bZ Series គឺជាប្រភេទ Crossover SUV ប្រភេទអគ្គិសនីរបស់ Toyota ដែលចាប់ផ្ដើមផលិតនៅឆ្នាំ២០២១ និងដាក់លក់ឆ្នាំ២០២២ ចំណែកម៉ូឌែលពេញនិយមខ្លាំងជាងគេនោះគឺ bZ4X ហើយស្រុកខ្មែរក៏ឃើញមានប្រើជាហូរហែផងដែរ។
ថ្មីៗនេះ Toyota ត្រៀមបញ្ចេញនៅប្រភេទ SUV អគ្គិសនីខ្នាតធំរបស់ខ្លួនក្នុងត្រកូល bZ នោះគឺ bZ5X ជំនាន់ថ្មី ជាមួយរូបរាងធំជាងមុន និងបន្ថែមកៅអី ៣ជួរ ថ្មីប្លែកសម្រាប់ឡានត្រកូល bZ Series EV របស់ Toyota មួយនេះ។
ចំពោះ ភិនភាគរូប កម្លាំង លក្ខណៈទូទៅ ជាមួយផ្ទៃខាងក្នុង Toyota នៅមិនទាន់បង្ហាញជាក់លាក់នៅឡើយ តែត្រូវបានគេរំពឹងថា bZ5X ក្រៅពីរូបរាងថ្មីធំជាងមុន ផ្ទៃខាងក្នុងក៏ទូលាយស្រឡាស់ល្អ ទំនើប កម្លាំងខ្លាំងអាចជិះបានឆ្ងាយ និងប្រណិតជាងស៊េរី bZ4X ខណៈ Toyota bZ5X ខ្នាតធំនេះ នឹងផលិតលើទឹកដីអាមេរិកផ្ទាល់តែម្ដង នៅឆ្នាំ២០២៥ ខាងមុខនេះ ។
គួរបញ្ជាក់ដែរថា៖ កាលពីសមត្ថភាពរបស់ bZ4X ដែលជា SUV EV ដ៏ពេញនិយមរបស់ Toyota សម្រាប់ប្រភេទប្រើប៉ុង១ FWD បំពាក់មកជាមួយម៉ូទ័រអគ្គិសនីកម្លាំង 150kW ឬប្រមាណជា ២០០សេះ ។ រីឯប្រភេទប្រើប៉ុង២ AWD បំពាក់ជាមួយម៉ូទ័រអគ្គិសនីពីរគ្រាប់ កម្លាំងសរុប 160kW ឬ ២១៤ សេះ ។
ជំនួយបន្ថែមដោយអាគុយថាមពល 71.4 kWh សាកមួយពេញជិះបាន 500 km សម្រាប់ការសាកជាមួយស្ថានីយសាកល្បឿនលឿនថាមពល 150 kW ពី 0% លោតដល់ 80% ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota bZ5X ដែលត្រៀមចេញនៅឆ្នាំ២០២៥ ខាងមុខនេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ ឬព័ត៍មានបន្ថែម បងប្អូនអាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី