តាមការចុះផ្សាយពី វេបសាយ Green Car Report បានឲ្យដឹងថា ថ្មីៗនេះ Toyota បានប្រកាសបោះលុយវិនិយោគទុន ៥.៦ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឡានអាគុយឡានអគ្គិសនី និងរុះរើរ កែប្រែរោងចក្រផលិតម៉ាស៊ីន ធំៗពីរ នៅជប៉ុន ទៅជារោងចក្រផលិតអាគុយវិញ។
ខណៈឡានអគ្គិសនីបានក្លាយជាទីផ្សារពេញនិយមនាពេលបច្ចុប្បន្ន ដែលធ្វើឲ្យក្រុមហ៊ុនផលិតឡានជាច្រើន ចាប់ផ្ដើមងាកមករកការផលិតឡានអគ្គិសនីភ្លូកទឹកភ្លូកដី ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ជប៉ុន Toyota ក៏បានរៀបចំគម្រោងវិនិយោគលើការផលិតឡានអគ្គិសនីដូចគ្នា ដោយកាលពីដើមឆ្នាំ កន្លងទៅ Toyota បានបង្ហាញគម្រោង ផលិតឡានអគ្គិសនី៣០ ម៉ូដែល សម្រាប់ជាការបោះជំហានលើវិថីឡានអគ្គិសនី ហើយថ្មីៗនេះ ផងដែរ ដើម្បីបង្ហាញថាខ្លួនពិតជាដាក់ចិត្តដាក់កាយ ផលិតឡានអគ្គិសនីនេះ ពិតប្រាកដមែន Toyota បានប្រកាសបោះលុយ ៥.៦ ពាន់លានដុល្លារ លើផែនការផលិតឡានអគ្គិសនីសុទ្ធ របស់ខ្លួន។
Toyota បានឲ្យដឹងថា ទឹកប្រាក់ ៥.៦ ពាន់លានដុល្លារ នេះ ២.៥ ពាន់លានដុល្លារ នឹងត្រូវបំបែក សម្រាប់ការសាងសង់រោងចក្រផលិតអាគុយឡានអគ្គិសនីនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក សម្រាប់បំពាក់លើរថយន្ដអគ្គិសនីរបស់ខ្លួនដែលត្រូវលក់ក្នុងទីផ្សារអាមេរិក និងបានបន្ថែមទៀតថា ខ្លួនក៏នឹងកែប្រែរោងចក្រផលិតម៉ាស៊ីនសម្រាប់ឡានចំហេះក្នុង ធំៗ ២ ទីតាំងនៅជប៉ុន គឺរោងចក្រ Shimoyama និង Myochi ឲ្យទៅជារោងចក្រផលិតអាគុយសម្រាប់ឡានអគ្គិសនីវិញ ហើយដំណើរការផលិតនិងគ្រប់គ្រងដោយ Prime Planet Energy & Solutions ដែលជាក្រុមហ៊ុនសហការគ្នា រវាង Toyota និង Panasonic។
គួរបញ្ជាក់ផងដែរថា ក្រៅតែពី Toyota ក៏មានក្រុមហ៊ុនផលិតឡានផ្សេងទៀត ដូចជា Volkswagen ក៏កំពុង តែរៀបចំគម្រោងពង្រីកការផលិតរថយន្ដអគ្គិសនីរបស់ខ្លួនក្នុងទឹកដីកំណើតនៃប្រទេស អាល្លឺម៉ង់ នៅ Salzgitter ដោយប្ដូររោងចក្រផលិតម៉ាស៊ីន ទៅជារោងចក្រផលិតអាគុយឡានអគ្គិសនីដូច Toyota ដែរ រីឯ ក្រុមហ៊ុន GM វិញក៏កំពុងតែចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុន LG អភិវឌ្ឍអាគុយឡានអគ្គិសនី Ultuim Cell LLC សម្រាប់ឡានអគ្គិសនីរបស់ខ្លួនផ្ទាល់ផងដែរ។
អត្ថបទ៖ Andra
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល