ថ្មីៗនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ឌរបស់ Toyota, Toyota Chemical Engineering បានសម្រេចគម្រោងច្នៃកាកសំណល់សំរាម ឲ្យទៅជាថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងកាត់បន្ថយការបំពុលបរិស្ដាន។
តាមការឲ្យដឹងពី Toyota Times ថា ដំណើរការនៃការច្នៃសំរាម ជាថាមពលអគ្គិសនីនេះ ធ្វើឡើងដោយ យកកាកសំណល់សំរាមសរីរាង្គ “Green Waste” ឬ “Biomasses” ដែលរួមមានដូចជា កាកសំណល់ផ្ទះបាយ (អាហារសល់), ក្រដាស និងកម្ទេចក្រដាស, ចាន ឬកែវ ក្រដាស, ស្លឹកឈើ, សំណល់ប្រេងឆា, ថង់ផ្លាស្ទិក (biodegradable plastic) ជាដើម មកបង្ហាប់ដាក់នៅក្នុងម៉ាស៊ីនសម្ពាធខ្ពស់ ទៅជាសាធាតុរាវ និងផ្ទេរទៅធុងបំបែកធាតុគីមី methane fermentation vessel ដែលល្បាយមីក្រូសរីរាង្គបម្លែងទៅជាឧស្ម័នមេតាន ឬ “Biogas” ដែលអាចបន្ដប្លែងទៅជាថាមពលអគ្គិសនី។
Toyota ក៏បានបន្ថែមទៀតថា សម្រាប់ចំហេះថាមពលនេះ អាចទ្រទ្រង់ការប្រើប្រាស់អគ្គិសនីបានដល់ទៅ ៣០០០ ផ្ទះ(គ្រួសារ) ហើយឧស្ម័នដែលបញ្ចេញពីការដុតនេះទៀតសោត គឺត្រូវបានគ្រប់គ្រងបឺត និងបម្លែងមិនឲ្យទៅបំពុលបរិយាកាសនោះទេ។
គួបបញ្ជាក់ផងដែរថា បន្ថែមពីនេះ Toyota ក៏មានគម្រោងកែសម្រួលលើការគ្រប់គ្រងកាកសំណល់ថ្ម ឬអាគុយ ដើម្បីកែច្នៃយកមកប្រើប្រាស់ឡើងវិញផងដែរ ដោយប្រែក្លាយពីការប្រើប្រាស់វិធីទូទៅ ដោយការដុត និងយកកម្ដៅរបស់វាមកប្រើ ទៅជាការប៉បែកសារធាតុផ្សំរបស់វាវិញ ដោយសារតែនៅក្នុងថ្ម ឬអាគុយទាំងនោះ ក្រៅតែពី electrolitic fluid ដែលផ្ដល់ចំហេះខ្លាំង នៅមានសារធាតុមានប្រយោជន៍ផ្សេងទៀតដូចជា ដែក និងអាលុយមីញ៉៉ូម និងកម្ទេចម្សៅខ្មៅ black mass ដែលគេអាចយកមកប្រើប្រាស់បន្ដទៀត និងបញ្ចេញឧស្ម័នពុលតិច ជាជាង ការដុតយកកម្ដៅយកមកប្រើតែមួយមុខ។
អត្ថបទ៖ Andra
ប្រភព៖ Toyota Times
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី