ស្ងាត់ៗ Toyota ប្រកាសចេញរថយន្ដ ម៉ូដែលពេញនិយមរបស់ខ្លួនមកវិញ បន្ទាប់ពីខកខានជាយូរ នោះគឺ Toyota Land Cruiser ២០២៤ ដែលនឹងសម្ភោធបង្ហាញមុខ, បង្ហាញរាង ជាផ្លូវការនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នេះ។
តាម Car and Driver បានឲ្យដឹងថា កម្មវិធីសម្ភោធនេះនឹងប្រព្រឹត្តទៅថ្ងៃទី ១ ខែ សីហា វេលាម៉ោង ៩ៈ០០ នាទី យប់ (ET) ដែលស្មើនឹងថ្ងៃទី ២ សីហា វេលាម៉ោង ៨ៈ០០ នាទី ពេលព្រឹក តាមរយៈ channel YouTube ផ្លូវការរបស់ Toyota ហើយរថយន្ដនឹងបង្ហាញរយៈពេល ២០ នាទីក្រោយបើកកម្មវិធី។
មុនការប្រកាសនេះដែរ Toyota ក៏បានបង្ហាញរូបភាពខ្លះៗ ពីផ្នែកមួយចំនួននៃរូបរាងខាងក្រៅ និងរូបស្រមោលរបស់វា តាមគណនី Instagram របស់ខ្លួន ដោយឃើញមាន ផ្នែកខាងមុខរាងកាត់ត្រង់ ភ្នែកមី (ចង្កៀងមុខ) ដែលស្រដៀងទៅនឹងបងប្អូនជីដូនមួយរបស់ខ្លួន Lexus GX ២០២៤ ហើយបើបូកជាមួយរូបស្រមោលរបស់វាវិញ វេបសាយជាច្រើនសន្មតថា Land Cruiser ថ្មីនេះ មានការរចនាដូចជា កូនកាត់ ៣ សាសន៍ ពីបងប្អូនទាំងបីរបស់ខ្លួន រវាង Tundra, Tacoma និង Sequoia លាយបញ្ជូលគ្នា។
សម្រាប់សមត្ថភាពផ្សេងៗរបស់វា Toyota នឹងបង្ហាញនៅថ្ងៃចេញជាផ្លូវការ តែគេរំពឹងថា Land Cruiser ឆ្នាំថ្មីនេះ ជាលក្ចណៈ 4X4 ដូចមុន នឹងត្រូវបានប៉ាន់ស្មានថា វាអាចបំពាក់ជាមួយម៉ាស៊ីនរបស់ GX (Lexus) ជាហាយប្រីត twin turbocharged V6 ៣.៤ លីត្រ ឬជាហាយប្រីត V6 iForce MAX កម្លាំង ៤៣៧ សេះ ពី Tundra ឬក៏អាចជា ហាយប្រីត ២.៤ លីត្រ ៤ស៊ីឡាំង របស់ Tacoma។
សម្រាប់ trim level, Land Cruiser ២០២៤ អាចនាំមកជាមួយ trim off-road ថ្មី ដែលបែកចេញពី TRD ឬ Trailhunter របស់ Tundra និង tim ពេញនិយមដូចជា SR5, Limited, Platinum, និង Capstone ជាដើម ជាមួយតម្លៃប៉ាន់ស្មានពីទីផ្សារអាមេរិក ចន្លោះចាប់ពី ៦០ ០០០ ទៅ ៩០ ០០០ ដុល្លារ តាមប្រភេទ trim level នីមួយៗ។
យ៉ាងណាមិញសម្រាប់ ព័ត៌មានបន្ថែម ផ្សេងៗទៀត មានតែចាំមើលការសម្ភោធជាក់ស្ដែងនៅព្រឹកថ្ងៃទី ២ ខែ សីហានេះ វេលាម៉ោង ៨ៈ០០ ព្រឹក តាម channel Youtube ផ្លូវការរបស់ Toyota។
ប្រភព៖ Car and Driver
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ