ឡានអគ្គិសនី SUV ទំនើបរបស់ Toyota, bZ4X ដែលបានចូលមកដល់ក្នុងទីផ្សារប្រទេស ចិន កាលពីខែ តុលា កន្លងទៅ ជាមួយនឹងតម្លៃចាប់ផ្ដើមពី ២៩០០០ ដុល្លារ ពេលនេះ ត្រូវបានទម្លាក់ថ្លៃ មកចាប់ផ្ដើមតែត្រឹម ២៥០០០ ដុល្លារ តែប៉ុណ្ណោះ ក្នុងបំណងប្រកួតប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុនឡានអគ្គិសនីដទៃទៀត។
តាមការចុះផ្សាយពីសារព័ត៌មាន Electrek បានឲ្យដឹងថា ក្រុមហ៊ុនយក្សជប៉ុន Toyota ហាក់មិនសូវកាក់កបក្នុងការរកស៊ី លក់រថយន្ដអគ្គិសនី ប៉ុន្មាននោះទេ ដោយសារតែចាប់ផ្ដើមរាងយឺតជាងគេបន្ដិច ហើយការនាំចេញ រថយន្ដអគ្គិសនីទំនើប bZ4X របស់ខ្លួន មកក្នុងទីផ្សារប្រកួតប្រជែងខ្លាំងដូចជា ចិន គិតមកដល់ដាច់ខែ មករា Toyota លក់ bZ4X បានតែ ៣ ៨៤៤ គ្រឿងប៉ុណ្ណោះ ឬ ប្រមាណ ០.២៦% លើគោលការណ៍ទីផ្សារឡានអគ្គិសនីរបស់ខ្លួន ដែលឈរតែត្រឹម ០.៣៥% ប៉ុណ្ណោះ ធៀបទៅនឹង ១៩% នៃទីផ្សាររថយន្ដទាំងអស់ ដែល Toyota ក្ដោបក្ដាប់បានក្នុងប្រទេសចិន។
អាស្រ័យហេតុនេះហើយ ដើម្បីបង្កើនការលក់ និងប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្ដដទៃទៀត ក្នុងប្រទេសចិនដូចជា BYD, Geely, Tesla, NIO, Xpeng ដែលបច្ចុប្បន្នកំពុងពេញនិយម Toyota បានសម្រេចដាក់យុទ្ធសាស្រ្ដទម្លាក់តម្លៃ bZ4X ១៥% ឬ ជាង ៤៣០០ ដុល្លារ ធ្វើឲ្យរថយន្ដអគ្គិសនី SUV នេះ នៅតម្លៃខ្ទង់តែ ២៤៨០០ ដុល្លារប៉ុណ្ណោះ ក្នុងមួយគ្រឿង នេះបើយោងទៅតាមការឲ្យដឹងពី CarNewsChina។
លើសពីនេះ Toyota ក៏មានផ្ដល់ជូននូវការបំពាក់ប្រព័ន្ធ សូឡា សម្រាប់សាករថយន្ដបន្ថែមផងដែរ ដោយវាជួយឲ្យរថយន្ដរត់បានចម្ងាយ ១៧៥០ គម បន្ថែមទៀត ក្នុងរយៈពេលមួយឆ្នាំ ជាមួយតម្លៃពិសេស ២៨០០ ដុល្លារ តែអតិថិជនអាចជ្រើសដាក់ក៏បាន មិនដាក់ក៏បាន។
ស្របជាមួយគ្នានេះផងដែរ លោក Koji Sato អនាគតអគ្គនាយកថ្មីនៃក្រុមហ៊ុន Toyota បន្ទាប់ពីលោក Akio Toyoda ដែលគ្រោងនឹងឡើងដំណែង នៅខែ មេសា បានមានប្រសាសន៍ឲ្យដឹងថា៖
Toyota នឹងរៀបចំផែនការការថ្មី សម្រាប់គម្រោង BEV Development របស់ខ្លួន ដែលក្រុមហ៊ុននឹងផ្ដោតទៅលើការ ផលិតរថយន្ដអគ្គិសនី ឲ្យបានច្រើនជាងមុន ដើម្បីជួយឲ្យ Toyota រក្សាដំណែងជា ក្រុមហ៊ុនផលិតរថយន្ដឈានមុខគេបន្ដទៅទៀត។
ប្រភព៖ Electrek
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី