ថៃគឺជាប្រទេសក្នុងអាស៊ានដំបូងគេដែល Toyota នាំចូលម៉ូឌែល bZ4X មកលក់រាយក្នុងតម្លៃ ១៨៣៦០០០ លានបាត ឬស្មើប្រមាណជា ៥៤០០០ដុល្លារអាមេរិក ចំណែកម៉ាឡេស៊ីជាគោលដៅបន្ទាប់សម្រាប់ Toyota ផងដែរ។
មូលហេតុដែលតម្លៃធូរបែបនេះ ព្រោះនៅប្រទេសថៃ រដ្ឋាភិបាលមានការលើកទឹកចិត្ត សម្រាប់ការប្រើប្រាស់ឡាន អគ្គីសនី ជាមួយនឹងអត្រាពន្ធគយទាបខុសពីឡានធម្មតា។
សម្រាប់ Thailand-spec bZ4X នេះវិញប្រើប្រភេទប៉ុង២ All-wheel drive ដែលមានអាគុយប្រភេទ lithium-ion ៧១.៤-kWh អាចរត់បានចម្ងាយរហូតដល់ ៤១១ គីឡូម៉ែត្រ។
ឡាន EV មួយប្រភេទនេះមានជម្រើសឌុយសាកចំនួនពីរដូចជា៖ AC ជាប្រភេទឌុយសាកធម្មតា (យឺត) អាចសាកបានត្រឹមតែ ៦.៦kW ខណៈដែលឌុយសាកមួយទៀតប្រភេទ DC (fast charging) អាចសាកបានដល់ទៅ ១៥០ kW សាកឡើងថាមពលអាគុយពី ០-៨០% ក្នុងរយៈពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។
Toyota bZ4X វាដំណើរការដោយម៉ូទ័រអគ្គិសនីមួយគូរ ម៉ូទ័រនីមួយៗអាចផលិតកម្លាំងបាន ១០៩សេះ សរុបទាំងអស់ ២១៨សេះ ឬស្មើនឹង ១៦៥ kW ជាមួយនិងកម្លាំងរមួល ៣៣៧ញូតុនម៉ែត្រ។ វាមានសមត្ថភាពជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចំណាយពេលត្រឹមតែ ៦.៩វិនាទីប៉ុណ្ណោះ ហើយក៏មានជំនួយដោយ X-Mode សម្រាប់ស្ថានភាពផ្លូវរអិលផងដែរ។
សម្រាប់ឡានអគ្គីសនីម៉ូឌែល bZ4X នេះដែរ Toyota បានសហការផលិតជាមួយក្រុមហ៊ុន Subaru ដើម្បីបង្កើតតាមទម្រង់ e-TNGA ក្នុងនោះដែរ Subaru ក៏បានដាក់ប្រើនៅក្នុងម៉ូឌែល Solterra របស់ខ្លួន ដែលមានរូបរាង សមត្ថភាពមិនចាញ់គ្នាឡើយ។
bZ4X នេះភ្ជាប់មកជាមួយចង្គៀងគុជ៨គ្រាប់ LED ប្រភេទ Adaptive មានសមត្ថភាពអូតូឡើងចុះ ជាមួយនឹងការរ៉េតាមចង្កូតផងដែរ។
ផ្នែកខាងក្នុងរចនាបែប Luxury Car បំពាក់កៅអីស្បែកប្រណិត ២ជួរទូលាយល្មម ជាមួយនឹងមុខងារក្ដៅត្រជាក់ នឹងផ្នែកជាច្រើនទៀតស្រោបដោយស្បែកផងដែរ។ ក្រៅពីនឹងក៏មាន អេក្រង់កុងទ័រឌីជីថលទំហំ ៧អ៊ីញ ប្រព័ន្ធ infotainment ១២.៣អ៊ីញ Speaker JBL ៩គ្រាប់, ឆ្នាំងសាកទូរស័ព្ទឥតខ្សែ ដំបូលបើកប្រភេទ Panoramic T-Connect telematics និងយ៉ាន់ស្ព័រទំហំ 20 អ៊ីញជាដើម។
សម្រាប់ផ្នែកប្រព័ន្ធសុវត្ថិភាពវិញ បំពាក់ពោងសុវត្ថិភាព ៨គ្រាប់ ប្រព័ន្ធហ្វ្រាំង ABS, EBD, មុខងារជំនួយ hill start assist, traction control, VSC ជាមួយនឹងកញ្ចប់ Safety Sense 3.0 ក៏ត្រូវបាន Toyota បំពាក់មកជាស្តង់ដារផងដែរ។
ចំពោះការទិញនៅម៉ូឌែល bZ4X នេះ Toyota មានការធានារយៈពេល 5ឆ្នាំ ១៥០,០០០ គីឡូម៉ែត្រ និង៨ឆ្នាំ ទៅលើថាមពលថ្ម ឬស្មើនឹង ១៦០,០០០ គីឡូម៉ែត្រ។
បន្ទាប់ពីនាំ bZ4X ចូលទឹកដីថៃរួចហើយ Toyota គ្រោងនឹងមកនាំចូលប្រទេសម៉ាឡេស៊ីនៅឆ្នាំក្រោយ ដើម្បីទាញយកអត្ថប្រយោជន៍ពីពន្ធនាំចូល ពន្ធគយ និងការលើកលែងពន្ធផ្លូវសម្រាប់រថយន្ត CBU EVs ដែលមានស្រាប់ ហើយចំពោះតម្លៃប៉ុន្មាននោះ Toyota នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ៕
ដោយ៖ Bunsak
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់