Wigo 2024 ជាឡានចំណូលថ្មីរបស់ Toyota នឹងនាំចូលទីផ្សារស្រុកខ្មែរនៅដើមខែ 7ខាងមុននេះ ដែលក្រុមហ៊ុនបានប្រកាសទទួលកក់ជាបណ្ដើរហើយ ជាមួយតម្លៃផ្លូវការ 19900ដុល្លារ។
ការរចនាផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដែលបងប្អូនខ្លះក៏ថាស្រដៀងទៅនឹង Toyota Vitz ខ្លួនតូចមែន តែមើលទៅអំណាចគួរសម ទាំងផ្នែកចង្កៀង កាងលំហូខ្យល់ខាងមុខ និងខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប𝟑𝐃 អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយទាក់ភ្នែកមិនចាញ់ឡានលំដាក់ ២ម៉ឺនដុល្លារជាងឡើយ។
មិនតែប៉ុណ្ណោះ Wigo ក៏បានបំពាក់នូវចង្កៀង 𝐋𝐄𝐃 និង អំពូលលំអនៅពេលថ្ងៃដែលមើលទៅប្លែក។
𝐖𝐢𝐠𝐨 ជាប្រភេទឡាន Compact SUV ខ្នាតតូចមួយ ត្រូវបាន Toyota ផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប 𝟑,𝟕𝟔𝟎 មម ទទឹង 𝟏,𝟔𝟔𝟓 ម.ម កំពស់ 𝟏,𝟓𝟎𝟓 ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ 𝟐,𝟓𝟐𝟓 ម.ម និងកំពស់ពីដីទៅបាតរថយន្ត 𝟏𝟔𝟎 ម.ម ។
វាប្រើម៉ាស៊ីនជំនាន់ថ្មីទំហំ 3ស៊ីឡាំង ចំណុះ 1.0លីត្រ មិនជំនួយដោយ Turbo ដូច Riase ទេតែអាចផលិតកម្លាំងបាន 66សេះ បង្វិលកង់ដោយប៉ុង១ FWD រត់ដោយប្រអបលេខ (CVT) ៧វគ្គអូតូ អាចថែមថយលេខដៃបាន ជាមួយកម្រិតស៊ីសាំងប្រហែល 4លីត្រ ទៅ 5លីត្រជាងប៉ុណ្ណោះក្នុង 100គីឡូម៉ែត្រ។ ខណៈ Toyota Raise បំពាក់ម៉ាស៊ីនប៉ុនគ្នាតែជំនួយដោយ Turbo មានកម្លាំង 96សេះ ជាមួយកម្រិតស៊ីសាំងជាធម្យម 7លីត្រជាង។
ផ្នែកខាងក្នុងសម្រាប់រថយន្ដដែលមានទទឹងតូចជាង 1700ម.ម បែបនេះក៏មិនជាចង្កៀតប៉ុន្មានឡើយ បំពាក់កៅអីធម្មតា 2ជួរ អាចជិះគ្នាបាន 5នាក់យ៉ាងទូលាយ និងសល់ឃ្លុបក្រោយជាចដាក់អីវ៉ាន់បានគួរសមទៀតផង។
ក្រៅពីនឹងក៏បានបំពាក់នូវអេក្រង់កំសាន្ត 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ 8អ៉ីង មានភ្ជាប់មុខងារ Apple Carplay & Android Auto មានការម៉េរាក្រោយ ជំនួយដោយសេនស័រសម្រាប់ចូលចត, ជាមួយពោងសុវត្តិភាព 𝟔 គ្រាប់ ហើយអ្វីដែលប្លែកភ្នែកនោះគឺមានមុខងារ 𝐁𝐥𝐢𝐧𝐝 𝐒𝐩𝐨𝐭 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀង និងមានមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Wigo 2024នេះ? តម្លៃប៉ុណ្ណឹងគិតថាអាចចូលចែចូវបាននៅ? សម្រាប់មតិយោបល់អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា