ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដពេញនិយម ដើមកំណើតជប៉ុន Toyota បានឲ្យដឹងថា ខ្លួនមានគម្រោង ផ្ដល់កម្មវិធីការពារ សុវត្ថិភាពក្នុងរថយន្ដ ដោយឥតគិតថ្លៃដល់អតិថិជន ក្នុងរយៈពេល ១០ ឆ្នាំពេញ សម្រាប់រថយន្ដ Toyota និង Lexus សេរីថ្មីចាប់ពីឆ្នាំ ២០២៣ ឡើងទៅ។
បើតាមការចុះផ្សាយពីវេបសាយ Jalopnik កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា សម្រាប់សេវាកម្មនេះ នឹងត្រូវផ្ដល់ជូន នៅពេលរថយន្ដ Toyota ឬ Lexus សេរីថ្មី ដែលអតិថិជនបានទិញនោះ មានដំឡើងប្រព័ន្ធ infotainment ថ្មីរបស់ក្រុមហ៊ុន ដោយយោងទៅតាមការរៀបរាប់ពីក្នុងវេបសាយរបស់ Toyota ផ្ទាល់បានបញ្ជាក់ថា ក្នុងប្រព័ន្ធនេះ គឺមាន រួមបញ្ចូលមុខងារសុវត្ថិភាពខ្ពស់ ដែល Toyota ទើបអភិវឌ្ឍថ្មី ចំនួន ៤ ដូចជា សេវាកម្មជំនួយការបន្ទាន់ ២៤ម៉ោង, ជំនួយការតាមផ្លូវ ឬ enhanced roadside assistance ២៤ម៉ោង, មុខងារជូនដំណឹងមុនប៉ះទង្គិច ឬ automatic collision notification និង មុខងារកំណត់ទីតាំងរថយន្ដពេលបាត់ ឬ Stolen vehicle locator។ ក្នុងនោះក៏មានបន្ថែមមុខងារ Toyota’s Service Connection Suite ដូចជា ប្រព័ន្ធរំឭក ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដជាប្រចាំ និងពេលរថយន្ដមានបញ្ហា (Maintanance Reminder, Alert) និងប្រព័ន្ធជូនដំណឹងពីក្រុមហ៊ុនផ្ទាល់ ករណីរថយន្ដមានបញ្ហាបច្ចេកទេស, ឬការផ្ដល់សេវាកម្មហ្រ្វីផ្សេងៗជាដើម។ លើសពីនេះ រថយន្ដឆ្នាំថ្មីនេះក៏នឹងមានភ្ជាប់ប្រព័ន្ធ Toyota Audio Multimedia System ជំនាន់ថ្មីផងដែរ។
តាមសម្ដីរបស់លោក Steve Basra នាយកប្រតិបត្តិ ផ្នែកបច្ចេកវិទ្យា ប្រចាំក្រុមហ៊ុន Toyota Motor អាមេរិកខាងជើង បានមានប្រសាសន៍ថា ៖
“វាពិតជាសំខាន់ណាស់ក្នុងការផ្ដល់សេវាកម្មសុវត្ថិភាពទាំងនេះដល់់អតិថិជន ក្នុងនាមជា OEM (Original Equipment Manufacturer) ឬ អ្នកផ្ឌត់ផ្គង់ផលិតផលដើម ដោយ យើងកំពុងរកវិធីយ៉ាងណាឲ្យអ្នកប្រើប្រាស់មានទំនុកចិត្ត ពេលកាន់ចង្កូតបើកឡានម្ដងៗ ជាពិសេស មិនបាច់បារម្មណ៍រឿងត្រូវចំណាយថវិកាបន្ថែមលើសេវាកម្មភ្ជាប់ប្រព័ន្ធការពារសុវត្ថិភាពទាំងនេះឡើយ”
គួរបញ្ជាក់ថា ដើម្បីទទួលបាន សេវាកម្មភ្ជាប់ប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់នេះ ចំពោះរក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀត អតិថិជន ត្រូវចំណាយប្រាក់បន្ថែមដើម្បី ចុះឈ្មោះ ឬ Subscribe ទៅលើកម្មវិធីទាំងនេះ បន្ទាប់ពីទិញរថយន្ដហើយ ជាក់ស្ដែង ដូចជាក្រុមហ៊ុន GM ទើបតែបានធ្វើបច្ចុប្បន្នភាពប្រព័ន្ធសុវត្ថិភាពថ្មី ដូច្នេះអតិថិជនដែលចុះឈ្មោះប្រើប្រាស់ OnStar Subscription របស់ខ្លួន ត្រូវបង់បន្ថែមខ្ទង់ ១៥០០ ដុល្លារដើម្បីទទួលបានជាដើម។
អត្ថបទ៖ Andra
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT