បន្ទាប់ពីបានប្រកាសពីថានឹងចាប់ផ្ដើមលើគម្រោងផលិតរថយន្ដស្ព័សេរីថ្មីៗរបស់ខ្លួនដូចជា GR Supra និង GR86 នៅឆ្នាំ ២០២៥ កាលពីពេលថ្មីៗនេះ លេចឮដំណឹងថា Toyota ក៏មានគម្រោងអភិវឌ្ឍរថយន្ដស្ព័រ ដែលធ្លាប់មានប្រជាប្រិយភាពខ្លាំងពីមុន និងបាត់ខ្លួនកាលពីឆ្នាំ ២០០៧ របស់ខ្លួននោះគឺ Toyota MR2 ជំនាន់ថ្មីឡើងវិញ ជាមួយនឹងការរចនារូបរាងទំនើប មិនឲ្យចាញ់នឹងឡានស្ព័រប្រណិតថ្លៃៗដូចជា Ferrari ដូច្នោះដែរ។
បើយោងតាមការឲ្យដឹងពីវេបសាយរថយន្ដជប៉ុន Japan’s Best Car ថា កាលពីចុងឆ្នាំមុន (២០២៣) Toyota បានដាក់បង្ហាញ concept រថយន្ដអគ្គិសនីសុទ្ធដែលមានឈ្មោះថា FT-Se concept ដែលមានការរចនាស្រដៀងទៅនឹង MR2 ដែរ ធ្វើឲ្យគេទាយទុកថាវាអាចក្លាយជាគម្រូសម្រាប់ MR2 ជំនាន់ថ្មីនេះ ហើយសម្រាប់ប្រព័ន្ធផ្ដល់ថាមពល វាអាចជាអគ្គិសនីសុទ្ធដូច FT-Se នេះ ឬជាប្រភេទ Hybrid ឬ ICE ធម្មតា រត់ដោយ RWD ជាមួយម៉ាស៊ីន ១.៦ លីត្រ Turbocharged ៣ ស៊ីឡាំង ស្រដៀងទៅនឹង GR Corolla ឬ GR Yaris ដូច្នោះដែរ និងអាចផលិតកម្លាំងបានខ្ទង់ ៣០០សេះ ព្រមទាំងផ្ដល់ជូនទាំងជម្រើសប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខ ៨វគ្គអូតូ។
ស្របពេលជាមួយគ្នានេះ ក៏មានមតិជាច្រើនដែរថា ភាពមិនច្បាស់លាស់នេះអាចយុទ្ធសាស្រ្ដរបស់ Toyota ក្នុងការស្ទាបស្ទង់ តម្រូវការទីផ្សារថាតើអតិថិជននិយមអគ្គិសនី ឬ Hybrid ឬ ICE ដែលអាចឲ្យក្រុមហ៊ុនបត់បែនទៅតាមនោះ ឬក៏ Toyota អាចធ្វើគ្រប់ទាងអស់ដើម្បីឲ្យមាន options ច្រើនក៏ថាបាន។
មួយវិញទៀត បើយោងទៅតាមសន្ទុះនៃចំណាប់អារម្មណ៍របស់អតិថិជនទៅលើរថយន្ដបែប Sport Car របស់ Toyota គឺមានការផុសផុលគួរឲ្យកត់សម្គាល់ ជាពិសេសបន្ទាប់ពី Toyota ប្រកាសចេញ Supra ជំនាន់ថ្មី ដែលជាម៉ូដែល រថយន្ដស្ព័រល្បីឈ្មោះបោះសម្លេងរបស់ខ្លួន ជម្រុញឲ្យ Toyota ចាប់គិតគូរគាស់ផ្នូរធ្វើទំនើបកម្មរថយន្ដស្ព័រម៉ូដែលមុនៗ ដែលធ្លាប់មានប្រជាប្រិយភាពកន្លងមកឡើងវិញ និងឈានទៅដល់ការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ Toyota Gazoo Racing ដែលជាក្រុមហ៊ុនជំនាញលើការផលិតរថយន្ដស្ព័ររបស់ Toyota ផងដែរ។
Best Car ក៏បានឲ្យដឹងដែរថា MR2 ជំនាន់អាចនឹងបង្ហាញមុខជាផ្លូវការនៅរង្វង់ឆ្នាំ ២០២៦ បើសិនវាជាប្រភេទ Hybird ឬប្រភេទ ICE និងរង្វង់ឆ្នាំ ២០២៧ បើសិនជាវាជាប្រភេទអគ្គិសនីសុទ្ធ តែរឿងរ់ាវលម្អិតបន្ដទៀតយ៉ាងណានោះ មានតែចាំមើលការចុះផ្សាយជាផ្លូវការពី Toyota បន្ដទៀត។
អត្ថបទ៖ Andra
ប្រភព៖ Best Car
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ