ថ្មីៗនេះក្រុមហ៊ុន Toyota ទើបតែបានបង្ហាញបច្ចេកវិទ្យាថ្មីរបស់ខ្លួន គឺការផលិត filter រថយន្ដដែលមានសមត្ថភាព មិនត្រឹមតែអាចចម្រោះផ្សែងពុលកាបូនឌីអុកស៊ីតដែលបញ្ចេញពីរថយន្ដប៉ុណ្ណោះទេ តែអាចទាំងបឺតផ្សែងពុលកាបូនិចនេះ ពីបរិយាកាសមកបន្សុទ្ធថែមទៀត។
យោងតាមការឲ្យដឹងពី Carscoops ថា Toyota បានដាក់ពិសោធន៍ filter (តម្រង) ចាប់ឧស្ម័នកាបូនិច នេះទៅលើរថយន្ដ GR Corolla racecar របស់ខ្លួន ដែលទទួលបានលទ្ធផលគាប់ប្រសើរ ដោយវាបានចម្រោះផ្សែងពុលដែលបញ្ចេញពីរថយន្ដ ព្រមទាំងបឺតផ្សែងពុលពីបរិយាកាស មកបម្លែងជាសារធាតុរាវសម្រាប់បច្ចេញចោលវិញ (ដូចគ្នាទៅនឹងការបញ្ចេញចោលរបស់រថយន្ដប្រើប្រាស់ថាមពលអ៊ីដ្រូសែនដែរ)។
អ្វីដែលកាន់តែល្អនោះ បច្ចេកវិទ្យានេះ មិនទាមទារត្រូវការទាញយកថាមពលបន្ថែមពីរថយន្ដនោះទេ ពោលគឺមិនស៊ីភ្លើង មិនស៊ីឥន្ទនៈបន្ថែមពេលដែលប្រើប្រាស់វា ម្យ៉ាងវិញទៀត filter នេះក៏អាចបំពាក់ទៅលើរថយន្ដប្រើឥន្ទនៈធម្មតាផងដែរ ដូច្នេះអាចជាដំណឹងល្អមួយសម្រាប់ម្ចាស់រថយន្ដដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង (សាំង ម៉ាស៊ូត) បើសិនជា filter នេះក្លាយជាផលិតផលសម្រេច ១០០%។
ក្នុងពេលនេះ Toyota កំពុងតែរកវិធីតម្លើងសមត្ថភាពរបស់វាបន្ថែមទៀតមុននឹងចេញជាស្ថាពរ ដោយសារតែក្នុងការសាកល្បងនេះ វាអាចបឺតឧស្ម័នពុលបាន ២០ ក្រាម សម្រាប់ការបើកបរ ៩១គម ដែលជាកម្រិតមួយនៅទាបនៅឡើយបើធៀបទៅនឹងរថយន្ដឥន្ទនៈធម្មតា ដែលបញ្ចេញ ៨៨៨៧ ក្រាមក្នុង ១ gallon (៣.៧ល) ក៏ប៉ុន្ដែបញ្ហានេះអាចដោះស្រាយបានដោយការបំពាក់ filter ទំហំធំជាងនេះ គ្រាន់តែ វាអាចនឹងពិបាករកចន្លោះដាក់ក្នុងរថយន្ដអ្នកដំណើរធុនតូចធម្មតា ដែលដាក់បានតែនៅក្នុងរថយន្ដធុនធំ និងរថយន្ដដឹកទំនិញដែលត្រូវការរត់ចុះរត់ឡើងច្រើន។
មួយវិញទៀត តម្រងនេះនឹងតម្រូវឲ្យមានការផ្លាស់ប្ដូរជាញឹកញាប់ប្រសិនបើរថយន្ដ ធ្វើដំណើរមមាញឹកច្រើន ដែលចោលការ ព្រួយបារម្ភមួយផ្នែកទៅលើការគ្រប់គ្រងការបោះចោលកាកសំណល់តម្រងដែលមានសាធាតុពុលនេះ។
តែទោះជាយ៉ាងណាក៏ដោយ បើសិនជាបច្ចេកវិទ្យានេះត្រូវផលិតបានសម្រេច វានឹងជាដំណឹងល្អមួយសម្រាប់អ្នកប្រើប្រាស់រថយន្ដទូទៅដោយមិនចំណាយច្រើន (មិនចាំបាច់ប្ដូររថយន្ដថ្មី) ក៏ដូចជាឧស្សាហកម្មរថយន្ដទាំងមូលផងដែរ ដែលអាចទប់ស្កាត់ និងកាត់បន្ថយកម្រិតឧស្ម័នពុលក្នុងបរិយាកាស តាមច្រើនរបៀបដែលមានទាំងសុវវត្ថិភាព និងប្រសិទ្ធភាពទៅថ្ងៃអនាគត។
អត្ថបទ៖ Andra
ប្រភព៖ Carscoops
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី