ថ្មីៗនេះ អតីតអគ្គនាយកក្រុមហ៊ុន Toyota លោក Akio Toyoda បានសម្រេចការបើកសម្ភោធមជ្ឈមណ្ឌល R&D (Research and Development) ថ្មីរបស់ Toyota ដោយការបើកបង្ហោះរថយន្ដ GR Yaris rally ឲ្យក្រឡាប់ផ្ងារពោះ នៅលើទីលានបើកបរសាកល្បងនៃជ្ឈមណ្ឌលថ្មីនេះ ទុកជាឧទាហរណ៍ដល់បុគ្គលិក Toyota រាល់ការផលិតរថយន្ដនីមួយៗឲ្យមានគុណភាពល្អ។
តាម Autoblog បានឲ្យដឹងថា មជ្ឈមណ្ឌល R&D ថ្មីរបស់ Toyota នេះមានឈ្មោះថា Shimoyama R&D center ដែលនឹងក្លាយទៅជាមជ្ឈមណ្ដលស្នូលនៃកាសិក្សាការផលិត និងអភិវឌ្ឍន៍រថយន្ដ Toyota GR និង Lexus ថ្មី មានទីតាំងស្ថិតនៅតំបន់ភ្នំ ចម្ងាយប្រហែល ៣០ នាទីពីទីស្នាក់ការកណ្ដាលរបស់ Toyota ក្នុង Toyota City (Aichi prefecture) គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦៤៧ ហិកតា ដែលរួមមានផ្ទះសម្រាប់បុគ្គលិកជាង ៣០០០ នាក់ស្នាក់នៅ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗ ជាពិសេគឺផ្លូវសម្រាប់រត់រថយន្ដតេស្ដសាកល្បងតែម្ដង។
ទីលានតេស្ដសាកល្ពងនេះ ត្រូវបានសាងសង់ឡើងរកគម្រូតាម ផ្លូវ Nürburgring ជាផ្លូវល្បីមួយក្នុងប្រទេសអាល្លឺម៉ង់ ដែលក្រុមហ៊ុនដូចជា Toyota និងក្រុមហ៊ុនផលិតរថយន្ដផ្សេងៗ តែងជួលសម្រាប់ធ្វើតេស្ដសមត្ថភាពរត់ (Performance) រថយន្ដរបស់ខ្លួន ដោយសារតែលក្ខណៈនៃការបត់បែន និងស្ថានភាពផ្លូវមានគ្រប់កាលៈទេសៈសក្ដិសមសម្រាប់ការបើកបរតេស្ដបែបនេះ។
ក៏ប៉ុន្ដែ ដោយសារតែរាល់ការធ្វើតេស្ដម្ដងៗ ក្រុមហ៊ុនត្រូវចំណាយពេល និងថវិកាច្រើន ដើម្បីដឹកជញ្ជូនរថយន្ដ គ្រឿងបរិក្ខារ និងអ្នកបច្ចេកទេសត្រួតពិនិត្យ ឆ្លងទ្វីប ដូច្នេះ ការសាងសង់ Shimoyama proving ground អនុញ្ញាតឲ្យ Toyota ធ្វើការតេស្ដសាកល្បងលើផ្លូវដែលមានស្ថានភាពប្រហាក់ប្រហែលគ្នាដោយមិនចាំបាច់ដឹករថយន្ដពីរោងចក្រទៅតេស្ដនៅក្រៅប្រទេស ព្រមទាំងមានការាសស្ដុកទុកគ្រឿងបរិក្ឋារ មានអ្នកបច្ចេកទេស និងវិស្វកររថយន្ដនៅប្រចាំស្រាប់ ដែលធ្វើឲ្យចំណេញពេលវេលាក្នុងការផលិត តេស្ដ និងចេញលក់រថយន្ដឲ្យកាន់តែរហ័សជាងមុន។
បកទៅកាន់ការសម្ភោធរោងចក្រ និងទីធ្លាសាកល្បងរថយន្ដនេះវិញ លោក Akio Toyoda ជាអ្នកកាន់ចង្កូតបើកឡានសម្ភោធទីធ្លាដោយផ្ទាល់ នឹងក្រឡាប់ផ្ងារជើងឡើងលើតែម្ដងដែលអាចឃើញក្នុងវីដេអូខ្លីបពី Toyota Times Global នាទី ទី ១០: ២០ ដោយមានជើងឯក Rally ជប៉ុនលោក Norihiko Katsuta ជា Co-Driver ដែលបន្ទាប់ពីនេះ លោក Toyoda បានមានប្រសាសន៍ទោដល់បុគ្គលិករបស់គាត់ថាឲ្យធ្វើរថយន្ដស្របទៅតាមពាក្យស្លាកមួយ ថា “បើក, ខូច, ធ្វើ” (Drive, Break, Fix) បើសិនជាចង់ផលិតរថយន្ដឲ្យមានគុណភាពល្អ សុវត្ថិភាពខ្ពស់បើកបានគ្រប់ស្ថានភាពផ្លូវ ធន់លើគ្រប់កំហូច និងគ្រោះថ្នាក់ចៃដន្យដូចនេះ។
អត្ថបទ៖ Andra
ប្រភព៖ Autoblog
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!