បន្ទាប់ពីបាត់មុខយូរ ថ្មីៗនេះ Toyota ត្រៀមចេញឡាន Land Cruiser Prado ជំនាន់ថ្មីឆ្នាំ ២០២៤ នៅពាក់កណ្ដាលឆ្នាំ ២០២៣ ដោយប្រើទម្រង់វិស្វកម្ម TNGA ថ្មីរបស់ Toyota ជាពិសេស ប្រើប្រព័ន្ធ Hybrid មានជម្រើស សាំង-អគ្គិសនី និង ម៉ាស៊ូត-អគ្គិសនី។
តាមការចុះផ្សាយពីវេបសាយសារព័ត៌មាន Wheels បានឲ្យដឹងថា Toyota Land Cruiser Prado 2024 ត្រូវបាន រចនាដោយប្រើប្រាស់ platform TNGA របស់ Toyota ជាមួយការអភិវឌ្ឍលើសមត្ថភាព, ប្រព័ន្ធសុវត្ថិភាព រៀបចំឲ្យវាក្លាយជារថយន្ដ off-road SUV ក្នុងនោះ Prado សេរីថ្មី នឹងប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid ដែលមានពីរ ជម្រើស ដូចជា ម៉ាស៊ូត Hybrid ប្រើ Turbo ២.៨ លីត្រ ៤ ស៊ីឡាំង ជំនួយដោយម៉ូទ័រអគ្គិសនី ២ គ្រាប់ និងមួយទៀត ជា សាំង Hybrid ម៉ាស៊ីន ២.៥ លីត្រ Turbocharged ស្រដៀងគ្នានឹង Lexus NX 350។
តាមការឲ្យដឹងពីវវេបសាយសារព័ត៌មានជប៉ុន Creative Trends លើកឡើងថា សម្រាប់ផ្នែកខាងក្នុង ត្រូវបានរៀបកៅអី ២ ជម្រើស ដូចជា ២ ជួរ ៥ កៅអី និង ៣ជួរ ៧ កៅអី ហើយសម្រាប់គ្រោងឆ្អឹង និងរចនាបទផ្សេងៗអាចនឹងយកគម្រូតាមរថយន្ដ Land Cruiser 300 series រីឯទំហំ របស់វាប្រហាក់ប្រហែលគ្នាទៅនឹង 150 series ។
សម្រាប់ព័ត៌មានបន្ថែមទៀត លើសមត្ថភាព បច្ចេកវិទ្យា និងតម្លៃផ្សេងៗ Toyota នៅលាក់ទុក សិននៅឡើយ ដោយរថយន្ដ កំពុងតែស្ថិតនៅក្នុងដំណាក់កាល អភិវឌ្ឍ ត្រួតពិនិត្យ តេស្ដសាកល្បង និងកែលម្អបញ្ចប់ មុននឹងចេញជាផ្លូវការ ដោយបានដាក់កាលបរិច្ឆេទកំណត់រង្វង់ចន្លោះខែ កក្កដា និង កញ្ញា ឆ្នាំ ២០២៣ នេះ។
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី