បន្ទាប់ពីបង្ហាញមុខរថយន្ដអគ្គិសនី bZ4X និងបានលក់លើទីផ្សារបណ្តើរៗ ថ្មីៗនេះ Toyota បានបង្ហាញមុខ រថយន្ដអគ្គិសនី SUV ទី ២ នៅក្នុងសេរីឡានអគ្គិសនី bZ របស់ខ្លួន ដោយលើកនេះជាប្រភេទ Compact SUV ជាមួយរូបរាង និងបច្ចេកវិទ្យាអេមជាងមុន។
រថយន្ដអគ្គិសនី BZ Compact SUV ថ្មីនេះ ត្រូវបាន Toyota យកមកបង្ហាញមុខនៅក្នុងកម្មវិធីពិព័រណ៌រថយន្ដ Los Angeles Autoshow 2022 ដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ បន្ទាប់ពីចេញលក់ម៉ូដែល bZ4X របស់ខ្លួន បានជោគជ័យ ដោយម៉ូដែលថ្មីនេះ ត្រូវបានរចនារូបរាង ឲ្យទាក់ទាញជាងមុន ប្រើប្រាស់ platform e-TNGA ថ្មី របស់ Toyota ជាមួយរាងសាច់ដុំ ចង្កៀងមុខ LED ស៊ិចស៊ី និងចង្កៀងក្រោយអូសវែងជាប់គ្នាមួយខ្សែពេញ មានបណ្ដោយខ្លួន ៤.៥ ម ទទឹងធំជាង bZ4X ២.៧ សម និងកម្ពស់ទាបជាង ៩ សម។
ផ្នែកខាងក្នុងរចនាបែបសាមញ្ញ មិនមានគ្រឿងបរិក្ខារស្អេកស្កះច្រើន តែប្រណិត និងមានផាសុខភាព ជាមួយដៃចង្កូតពាក់កណ្ដាលរង្វង់ ឬ yoke steering wheel កុងទ័រ Digital អេក្រង់កម្សាន្ដ Touch Screen កោងភ្ជាប់នឹងតាបឡូ ជាពិសេសមានប្រព័ន្ធបញ្ជាក្នុងរថយន្ដឈ្មោះថា “Yui” ដែលអាចឲ្យអ្នកប្រើប្រាស់បញ្ជាដោយផ្ទាល់មាត់បានដូចហៅ Google Assistance ឬ Alexa ពី Amazon ដូច្នោះដែរ។
Toyota BZ នេះ ជាប្រភេទ BEV (Battery Electric Vehicle) សុទ្ធ តែ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹង សមត្ថភាពរបស់វា Toyota នៅមិនទាន់ បង្ហើបឲ្យដឹងនៅឡើយទេ តែបើតាមវេបសាយ AutoCar បានសន្និដ្ឋាន ដោយយោងតាម ម៉ូដែល bZ4X ថា វាអាចដំណើរការដោយថ្ម ថាមពល ៧១.៤kWh និងរត់ដោយប្រើប៉ុងមុខ FWD។
គួរបញ្ចាក់ផងដែរថា ទាំងម៉ូដែល mid-SUV bZ4X, sedan bZ3 ដែលមានវត្តមាននៅចិន កាលពីខែ តុលា កន្លងទៅ និងម៉ូដែល BZ Compact SUV ថ្មីនេះ គឺសុទ្ធតែ ស្ថិតនៅក្នុងគម្រោងឡានអគ្គិសនីទាំង ៣០ ម៉ូដែល ដែល Toyota បានធ្វើបទបង្ហាញកាល ពីដើមឆ្នាំកន្លងទៅ ហើយនឹងបន្ដចេញ ជាបន្ដបន្ទាប់គ្នា ដើម្បីបំពេញគោលដៅ ការបំពុលពីកាបូនិច ស្មើសូន្យរបស់ខ្លួននៅឆ្នាំ ២០៥០ នេះផងដែរ។
អត្ថបទ៖ Andra
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024