Toyota ចេញឡានប្រណិតលំដាប់សតវត្សរបស់ខ្លួន បិទតែមតម្លៃ ១៧ មុឺនដុល្លារ

អ្នកទស្សនា
320
0/ AKlasseAuto Promotion
a.jpg

ក្រោយពីបាត់មុខយូរ កាលពីថ្ងៃទី ៦ ម្សិលមិញនេះ Toyota បាននាំយកសេរីថ្មី នៃម៉ូដែលរថយន្ដប្រចាំសតវត្សរបស់ខ្លួន មកវិញម្ដងទៀតជាមួយនឹងការរចនាបែបជារថយន្ដលំដាប់ប្រណិត និងជាពិសេសមកជាមួយតម្លៃ ១៧ មុឺនដុល្លារ។

g.jpg

តាមការចុះផ្សាយពី Car and Driver បានឲ្យដឹងថា រថយន្ដប្រណិតនេះ មានឈ្មោះថា Toyota Century SUV ដែលជាសេរីរថយន្ដបន្ដដំណែលពី Century ដែល Toyota បានចេញកាលពីឆ្នាំ ១៩៦០ ជាមួយនឹងការរចនាម៉ូដរូបរាងថ្មី ដែលមើលមួយភ្នែកស្រដៀងទៅនឹង Cullinan របស់ Rolls Royce តែនៅរក្សាបានអត្តសញ្ញាណការរចនារបស់ Toyota ជាមួយគ្រោងឆ្អឹង TNGA platform របស់ខ្លួន ដោយផ្នែកខាងក្រៅស្រោបពណ៌ឆ្លាស់គ្នា ២ ពណ៌ដែលអតិថិជនអាចកម្មង់តម្រូវបាន ហើយក្នុងនោះក៏មាន trim មួយទៀតដែលបិទតែម GR រចនាបែបស្ព័រជាង មានបន្ថែមទ្វារអូសចង្ហៀង មានកង់ និងយ៉ាន់ម៉ូដផ្សេងផងដែរ។  

d.jpg

ខុសប្លែកពី Century ទសវត្សទី ៦០ ដែលជាប្រភេទ sedan ប្រើម៉ាស៊ីន V12 និងទើបតែប្ដូរទៅ Hybrid V8 កាលពីពេលថ្មីៗនេះ សម្រាប់ Century ឆ្នាំថ្មី ត្រូវបាន Toyota ផ្លាស់ប្ដូរទៅជាប្រភេទ​ SUV វិញ ផ្គួបជាមួយម៉ាស៊ីន ស្រដៀងគ្នាទៅនឹង Lexus TX550+ 2024 ជាប្រភេទ plug-in Hybrid V6 ស៊ីឡាំង ៣.៥ លីត្រ រត់ដោយប៉ុងពីរ (All Wheel Drive) អាចផលិតកម្លាំងបាន ៤០៦ សេះ និងអាចជិះបានដល់ទៅ ៥៣ គម ដោយថាមពលអគ្គិសនីសុទ្ធ។

j.jpg
h.jpg

សម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតលើ Spec និងប្រព័ន្ធបញ្ជាផ្សេងៗ Toyota មិនបានបង្ហើបឲ្យដឹងនោះទេ គ្រាន់តែបានឲ្យដឹងថា ខាងក្នុងមានកោអី ៤ ដាច់ដោយឡែកពីគ្នា ជាមួយប្រព័ន្ធបញ្ជាកម្សាន្ដដាច់ដោយឡែកសម្រាប់អ្នកដំណើរខាងក្រោយផងដែរ លើសពីនេះ អតិថិជនក៏អាចកម្មង់តម្រូវមុខងារ ផ្សេងៗបន្ថែមតាមការពេញចិត្តផងដែរ។ 

f.jpg

Toyota ក៏បានឲ្យដឹងដែរថា សម្រាប់ Toyota Century ថ្មីនេះ នឹងត្រូវផលិតចេញលក់តែ ៣០ គ្រឿងប៉ុណ្ណោះក្នុងមួយខែ ជាមួយនឹងតម្លៃ ១៧០ ០០០ ដុល្លារ ក្នុងមួយគ្រឿង រីឯ Century សេរីមុន គឺនៅតែដំណើរការលក់ដដែល ព្រមគ្នាជាមួយនឹងសេរីថ្មីនេះ ដោយចេញក្នុងទីផ្សារជប៉ុនជាផ្លូវការ នៅរង្វង់ចុងឆ្នាំនេះ។ 

s.jpg

ប្រភព៖ Car and Driver

អត្ថបទ៖ Andra 

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More