Toyota ទើបបញ្ចេញប្រភេទឡាន អគ្គិសនីស៊េរីថ្មីរបស់ខ្លួនប្រភេទ SUV ត្រៀមអង្រួនទីផ្សារអ៉ឹរ៉ុបនៅមុនឆ្នាំ២០២៦នេះ។
Urban Concept ជាប្រភេទ Crossover SUV ដែលមានទម្រង់ រូបរាងភិនភាគស្រដៀងទៅនឹង C-HR ដោយផ្ទៃខាងមុខបំពាក់ចង្កៀងរាងជាអក្សរ C ឬហៅថា C-Shape តែរាងតូចច្រឡឹងជាងមុន។
ផ្នែកចំហៀងជាមួយដៃទ្វាត្រូវបានបង្កប់ រំលេចដោយកញ្ចក់ចំហៀងមើលក្រោយរាងតូចជាងមុន អមជាមួយស្ដុបជា Full LED អូសកាត់ពីគូទក្រោយ មើលទៅរាងស្លីម នឹងស្ព័រសមជាទម្រង់ឡានអគ្គិសនីបែបអនាគតតែម្ដង។
ចំណែកទំហំរបស់ Urban Concept នេះមិនវែង ឬធំជាង C-HR ឡើយជាមួយប្រវែង ៤,៣០០ម.ម ទទឹង ១,៨២០ម.ម កម្ពស់ ១,៦២០ម.ម ប៉ុណ្ណោះ។
Toyota នៅមិនទាន់បញ្ចេញ Space រូបភាពខាងក្នុង នឹងព័ត៍មានលម្អិតនៅឡើយទេ គ្រាន់តែបញ្ជាក់ថា Urban Concept ជាប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ បង្វិលកង់ដោយប៉ុង១ FWD ប៉ុង២ AWD ជាមួយជម្រើសរត់ដោយប៉ូទ័រ១ Single Motor និងប៉ូទ័រ២ Dual-Motor និងការបន្ថែមនៅនៅទំហំថ្មដល់ទៅ ២ជម្រើសផ្សេងទៀតជាដើម។
ចាប់ពីពេលនេះដល់ឆ្នាំ ២០២៦ ក្រុមហ៊ុន Toyota នឹងបញ្ចេញរថយន្ត EV ចំនួន ៦ម៉ូឌែលបន្ថែមទៀត។ លើសពីនេះក្រុមហ៊ុន Toyota ដាក់ក្ដីរំពឹងថាក្នុងមួយឆ្នាំៗ នឹងលក់រថយន្តឲ្យបានជាង ២៥០,០០០ គ្រឿង ដល់អតិថិជនរបស់ខ្លួននៅទីផ្សារអឺរ៉ុបជាមួយតម្លៃធូរបំផុតមួយបើធៀបជាមួយគួរប្រជែងរបស់ខ្លូនដូចជា Volvo EX30 ជាដើម៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!