីរបស់ Toyota ដែលកំពុងល្បី និងទទួលបានការគាំទ្រគួរសមក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ Toyota បាននាំចូល Rush នៅឆ្នាំ២០១៩ រហូតមកទល់នឹងបច្ចុប្បន្ននេះ Rush បានជាន់ដីស្រុកខ្មែរអស់រយៈពេលជិត៥ឆ្នាំទៅហើយជាមួយតម្លៃខ្លួន៣ម៉ឺនដុល្លារស្ដើង។
គួរបញ្ចាក់ដែរថា Rush នៅឆ្នាំ២០២២ Toyota បន្ថែមជម្រើស Option មួយទៀតគឺ TA និងចូលដល់ឆ្នាំ២០២៣ ក៏បន្ថែមនៅជម្រើសមួយទៀតដើម្បីឲ្យកាន់តែប្លែកទាក់ទាញជាងមុននោះគឺ Option GR ។
ដើម្បីកុំឲ្យឆ្ងល់ និងពិបាកធ្វើការសម្រេចចិត្តថារគួរយកមួយណាបើ Rush ដូចគ្នាតែខុសរូបរាងខាងក្រៅបែបហ្នឹង? មកតាមដាន Advan Auto ទាំងអស់គ្នាពីចំណុចខ្លះៗដែល Toyota ធ្វើឲ្យប្លែកភ្នែកអតិថជនម្ដង។
បើតាម Toyota KH ដែលជា Specs សម្រាប់ទីផ្សារស្រុកខ្មែរ បានបញ្ចាក់ថា Rush ទាំង៣ម៉ូឌែលគឺប្រើតួរខ្លួន គ្រោងឆ្អឹង ជើងក្រោម ផ្ទៃខាងក្នុង និងប្លុកម៉ាស៊ីនដូចគ្នាទាំងអស់។ ជាក់ស្ដែង Toyota Rush ២០២៣ ប្រើជាមួយម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១០៣សេះ កម្លាំងរមួល ១៣៦ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងក្រោយ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦លីត្រ ទៅ ៧លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
ចំពោះទំហំភិនភាគតួរខ្លួនទាំងមូល Toyota Rush មានប្រវែង ៤៤៣៥ម.ម ទទឹង ១៦៩៥ម.ម កម្ពស់ ១៧០៥ម.ម ពីដីមកបាត ២២០ម.ម ជាមួយទម្ងន់ ១២៩០គីឡូក្រាម។
រូបរាងរបស់ Rush អាចនិយាយបានថា មិនតូចពេកក៏មិនធំពេក សមរម្យ និងសាមញ្ញ តែប្រើចង្កៀងបំភ្លឺប្រភេទ LED អមដោយពិលកាង១គូរ និងភ្លើង Daytime ផងដែរ។ សម្រាប់ផ្នែកចំហៀង រំលិចដោយយាន់កង់ទំហំ ១៧អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS ជាមួយប្រព័ន្ធទប់លំនឹង VSC និងប្រព័ន្ធជំនួយពេលឡើងចំណោត ជាដើម។
សម្រាប់ផ្ទៃខាងក្នុងក្នុងបើនិយាយជារួមស្ដង់ដារ Rush S ទទួលបាននៅ Smart Key កៅអីខាងក្នុងប្រើជាប្រភេទ កាំំម្ញីធម្មតា, ចង្កូតអេឡិចត្រនិច, អេក្រង់កណ្ដាលទំហំ ៧អ៉ឺងភ្ជាប់ជាមួយការមេរ៉ាក្រោយ ជំនួយដោយសេនស័រចូលចត, រន្ធម៉ាស៊ីនត្រជាក់ក្រោយសម្រាប់កៅអី២ជួររបស់អ្នកដំណើរ, ពោងសុវត្ថិភាពពារការ គ្រាប់ជុំវិញរថយន្ដ, Speaker ៨គ្រាប់ និងមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។
ចំពោះតម្លៃវិញ Rush S ឬស្ដង់ដារ ៣៣,៥០០ដុល្លារ ខណៈ Option TA (TOUGH AERO)បំពាក់បន្ថែមស្មាច់ កាងខាងមុខកាងក្រោយ បរឌៀចំហៀង រំលិចដោយក្រូមនិងជ័រខ្មៅ ដែលមានទម្រង់បែប Aerodynamic មើលទៅទាក់ទាញជាងម៉ូឌែលធម្មតា ជាមួយតម្លៃហក់ដល់ ៣៥,៥០០ដុល្លារ។
សម្រាប់ជម្រើស GR វិញរាងបែបស្ព័រច្រើន តែមុខមិនជាកាចដូច TA ឡើយដោយបន្ថែមតែម GR នៅបរឌៀចំហៀង គូទក្រោយ ពិលកាងស្រោបដោយសំណាញ់បែបសបុកឃ្មុំ, និងផ្នែកខាងក្នុងដៃចង្កូត ប៉ូតុង Power និងអេក្រង់ថាច់ បំពាក់តែម GR ដែលមើលទៅកាន់តែស្ព័រជាងស៊េរីធម្មតា ជាមួយតម្លៃដូចទៅនឹង TA ដែរគឺ ៣៥,៥០០ដុល្លារ។
សរុបមក Rush S, TA, GR មិនមានអ្វីខុសប្លែកច្រើនឡើយ ខាងក្នុង និងប្លុកម៉ាស៊ីនគឺដូចគ្នាស្ទើតែទាំងស្រុង គ្រាន់តែរូបរាងខាងក្រៅបំពាក់ការតុបតែងអោយប្លែកបន្ដិចប៉ុណ្ណោះ។
សម្រាប់បងប្អូនដែលចូលចិត្តរូបរាងបែបស្ព័រមើលទៅរាងកាចបន្ដិច អាចថែម ២០០០ដុល្លារមើល TA និង GR បាន តែបើយល់ថាមិនចាំបាច់ ចូលចិត្តពេញចិត្ត Toyota Rush ត្រឹមសាមញ្ញៗអាចមើលត្រឹម Rush S គឺគ្រប់គ្រាន់ហើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Rush? ចំពោះបងប្អូនដែលមានបទពិសោធន៍ធ្លាប់ប្រើ និងមតិយោបល់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?