ដូចដែលបងប្អូនទាំងអស់គ្នាបានដឹងរួចមកហើយ ថារថយន្តដែលត្រូវបាននាំចូលជាផ្លូវការដោយក្រុមហ៊ុនតូយ៉ូតានៅទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន គឺសុទ្ធសឹងតែប្រភេទម៉ាស៊ីនចំហេះក្នុងប៉ុណ្ណោះ ចាប់តាំងពីខ្នាតតូច ដល់ខ្នាតធំ រួមទាំងរថយន្តភីកអាប់ផងដែរ។ ហើយក៏មានបងប្អូនយើងជាច្រើន បានរង់ចាំ និងសួរថាពេលណា ក្រុមហ៊ុនតូយ៉ូតានាំរថយន្តប្រភេទកូនកាត់ ឬ HEV មកលក់ផ្លូវការ ខណ:ប្រទេសជិតខាងកំពុងទទួលបានការចាប់អារម្មណ៍ជាមួយជម្រើសរថយន្តប្រភេទកូនកាត់នេះ។
ជាមួយការទន្ទឹងរង់ចាំ កាលពីថ្ងៃអង្គាកន្លងទៅ ក្រុមហ៊ុនតូយ៉ូតាបានផ្តល់នូវភាពភ្ញាក់ផ្អើល ជាមួយការអោយតម្រុយនៃការនាំចូលផ្លូវការនូវរថយន្តប្រភេទកូនកាត់ ឬ HEVដំបូងមកកាន់ទីផ្សារស្រុកយើង។ ហើយថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការប្រកាសពីការទទួលការកក់ជាផ្លូវការនៃរថយន្តប្រភេទថ្មីរបស់ខ្លួន នោះគឺរថយន្ត Toyota Yaris Cross HEV ដែលនេះជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជន ក៏ដូចជាការ បើកទំព័រថ្មីនៃការនាំចូលរថយន្តប្រភេទ HEV មកកាន់ទីផ្សារកម្ពុជា របស់ក្រុមហ៊ុននាំចូលរថយន្តផ្លូវការរបស់ប្រទេសជប៉ុនមួយនេះផងដែរ។
ទាក់ទងទៅនឹងលក្ខណ:ពិសេស យោងតាមការបង្ហោះឡើងពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញថា មានការខុសគ្នាទៅលើលក្ខណ:ពិសេសមួយចំនួន ដោយមានបន្ថែមនូវ 𝐎𝐩𝐭𝐢𝐨𝐧 ខ្ពស់ទៀត ដូចជាដំបូលបើកប្រភេទ Panoramic Roof និង កាំមេរ៉ា 360ដឺក្រេជាដើម។
រីឯម៉ាស៊ីនវិញ ដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ១,៥លីត្រ ធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី១ ដែលទទួលបានថាមពលពីកញ្ចប់អាគុយលីដ្យូម អាចផលិតកម្លាំងសរុបបាន ១១០សេះ ភ្ជាប់ជាមួយប្រអប់លេខ CVT និងមានកម្រិតស៊ីសាំងខ្ទង់ ៣,៨លីត្រ ក្នុងរយ:ចម្ងាយ ១០០គ.ម។
តើបងប្អូនយល់យ៉ាងណាដែរ ពីម៉ូឌែលថ្មីប្រភេទកូនកាត់ដំបូងរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មួយនេះ? ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ៖
ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 222 451
សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟎
សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎
សាខាទួលសង្កែ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟑
សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕
សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏
សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟒𝟗
Telegram: Toyota Cambodia Official
Facebook Page: Toyota Cambodia
ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT